សូមសំដែងឲ្យខ្ញុំស្គាល់ចិត្ត មេត្តាករុណារបស់ទ្រង់តាំងពីព្រលឹម ដ្បិតខ្ញុំផ្ញើជីវិតលើទ្រង់ហើយ។ សូមប្រោសប្រទានឲ្យខ្ញុំស្គាល់ផ្លូវ ដែលខ្ញុំត្រូវដើរ ដ្បិតខ្ញុំផ្ចង់ចិត្តទៅរកទ្រង់។
ទំនុកតម្កើង 86:4 - អាល់គីតាប សូមប្រោសអ្នកបម្រើរបស់ទ្រង់ ឲ្យមានអំណរសប្បាយ អុលឡោះតាអាឡាអើយ ខ្ញុំផ្ចង់ចិត្តគំនិតទៅរកទ្រង់ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់បាវបម្រើព្រះអង្គបានអរសប្បាយផង ដ្បិតទូលបង្គំលើកព្រលឹងរបស់ខ្លួនឡើងឆ្ពោះទៅព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមបណ្ដាលឲ្យព្រលឹងអ្នកបម្រើព្រះអង្គ រីករាយឡើង ដ្បិត ឱព្រះអម្ចាស់អើយ ទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមប្រោសអ្នកបម្រើរបស់ព្រះអង្គ ឲ្យមានអំណរសប្បាយ ព្រះអម្ចាស់អើយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមបណ្តាលឲ្យព្រលឹងនៃអ្នកបំរើទ្រង់ បានរីករាយឡើង ពីព្រោះ ឱព្រះអម្ចាស់អើយ ទូលបង្គំលើកព្រលឹងថ្វាយដល់ទ្រង់ |
សូមសំដែងឲ្យខ្ញុំស្គាល់ចិត្ត មេត្តាករុណារបស់ទ្រង់តាំងពីព្រលឹម ដ្បិតខ្ញុំផ្ញើជីវិតលើទ្រង់ហើយ។ សូមប្រោសប្រទានឲ្យខ្ញុំស្គាល់ផ្លូវ ដែលខ្ញុំត្រូវដើរ ដ្បិតខ្ញុំផ្ចង់ចិត្តទៅរកទ្រង់។
សូមប្រោសប្រទានឲ្យខ្ញុំមានអំណរ ព្រោះតែទ្រង់សង្គ្រោះខ្ញុំ សូមគាំទ្រខ្ញុំ ដោយប្រទានឲ្យខ្ញុំ មានចិត្តទូលាយមកពីរសរបស់ទ្រង់។
ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិត លើទ្រង់ គ្រប់ពេលវេលាទៅ ចូរជម្រាបទ្រង់ ពីទុក្ខកង្វល់របស់អ្នករាល់គ្នា ដ្បិតអុលឡោះជាជំរករបស់យើង។
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសំដែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃម្ចាស់ដ៏សុចរិត ជាសួនឧទ្យានរបស់អុលឡោះតាអាឡា ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ទ្រង់។
ចូរអរសប្បាយឡើង ចូរសប្បាយរីករាយរហូតតទៅ ចំពោះអ្វីៗដែលយើងបង្កើតមក គឺយើងបង្កើតក្រុងយេរូសាឡឹម ដែលមានអំណរសប្បាយរីករាយ យើងបង្កើតប្រជាជននៅក្រុងនេះ ដែលមានអំណរ។