Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 73:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 នៅ​ស្ថាន‌សួគ៌ តើ​ទូល‌បង្គំ​មាន​អ្នក​ណា ក្រៅ​ពី​ព្រះ‌អង្គ? ហើយគ្មានអ្វី​នៅលើ​ផែនដី ដែល​ទូល‌បង្គំ​ប្រាថ្នា​ចង់​បាន ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 នៅ​ស្ថានសួគ៌ តើ​ទូលបង្គំ​មាន​អ្នកណា​ក្រៅពី​ព្រះអង្គ​? នៅលើ​ផែនដី គ្មានអ្វី​ដែល​ទូលបង្គំ​ចង់បាន​ក្រៅពី​ព្រះអង្គ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 នៅ​ស្ថាន​បរម‌សុខ ទូលបង្គំ​គ្មាន​ទី​ពឹង​ណា ផ្សេង​ទៀត ក្រៅ​ពី​ព្រះអង្គ​ឡើយ នៅ​លើ​ផែនដី បើ​ព្រះអង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំ ទូលបង្គំ​ក៏​មិន​ចង់​បាន​អ្វី​ផ្សេង​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ឯ​នៅ​ស្ថាន‌សួគ៌ តើ​ទូលបង្គំ​មាន​អ្នក​ឯ​ណា​ក្រៅ​ពី​ទ្រង់ ហើយ​នៅ​ផែនដី​ទូលបង្គំ​ប្រាថ្នា​ចង់​បាន​តែ​ទ្រង់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 នៅ​សូរ៉កា ខ្ញុំ​គ្មាន​ទី​ពឹង​ណា ផ្សេង​ទៀត ក្រៅ​ពី​ទ្រង់​ឡើយ នៅ​លើ​ផែនដី បើ​ទ្រង់​នៅ​ជា​មួយ​ខ្ញុំ ខ្ញុំ​ក៏​មិន​ចង់​បាន​អ្វី​ផ្សេង​ទៀត​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 73:25
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ការ​សញ្ជឹង​គិត​របស់​ខ្ញុំ បានគាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌អង្គ ដ្បិត​ខ្ញុំ​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា។


ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ទូល‌បង្គំ​ឃើញ​ផ្លូវ​ជីវិត នៅ​ចំពោះ​ព្រះ‌អង្គ​មាន​អំណរ​ពោរ‌ពេញ នៅ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ មាន​សេចក្ដី​រីករាយ ជា​ដរាប​ត​ទៅ។


ខ្ញុំ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ព្រះ‌អង្គ ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ក្រៅ​ពី​ព្រះ‌អង្គ ទូល‌បង្គំ​រក​សេចក្ដី​ល្អ មិន​បាន​ឡើយ»។


ព្រះ‌យេហូវ៉ា​ជា​ចំណែក​មត៌ក​របស់​ទូល‌បង្គំ ហើយ​ជា​ពែង​របស់​ទូល‌បង្គំ អនាគត​របស់​ទូល‌បង្គំ ស្ថិត​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ។


ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​រំពឹង​មើល​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ដោយ​សេចក្ដី​សុចរិត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង ទូល‌បង្គំ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ឃើញ​រូប​អង្គ​ទ្រង់។


ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។


ពេល​នោះ ទូល‌បង្គំ​នឹង​ចូល​ទៅ​រក អាសនា​របស់​ព្រះ គឺទៅ​ជួប​ព្រះ​ដែល​ជា​អំណរ ដ៏​លើស​លុប​របស់​ទូល‌បង្គំ ឱ​ព្រះ ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយសំឡេង​ស៊ុង។


ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ វិសេស​ជាង​ជីវិត បបូរ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។


ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃ ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌យេហូវ៉ា​បាន? ក្នុង​ចំណោម​ពួក​ស្ថាន​សួគ៌ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា


អ្នក​ណា​ស្រឡាញ់​ឪពុក ឬ​ម្តាយ ជាង​ស្រឡាញ់​ខ្ញុំ មិន​ស័ក្តិសម​នឹង​ខ្ញុំ​ឡើយ ហើយ​អ្នក​ណា​ស្រឡាញ់​កូន​ប្រុស ឬ​កូន​ស្រី ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​ស័ក្ដិ‌សម​នឹង​ខ្ញុំ​ដែរ។


មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ។


លើស​ពី​នេះ​ទៀត ខ្ញុំ​រាប់​អ្វីៗ​ទាំង​អស់​ទុក​ដូច​ជា​ខាត ដោយ​សារ​តែ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ។ ដោយ​យល់​ដល់​ព្រះ‌អង្គ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​ខ្ញុំ​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​ព្រះ‌គ្រីស្ទ​វិញ


ពួក​ស្ងួន‌ភ្ងា​អើយ ឥឡូវ​នេះ យើង​ជា​កូន​ព្រះ ហើយ​ដែល​យើង​នឹង​បាន​ទៅ​ជា​យ៉ាង​ណា នោះ​មិន​ទាន់​បាន​សម្តែង​មក​នៅ​ឡើយ​ទេ ប៉ុន្តែ យើង​ដឹង​ថា នៅ​ពេល​ព្រះ‌អង្គ​លេច​មក នោះ​យើង​នឹង​បាន​ដូច​ព្រះ‌អង្គ ដ្បិត​ដែល​ព្រះ‌អង្គ​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ព្រះ‌អង្គ​យ៉ាង​នោះ​ឯង។


ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា៖ «មើល៍! រោង​ឧបោសថ​របស់​ព្រះ​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ហើយ ព្រះ‌អង្គ​នឹង​គង់​នៅ​ជា​មួយ​គេ គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ផ្ទាល់​គង់​នៅ​ជា​ព្រះ​ដល់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម