Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 86:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 សូម​ប្រោស​អ្នក​បម្រើ​របស់​ព្រះអង្គ ឲ្យ​មាន​អំណរ​សប្បាយ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូមឲ្យ​ព្រលឹង​របស់​បាវបម្រើ​ព្រះអង្គ​បាន​អរសប្បាយ​ផង ដ្បិត​ទូលបង្គំ​លើក​ព្រលឹង​របស់ខ្លួន​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 សូម​បណ្ដាល​ឲ្យ​ព្រលឹង​អ្នក​បម្រើ​ព្រះ‌អង្គ រីក‌រាយ​ឡើង ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 សូម​បណ្តាល​ឲ្យ​ព្រលឹង​នៃ​អ្នក​បំរើ​ទ្រង់ បាន​រីក‌រាយ​ឡើង ពី​ព្រោះ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​លើក​ព្រលឹង​ថ្វាយ​ដល់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

4 សូម​ប្រោស​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​មាន​អំណរ​សប្បាយ អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 86:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ​តាំង​ពី​ព្រលឹម ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ ដែល​ទូលបង្គំ​ត្រូវ​ដើរ ដ្បិត​ទូលបង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះអង្គ។


ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអង្គ។


សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរ ព្រោះ​តែ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ សូម​គាំទ្រ​ទូលបង្គំ ដោយ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ចិត្ត​ទូលាយ​មក​ពី​ព្រះ‌វិញ្ញាណ។


ប្រជា‌ជន​អើយ ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត លើ​ព្រះអង្គ គ្រប់​ពេល​វេលា​ទៅ ចូរ​ទូល​ថ្វាយ​ព្រះអង្គ ពី​ទុក្ខ​កង្វល់​របស់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌ជាម្ចាស់​ជា​ជម្រក​របស់​យើង។


គឺ​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដែល​កាន់​ទុក្ខ​នោះ ទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះ ឲ្យ​គេ​លាប​ប្រេង​សម្តែង​អំណរ​សប្បាយ ជំនួស​ភាព​ក្រៀម‌ក្រំ​នៃ​ការ​កាន់​ទុក្ខ ឲ្យ​គេ​ស្លៀក​ពាក់​យ៉ាង​ថ្លៃ‌ថ្នូរ ជំនួស​ខោ‌អាវ​ដាច់‌ដាច។ ពេល​នោះ គេ​នឹង​ប្រដូច​អ្នក​ក្រុង​យេរូ‌សាឡឹម ទៅ​នឹង​ដើម​ឈើ​សក្ការៈ​នៃ​ព្រះ​ដ៏​សុចរិត ជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់ ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ។


ចូរ​អរ​សប្បាយ​ឡើង ចូរ​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មក គឺ​យើង​បង្កើត​ក្រុង​យេរូ‌សាឡឹម ដែល​មាន​អំណរ​សប្បាយ​រីក‌រាយ យើង​បង្កើត​ប្រជា‌ជន​នៅ​ក្រុង​នេះ ដែល​មាន​អំណរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម