ទ្រង់ជាប្រភពនៃទ្រព្យសម្បត្តិ និងសិរីរុងរឿង ហើយទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់។ គ្រប់អំណាច ស្ថិតនៅក្នុងដៃរបស់ទ្រង់ ហើយដោយសារអំណាចរបស់ទ្រង់ ទ្រង់អាចពង្រីក និងពង្រឹងអ្វីៗទាំងអស់ឲ្យបានរឹងមាំ។
ទំនុកតម្កើង 62:12 - អាល់គីតាប ក៏ប៉ុន្តែ អុលឡោះតាអាឡាអើយ ទ្រង់ប្រកបដោយចិត្តមេត្តាករុណា ទ្រង់នឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលក៏ជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗវិញ តាមអំពើរបស់គេរៀងៗខ្លួន៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គសងដល់មនុស្សទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គនឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់អើយ សេចក្ដីសប្បុរសក៏ជារបស់ផងទ្រង់ដែរ ដ្បិតទ្រង់សងដល់គ្រប់មនុស្សទាំងអស់ តាមការប្រព្រឹត្តរបស់គេ។ |
ទ្រង់ជាប្រភពនៃទ្រព្យសម្បត្តិ និងសិរីរុងរឿង ហើយទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់។ គ្រប់អំណាច ស្ថិតនៅក្នុងដៃរបស់ទ្រង់ ហើយដោយសារអំណាចរបស់ទ្រង់ ទ្រង់អាចពង្រីក និងពង្រឹងអ្វីៗទាំងអស់ឲ្យបានរឹងមាំ។
ទ្រង់តបស្នងចំពោះមនុស្សលោក តាមអំពើដែលខ្លួនប្រព្រឹត្ត ទ្រង់ឲ្យម្នាក់ៗទទួលផល តាមរបៀបដែលខ្លួនរស់នៅ។
យើងមិនអាចចូលទៅជិតអុលឡោះដ៏មានអំណាច ខ្ពង់ខ្ពស់បំផុតបានឡើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ដោយសារអំណាច ទ្រង់ប្រកបដោយយុត្តិធម៌ ហើយសុចរិតបំផុត ទ្រង់មិនបំពានលើនរណាឡើយ!
ប្រសិនបើខ្ញុំចង់ប្រើកម្លាំងបាយ ទ្រង់មានអំណាចជាង ប្រសិនបើខ្ញុំចង់ប្ដឹងរកយុត្តិធម៌ តើនរណាហៅទ្រង់មកកាត់ក្ដី?
តែចិត្តមេត្តាករុណារបស់អុលឡោះតាអាឡា ស្ថិតនៅអស់កល្បជានិច្ច ជាមួយអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ទ្រង់ក៏នឹងសំដែងចិត្តស្មោះស្ម័គ្រ ចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរ
អុលឡោះតាអាឡាប្រកបដោយចិត្ត អាណិតអាសូរ ទ្រង់តែងតែប្រណីសន្ដោស ទ្រង់មានចិត្តអត់ធ្មត់ ហើយពោរពេញទៅដោយចិត្ត មេត្តាករុណា។
អុលឡោះតាអាឡាអើយ ទ្រង់ប្រកបដោយចិត្តអាណិតអាសូរ ទ្រង់តែងតែប្រណីសន្ដោស ទ្រង់អត់ធ្មត់ ហើយពោរពេញទៅដោយ មេត្តាករុណាដ៏ស្មោះស្ម័គ្រ។
ឱអុលឡោះតាអាឡាអើយ មានតែទ្រង់ទេ ដែលប្រកបដោយចិត្តសប្បុរស និងចេះអត់អោនឲ្យយើងខ្ញុំ ទ្រង់មានចិត្តមេត្តាករុណាដ៏លើសលប់ ចំពោះអស់អ្នកដែលអង្វររកទ្រង់។
បើអ្នកពោលថា «ខ្ញុំមិនបានដឹងទេ!» តោងដឹងថា អុលឡោះដែលស្គាល់ចិត្តមនុស្ស ទ្រង់ជ្រាបទាំងអស់។ ទ្រង់ពិនិត្យមើលអ្នក ទ្រង់ឈ្វេងយល់ចិត្តអ្នក ហើយទ្រង់តបស្នងដល់ម្នាក់ៗ តាមអំពើដែលខ្លួនប្រព្រឹត្ត។
គម្រោងការរបស់ទ្រង់ប្រសើរពន់ពេកក្រៃ ហើយទ្រង់អាចនឹងសម្រេចគម្រោងការទាំងនោះបាន។ ទ្រង់ពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយទ្រង់សងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។
ហេតុនេះ ជនជាតិអ៊ីស្រអែលអើយ យើងនឹងវិនិច្ឆ័យអ្នករាល់គ្នា តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត ចូរវិលត្រឡប់មកវិញ ហើយលះបង់អំពើទុច្ចរិតទាំងអស់ កុំបណ្ដោយឲ្យកំហុសរបស់អ្នករាល់គ្នា បំផ្លាញជីវិតអ្នករាល់គ្នាឡើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
អ្នករាល់គ្នាតែងពោលថា “អុលឡោះ ប្រព្រឹត្តដូច្នេះមិនត្រឹមត្រូវទេ”។ ពូជពង្សអ៊ីស្រអែលអើយ យើងនឹងវិនិច្ឆ័យអ្នករាល់គ្នា តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត!»។
ស្ដេចកាន់ទុក្ខ មេដឹកនាំអស់សង្ឃឹម ប្រជាជននៅក្នុងស្រុកបាក់ទឹកចិត្ត។ យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមអំពើដែលពួកគេបានប្រព្រឹត្ត យើងនឹងវិនិច្ឆ័យទោសពួកគេ តាមការវិនិច្ឆ័យរបស់ពួកគេផ្ទាល់។ ពេលនោះ ពួកគេនឹងដឹងថា យើងជាអុលឡោះតាអាឡា»។
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមស្ដាប់ខ្ញុំ សូមមើលក្រុងបាក់បែក ដែលជាកម្មសិទ្ធិរបស់ទ្រង់នេះផង! យើងខ្ញុំអង្វរទ្រង់ ដោយមិនពឹងផ្អែកលើអំពើសុចរិតរបស់យើងខ្ញុំទេ តែយើងខ្ញុំសូមពឹងផ្អែកលើចិត្តអាណិតអាសូរដ៏ធំធេងរបស់ទ្រង់។
អុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ! យើងខ្ញុំបានបះបោរប្រឆាំងនឹងទ្រង់ តែទ្រង់ប្រកបដោយចិត្តអាណិតអាសូរ ហើយលើកលែងទោសឲ្យយើងខ្ញុំជានិច្ច។
អុលឡោះអើយ! តើមានម្ចាស់ណា ដែលមានចិត្តសប្បុរសដូចទ្រង់? ទ្រង់លើកលែងទោសឲ្យយើងខ្ញុំ ទ្រង់មិនខឹងរហូតឡើយ។ ទ្រង់មានចិត្តស្រឡាញ់ ប្រជារាស្ត្ររបស់ទ្រង់ដែលនៅសេសសល់ ហើយទ្រង់ប្រណីសន្ដោសដល់ពួកគេ។
លុះដល់បុត្រាមនុស្សមកប្រកបដោយសិរីរុងរឿងនៃអុលឡោះជាបិតារបស់គាត់ជាមួយពួកម៉ាឡាអ៊ីកាត់របស់គាត់ គាត់នឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
អ្នកដាំ និងអ្នកស្រោចទឹកមិនខុសគ្នាទេ ម្នាក់ៗនឹងទទួលរង្វាន់តាមទម្ងន់កិច្ចការដែលខ្លួនបានធ្វើ
ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់អាល់ម៉ាហ្សៀស ដើម្បីឲ្យម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ដ កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។
ដោយដឹងថាមនុស្សម្នាក់ៗ ទោះជាអ្នកងារ ឬអ្នកជាក្ដីនឹងទទួលរង្វាន់ពីអ៊ីសាជាអម្ចាស់ តាមអំពើល្អដែលខ្លួនបានប្រព្រឹត្ដ។
អ្នកណាធ្វើការអ្វីដោយទុច្ចរិត អ្នកនោះក៏នឹងទទួលផល តាមអំពើទុច្ចរិតនោះដែរ ដ្បិតអុលឡោះមិនរើសមុខនរណាឡើយ។
មួយវិញទៀត ប្រសិនបើបងប្អូនអង្វររកអុលឡោះក្នុងឋានៈអុលឡោះជាបិតា ចូររស់នៅដោយគោរពកោតខ្លាចទ្រង់ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតទ្រង់នឹងវិនិច្ឆ័យមនុស្សតាមអំពើដែលម្នាក់ៗបានប្រព្រឹត្ដ ឥតរើសមុខនរណាឡើយ។
អ៊ីសាមានប្រសាសន៍ថា៖ “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឲ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។