ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 73:25 - អាល់គីតាប

នៅ​សូរ៉កា ខ្ញុំ​គ្មាន​ទី​ពឹង​ណា ផ្សេង​ទៀត ក្រៅ​ពី​ទ្រង់​ឡើយ នៅ​លើ​ផែនដី បើ​ទ្រង់​នៅ​ជា​មួយ​ខ្ញុំ ខ្ញុំ​ក៏​មិន​ចង់​បាន​អ្វី​ផ្សេង​ទៀត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ស្ថានសួគ៌ តើ​ទូលបង្គំ​មាន​អ្នកណា​ក្រៅពី​ព្រះអង្គ​? នៅលើ​ផែនដី គ្មានអ្វី​ដែល​ទូលបង្គំ​ចង់បាន​ក្រៅពី​ព្រះអង្គ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ស្ថាន‌សួគ៌ តើ​ទូល‌បង្គំ​មាន​អ្នក​ណា ក្រៅ​ពី​ព្រះ‌អង្គ? ហើយគ្មានអ្វី​នៅលើ​ផែនដី ដែល​ទូល‌បង្គំ​ប្រាថ្នា​ចង់​បាន ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ស្ថាន​បរម‌សុខ ទូលបង្គំ​គ្មាន​ទី​ពឹង​ណា ផ្សេង​ទៀត ក្រៅ​ពី​ព្រះអង្គ​ឡើយ នៅ​លើ​ផែនដី បើ​ព្រះអង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំ ទូលបង្គំ​ក៏​មិន​ចង់​បាន​អ្វី​ផ្សេង​ទៀត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​នៅ​ស្ថាន‌សួគ៌ តើ​ទូលបង្គំ​មាន​អ្នក​ឯ​ណា​ក្រៅ​ពី​ទ្រង់ ហើយ​នៅ​ផែនដី​ទូលបង្គំ​ប្រាថ្នា​ចង់​បាន​តែ​ទ្រង់​ទេ

សូមមើលជំពូក



ទំនុកតម្កើង 73:25
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ទំនុក​របស់​ខ្ញុំ បាន​គាប់​បំណង​ទ្រង់ សូម​ឲ្យ​ខ្ញុំ​បាន​សប្បាយ​ដោយ‌សារ​អុលឡោះ‌តាអាឡា។


ទ្រង់​បង្ហាញ​ខ្ញុំ​ឲ្យ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត។ ដោយ​ទ្រង់​នៅ​ជា​មួយ ខ្ញុំ​មាន​អំណរ​ដ៏​បរិបូណ៌ ហើយ​នៅ​ខាង​ស្តាំ​ទ្រង់ ខ្ញុំ​ក៏​រីក‌រាយ​អស់‌កល្ប​ជា‌និច្ច​ដែរ។


ខ្ញុំ​ជម្រាប​អុលឡោះ‌តាអាឡា​ថា ទ្រង់​ជា​អុលឡោះ‌ជា‌អម្ចាស់ នៃ​ខ្ញុំ ក្រៅ​ពី​ទ្រង់ គ្មាន​អ្វី​ប្រសើរ​សម្រាប់​ខ្ញុំ​ឡើយ!។


ក្រៅ​ពី​អុលឡោះ‌តាអាឡា ខ្ញុំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេ ទ្រង់​ប្រទាន​អ្វីៗ​ទាំង​អស់ ដែល​ខ្ញុំ​ត្រូវ​ការ​ អនាគត​របស់​ខ្ញុំ​ស្ថិត​នៅ​លើ​ទ្រង់។


ចំពោះ​ខ្ញុំ​វិញ ដោយ​ខ្ញុំ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់ ពេល​ខ្ញុំ​ក្រោក​ពី​ដំណេក ខ្ញុំ​បាន​ស្កប់​ចិត្ត ដោយ​ទ្រង់​នៅ​ជា​មួយ។


ចូរ​ស្វែង​រក​សុភ‌មង្គល​ពី​អុលឡោះ‌តាអាឡា នោះ​ទ្រង់​នឹង​ប្រោស​ប្រទាន​នូវ​អ្វីៗ ដែល​អ្នក​ប្រាថ្នា​ចង់​បាន។


ពេល​នោះ ឱ​អុលឡោះ​អើយ ខ្ញុំ​នឹង​ទៅ​ជិត​អាសនៈ​របស់​ទ្រង់ ខ្ញុំ​នឹង​ទៅ​ជិត​ទ្រង់​ដែល​ជា​ប្រភព នៃ​អំណរ​ដ៏​លើស‌លប់​របស់​ខ្ញុំ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​នឹង​លើក​តម្កើង​ទ្រង់ ដោយ​សំឡេង​ពិណ!


ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ប្រសើរ​លើស​ជីវិត​ទៅ​ទៀត ខ្ញុំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង សិរី‌រុង‌រឿង​ទ្រង់។


នៅ​លើ​មេឃ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ នឹង​ទ្រង់​បាន​ឡើយ ក្នុង​ចំណោម​ពពួក​ម៉ាឡា‌អ៊ីកាត់ ក៏​គ្មាន​នរណា អាច​ប្រៀប​ប្រដូច​នឹង​ទ្រង់​បាន​ដែរ។


«អ្នក​ណា​ស្រឡាញ់​ឪពុក​ម្ដាយ ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ឡើយ។ អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​សម​នឹង​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ដែរ។


អ្នក​ណា​មាន​ចិត្ដ​បរិសុទ្ធ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ឃើញ​អុលឡោះ​!


គឺ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​ដូច​ជា​ឥត​បាន​ការ ព្រោះ​តែ​បាន​ស្គាល់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា‌ជាអម្ចាស់​របស់​ខ្ញុំ ដែល​ជា​ការ​មួយ​ដ៏​ប្រសើរ​វិសេស‌វិសាល​បំផុត។ ព្រោះ​តែ​គាត់ ខ្ញុំ​សុខ​ចិត្ដ​ខាត​បង់​អ្វីៗ​ទាំង​អស់ ហើយ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​នេះ​ដូច​ជា​សំរាម​ឲ្យ​តែ​ខ្ញុំ​បាន​អាល់ម៉ា‌ហ្សៀស


កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ​របស់​អុលឡោះ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ​ទ្រង់​ពុំ​ទាន់​សំដែង​ឲ្យ​យើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្ដែ នៅ​ពេល​អាល់ម៉ា‌ហ្សៀស​មក​ដល់ យើង​នឹង​បាន​ដូច​គាត់​ដែរ ដ្បិត​គាត់​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​គាត់​យ៉ាង​នោះ។


ខ្ញុំ​ឮ​សំឡេង​បន្លឺ​យ៉ាង​ខ្លាំងៗ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «មើល​ហ្ន៎ ជំរំ‌សក្ការៈ​របស់​អុលឡោះ​ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក​ហើយ! ទ្រង់​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ ហើយ​អុលឡោះ​ផ្ទាល់​នឹង​នៅ​ជា​មួយ​ពួក​គេ។