Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 25:1 - អាល់គីតាប

1 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​លើក​ព្រលឹង​របស់ទូលបង្គំ​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​ផ្ចង់​ចិត្តគំនិត ទៅ​រក​ព្រះ‌អង្គ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​លើក ព្រលឹង​ថ្វាយ​ដល់​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 25:1
5 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់​តាំង​ពី​ព្រលឹម ដ្បិត​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ ដែល​ខ្ញុំ​ត្រូវ​ដើរ ដ្បិត​ខ្ញុំ​ផ្ចង់​ចិត្ត​ទៅ​រក​ទ្រង់។


មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន គឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ព្រះ​ក្លែង‌ក្លាយ​ និង​និយាយ​ស្បថ‌ស្បែ​បំពាន។


សូម​ប្រោស​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​មាន​អំណរ​សប្បាយ អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ទ្រង់


ពេល​យើង​លើក​ដៃ​ទូរអា​រក​អុលឡោះ ដែល​នៅ​សូរ៉កា តោង​យើង​ផ្ចង់​ចិត្ត​ទៅ​រក​ទ្រង់​ដែរ។


នាង​ហា‌ណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​មាន​ទុក្ខ នាង​ខ្ញុំ​ពុំ​បាន​ទទួល​ទាន​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ទេ។ នាង​ខ្ញុំ​នៅ​ទី​នេះ ដើម្បី​ជម្រាបអុលឡោះ‌តាអាឡា​ពី​ទុក្ខ​ព្រួយ​របស់​នាង​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម