ទំនុកតម្កើង 16:5 - អាល់គីតាប5 ក្រៅពីអុលឡោះតាអាឡា ខ្ញុំគ្មានចំណែកមត៌កអ្វីទេ ទ្រង់ប្រទានអ្វីៗទាំងអស់ ដែលខ្ញុំត្រូវការ អនាគតរបស់ខ្ញុំស្ថិតនៅលើទ្រង់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ព្រះយេហូវ៉ាជាចំណែកមរតករបស់ទូលបង្គំ និងជាពែងរបស់ទូលបង្គំ; គឺព្រះអង្គហើយ ដែលកាន់វាសនារបស់ទូលបង្គំ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ព្រះយេហូវ៉ាជាចំណែកមត៌ករបស់ទូលបង្គំ ហើយជាពែងរបស់ទូលបង្គំ អនាគតរបស់ទូលបង្គំ ស្ថិតក្នុងព្រះហស្តព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ក្រៅពីព្រះអម្ចាស់ ទូលបង្គំគ្មានចំណែកមត៌កអ្វីទេ ព្រះអង្គប្រទានអ្វីៗទាំងអស់ ដែលទូលបង្គំត្រូវការ អនាគតរបស់ទូលបង្គំស្ថិតនៅលើព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ព្រះយេហូវ៉ាទ្រង់ជាចំណែកនៃមរដក ហើយជាចំណែកក្នុងពែងរបស់ទូលបង្គំ គឺទ្រង់ហើយ ដែលត្រួតមើលចំណែកទូលបង្គំ សូមមើលជំពូក |
ហេតុនេះហើយបានជាយើងប្រគល់ ឲ្យគាត់គ្រប់គ្រងលើមនុស្សជាច្រើន គាត់នឹងចែកជយភ័ណ្ឌរួមជាមួយ ពួកកាន់អំណាច ព្រោះគាត់បានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតគាត់ទទួលយកបាបរបស់មនុស្សទាំងអស់ មកដាក់លើខ្លួនគាត់ ព្រមទាំងទូរអាអង្វរឲ្យមនុស្សបាបផង”។
ប៉ុន្តែ អាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន ព្រមទាំងកូនចៅរបស់យើងនៅជំនាន់ក្រោយថា យើងខ្ញុំមានសិទ្ធិគោរពបម្រើអុលឡោះតាអាឡាដោយធ្វើគូរបានដុត និងគូរបានមេត្រីភាព ព្រមទាំងគូរបានឯទៀតៗដែរ។ ដូច្នេះ នៅអនាគតកូនចៅរបស់បងប្អូន នឹងមិនអាចពោលទៅកូនចៅរបស់យើងថា “អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយអុលឡោះតាអាឡា”បានឡើយ។