ទ្រង់គ្រប់គ្រងលើជាតិសាសន៍ទាំងឡាយ ដោយប្រទានទឹកភ្លៀង និងផ្ដល់ឲ្យគេមានអាហារដ៏បរិបូណ៌។
ទំនុកតម្កើង 65:13 - អាល់គីតាប វាលស្មៅពោរពេញទៅដោយហ្វូងចៀម ជ្រលងភ្នំពោរពេញទៅដោយស្រូវ អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង ដោយអំណរដ៏លើសលប់!។ ព្រះគម្ពីរខ្មែរសាកល វាលស្មៅត្រូវបានដណ្ដប់ដោយហ្វូងចៀម ហើយជ្រលងភ្នំត្រូវបានគ្របដោយស្រូវ។ ពួកវាស្រែកហ៊ោសប្បាយ ក៏ច្រៀងផងដែរ!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាលស្មៅប្រដាប់ខ្លួនដោយហ្វូងចៀម ជ្រលងភ្នំតាក់តែងខ្លួនដោយស្រូវដេរដាស ទីទាំងនោះស្រែកច្រៀងព្រមគ្នាដោយអំណរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាលស្មៅពោរពេញទៅដោយហ្វូងចៀម ជ្រលងភ្នំពោរពេញទៅដោយស្រូវ អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង ដោយអំណរដ៏លើសលុប!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងដីឃ្វាលសត្វបានប្រដាប់ដោយហ្វូងចៀម ឯច្រកភ្នំទាំងប៉ុន្មាន នោះក៏មានស្រូវដាសពាសពេញ ទីទាំងនោះបន្លឺឡើង ដោយអំណរ ហើយក៏ច្រៀងផង។ |
ទ្រង់គ្រប់គ្រងលើជាតិសាសន៍ទាំងឡាយ ដោយប្រទានទឹកភ្លៀង និងផ្ដល់ឲ្យគេមានអាហារដ៏បរិបូណ៌។
សូមឲ្យជង្រុករបស់យើងមានពោរពេញ ទៅដោយភោគផលសព្វបែបយ៉ាង សូមឲ្យហ្វូងចៀមនៅតាមវាលស្មៅ របស់យើងកើនចំនួនឡើងរាប់ពាន់រាប់ម៉ឺន។
នៅក្នុងស្រុក សូមឲ្យមានស្រូវយ៉ាងបរិបូណ៌ នៅតាមកំពូលភ្នំ សូមឲ្យមានភោគផលច្រើន ដូចនៅស្រុកលីបង់ ហើយនៅក្នុងទីក្រុង សូមឲ្យប្រជាជនកើនចំនួនឡើង ដូចស្មៅនៅតាមទីវាល។
អុលឡោះនឹងប្រទានភ្លៀងឲ្យធ្លាក់ចុះមក លើគ្រាប់ពូជដែលអ្នកបានសាបព្រោះ ហើយដីនឹងធ្វើឲ្យដំណាំដុះឡើង យ៉ាងបរិបូណ៌ និងឆ្ងាញ់ពិសាទៀតផង។ នៅថ្ងៃនោះ ហ្វូងសត្វរបស់អ្នក នឹងស៊ីស្មៅក្នុងវាលស្មៅដ៏ល្វឹងល្វើយ។
ពួកឈ្លើយសឹកដែលអុលឡោះតាអាឡាបានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសំរែកយំថ្ងូរ លែងមានទៀតហើយ។
ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង ដ្បិតអុលឡោះតាអាឡាបានធ្វើអន្តរាគមន៍ហើយ ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតអុលឡោះតាអាឡាបានលោះកូនចៅរបស់ យ៉ាកកូបហើយ ទ្រង់បានសំដែងសិរីរុងរឿងរបស់ទ្រង់ ដោយសង្គ្រោះជនជាតិអ៊ីស្រអែល។
ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវ! ផែនដីអើយ ចូរត្រេកអរសប្បាយ! ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ! ដ្បិតអុលឡោះតាអាឡាសំរាលទុក្ខ ប្រជារាស្ត្ររបស់ទ្រង់ ទ្រង់អាណិតមេត្តាកូនចៅរបស់ទ្រង់ ដែលរងទុក្ខវេទនា។
គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោរួមជាមួយគ្នា ដ្បិតអុលឡោះតាអាឡាសំរាលទុក្ខប្រជាជន របស់ទ្រង់ ទ្រង់លោះក្រុងយេរូសាឡឹមមកវិញហើយ!
ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក ប្រកបដោយអំណរសប្បាយ យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។ ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាល ក៏នាំគ្នាអបអរសាទរដែរ។
អំណរសប្បាយ និងការរីករាយចេញបាត់ ពីចម្ការទំពាំងបាយជូរ និងពីស្រុកម៉ូអាប់។ យើងក៏ធ្វើឲ្យលែងមានស្រានៅក្នុងធុង ហើយក៏លែងមាននរណាជាន់ផ្លែទំពាំងបាយជូរ ទាំងស្រែកយ៉ាងសប្បាយទៀតដែរ ផ្ទុយទៅវិញ មានតែសំរែកវេទនាប៉ុណ្ណោះ។
សត្វព្រៃទាំងឡាយអើយ ចូរកុំភ័យបារម្ភអ្វី ដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញ ដើមឈើនឹងមានផ្លែ ហើយដើមឧទុម្ពរ និងចម្ការទំពាំងបាយជូរ ក៏បង្កើតភោគផលឡើងវិញដែរ។
នៅគ្រានោះ ពួកគេនឹងមានសុភមង្គល ហើយសម្ផស្សដ៏ល្អបំផុត ស្រូវ និងស្រាទំពាំងបាយជូរថ្មី នឹងផ្តល់ឲ្យ យុវជនយុវនារីមានកម្លាំងកំហែងមាំមួន។
ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ អុលឡោះនៅតែសំដែងចិត្តសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឲ្យគេបានស្គាល់ទ្រង់ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្ដផង»។