បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថា យ៉ាកកូបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រអែលវិញ ដ្បិតអ្នកបានតស៊ូជាមួយអុលឡោះ និងជាមួយមនុស្ស ហើយអ្នកមានជ័យជំនះ»។
ទំនុកតម្កើង 9:19 - អាល់គីតាប អុលឡោះតាអាឡាអើយ សូមក្រោកឡើង! សូមកុំឲ្យមនុស្សលោកមានជ័យជំនះឡើយ! សូមវិនិច្ឆ័យទោសប្រជាជាតិនានា នៅចំពោះទ្រង់។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមក្រោកឡើង! សូមកុំឲ្យមនុស្សលោកមានជ័យជម្នះឡើយ សូមឲ្យប្រជាជាតិនានាត្រូវបានជំនុំជម្រះនៅចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមតើនឡើង សូមកុំឲ្យមនុស្សលោកឈ្នះឡើយ សូមឲ្យសាសន៍នានារងការជំនុំជម្រះ នៅចំពោះព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមតើនឡើង! សូមកុំឲ្យមនុស្សលោកមានជ័យជម្នះឡើយ! សូមវិនិច្ឆ័យទោសប្រជាជាតិនានា នៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់តើនឡើង សូមកុំឲ្យមនុស្សឈ្នះឡើយ សូមឲ្យសាសន៍ដទៃទាំងប៉ុន្មានត្រូវជំនុំជំរះនៅចំពោះទ្រង់ |
បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថា យ៉ាកកូបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រអែលវិញ ដ្បិតអ្នកបានតស៊ូជាមួយអុលឡោះ និងជាមួយមនុស្ស ហើយអ្នកមានជ័យជំនះ»។
ស្តេចអេសាស្រែកអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ដោយទូរអាថា៖ «អុលឡោះតាអាឡា ទ្រង់អាចជួយអ្នកទន់ខ្សោយ ឲ្យតតាំងនឹងអ្នកខ្លាំងពូកែ។ ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ សូមមកជួយយើងខ្ញុំផង! ដ្បិតមានតែទ្រង់ទេ ដែលយើងខ្ញុំពឹងផ្អែក យើងខ្ញុំចេញមកច្បាំងនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងនាមរបស់ទ្រង់។ អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាម្ចាស់នៃយើងខ្ញុំ សូមកុំឲ្យមនុស្សឈ្នះទ្រង់បានឡើយ!»។
អុលឡោះតាអាឡាអើយ សូមក្រោកឡើង បង្ហាញអំណាចរបស់ទ្រង់ សូមកុំភ្លេចមនុស្សទន់ទាបឡើយ!
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំនៅព្រងើយ! ម្ចាស់នៃខ្ញុំអើយ សូមសង្គ្រោះខ្ញុំផង! ដ្បិតទ្រង់តែងតែទះកំផ្លៀងខ្មាំងសត្រូវ ទាំងប៉ុន្មានរបស់ខ្ញុំ ទ្រង់បំបាក់ធ្មេញរបស់មនុស្សពាល។
អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់នៅសម្រាន្តលក់ដូច្នេះ? សូមក្រោកឡើង! សូមក្រោកឡើង កុំបោះបង់ចោលយើងខ្ញុំរហូតតទៅឡើយ។
សូមក្រោកឡើង សូមជួយសង្គ្រោះយើងខ្ញុំផង! ដោយចិត្តមេត្តាករុណាចំពោះយើងខ្ញុំ សូមរំដោះយើងខ្ញុំផង។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង សូមទ្រង់ខឹងតបនឹងអំពើឃោរឃៅ របស់បច្ចាមិត្តខ្ញុំ សូមជួយការពារខ្ញុំផង ដ្បិតទ្រង់ ហ្នឹងហើយ ដែលបានតែងតាំងច្បាប់ឡើង។
គួរតែទ្រង់ជះកំហឹង ទៅលើប្រជាជាតិដែលពុំស្គាល់ទ្រង់ និងនគរនានាដែលមិនគោរពបម្រើនាម ទ្រង់នោះវិញ។
សូមសំដែងអំណាចឲ្យកុលសម្ព័ន្ធ អេប្រាអ៊ីម ពុនយ៉ាមីន និងម៉ាណាសេឃើញ សូមមកសង្គ្រោះយើងខ្ញុំផង!
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង! សូមក្រោកឡើង សំដែងអំណាច! សូមតើនឡើង ដូចនៅជំនាន់ដើម! កាលពីបុរាណ អំណាចទ្រង់ បានប្រហារស្រុកអេស៊ីប និងចាក់ទម្លុះសត្វដ៏សំបើមនោះ។
សូមបំបែរកំហឹងរបស់ទ្រង់ ទៅលើប្រជាជាតិនានាដែលពុំស្គាល់ទ្រង់ ទៅលើប្រជាជនទាំងឡាយដែលពុំគោរពបម្រើ នាមរបស់ទ្រង់! ដ្បិតពួកគេបានលេបបំបាត់ពូជពង្ស របស់យ៉ាកកូប ពួកគេបំបាត់ពូជសាសន៍នេះ ព្រមទាំងបំផ្លាញទឹកដីឲ្យទៅជា ទីស្មសានទៀតផង។
«ចូរឲ្យប្រជាជាតិនានាក្រោកឡើង ទៅប្រមូលផ្ដុំគ្នានៅជ្រលងភ្នំយេហូសាផាត ដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិ ទាំងអស់ដែលនៅជុំវិញ ក្នុងជ្រលងភ្នំនោះ។
ហេតុនេះ ចូរចាំយើងសិន! ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយ យើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើង ទៅលើពួកគេ ដូចភ្លើងឆាបឆេះ ដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះ ផែនដីទាំងមូល -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ប្រសិនបើអំបូររបស់ជនជាតិអេស៊ីប មិនឡើងមកទេ អុលឡោះតាអាឡានឹងធ្វើឲ្យគ្រោះកាចកើតមាន ចំពោះពួកគេ ដូចប្រជាជាតិនានាដែលមិនព្រមឡើងមក ប្រារព្ធពិធីបុណ្យជំរំដែរ។
មានដាវមួយយ៉ាងមុតចេញពីមាត់របស់គាត់ មកប្រហារជាតិសាសន៍ទាំងឡាយគាត់នឹងកាន់ដំបងដែកដឹកនាំគេ ហើយគាត់ជាន់ទំពាំងបាយជូរនៅក្នុងធុងឲ្យចេញជាស្រានៃកំហឹងដ៏ខ្លាំងក្លារបស់អុលឡោះ ដ៏មានអំណាចលើអ្វីៗទាំងអស់។
ទ្រង់ថែរក្សាដំណើរជីវិត របស់អស់អ្នកដែលស្មោះត្រង់នឹងទ្រង់ រីឯមនុស្សអាក្រក់វិញ គេនឹងត្រូវវិនាសក្នុងភាពងងឹត ដ្បិតមនុស្សមិនអាចមានជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនបានឡើយ។