ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 88:2 - អាល់គីតាប

សូម​ឲ្យ​ពាក្យ​ទូរអា​របស់​ខ្ញុំ បាន​ឡើង​ទៅ​ដល់​ទ្រង់! សូម​ស្តាប់​សំរែក​របស់​ខ្ញុំ​ផង!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ចូលមក​នៅចំពោះ​ព្រះអង្គ សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​សម្រែក​របស់ទូលបង្គំ​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ បាន​ចូលឡើង​ទៅ​ដល់​ព្រះ‌អង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សម្រែក របស់​ទូល‌បង្គំ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ បាន​ឡើង​ទៅ​ដល់​ព្រះអង្គ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​សម្រែក របស់​ទូលបង្គំ​ផង!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ បាន​ចូល​មក​នៅ​ចំពោះ​ទ្រង់ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូលបង្គំ​ទូល‌អង្វរ​ផង

សូមមើលជំពូក



ទំនុកតម្កើង 88:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​ខុស​ចំពោះ​អ្នក​ដទៃ គេ​បង្ខំ​ឲ្យ​អ្នក​នោះ​ស្បថ ហើយ​អ្នក​នោះ​មក​ស្បថ​នៅ​មុខ​អាសនៈ ក្នុង​ដំណាក់​របស់​ទ្រង់


ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ តាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀត ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ទ្រង់​មាន​បន្ទូល។


ប៉ុន្តែ ទ្រង់​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​ដែល​នៅ​លើ​បល្ល័ង្ក ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​តែង​នាំ​គ្នា សរសើរ​តម្កើង​ទ្រង់។


សូម​ស្តាប់​ខ្ញុំ សូម​មក​រំដោះ​ខ្ញុំ​ជា​ប្រញាប់! សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ខ្ញុំ ហើយ​សង្គ្រោះ​ខ្ញុំ​ផង!។


សូម​ស្ដាប់​សំឡេង​ថ្ងូរ​របស់​ពួក​អ្នក​ទោស ហើយ​ដោយ​ទ្រង់​មាន​អំណាច សូម​រំដោះ​អ្នក​ដែល​មាន​ទោស ដល់​ជីវិត​ទាំង​នោះ​ផង។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រណី​សន្ដោស​ខ្ញុំ ដ្បិត​ខ្ញុំ​ស្រែក​អង្វរ​រក​ទ្រង់​ពេញ​មួយ​ថ្ងៃ។


ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយ តែ​ទ្រង់​ឃាត់​ឃាំង​គេ មិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។