រីឯលោកសាការីយ៉ា លោកយ៉ាសាល លោកសេមីរ៉ាម៉ូត លោកយីអែល លោកអ៊ូនី លោកអេលាប លោកម៉ាសេយ៉ា និងលោកបេណាយ៉ា ជាអ្នកកាន់ពិណដែលមានសំឡេងខ្ពស់។
ទំនុកតម្កើង 6:1 - អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទោះបីទ្រង់ ខឹងនឹងខ្ញុំក្តី សូមកុំដាក់ទោសខ្ញុំឡើយ ទោះបីទ្រង់ខឹងនឹងខ្ញុំក្តី ក៏សូមកុំធ្វើទោសខ្ញុំដែរ! ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមកុំស្ដីបន្ទោសទូលបង្គំដោយព្រះពិរោធរបស់ព្រះអង្គ សូមកុំវាយប្រដៅទូលបង្គំដោយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលព្រះអង្គខ្ញាល់ ក៏កុំវាយផ្ចាលទូលបង្គំ ក្នុងកាលដែលព្រះអង្គក្រោធនោះដែរ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំក្ដី សូមកុំដាក់ទោសទូលបង្គំឡើយ ទោះបីព្រះអង្គខ្ញាល់នឹងទូលបង្គំក្ដី ក៏សូមកុំធ្វើទោសទូលបង្គំដែរ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលទ្រង់ខ្ញាល់ ហើយកាលណាទ្រង់មានព្រះហឫទ័យឃោរឃៅ នោះសូមកុំផ្ចាញ់ផ្ចាលទូលបង្គំឡើយ |
រីឯលោកសាការីយ៉ា លោកយ៉ាសាល លោកសេមីរ៉ាម៉ូត លោកយីអែល លោកអ៊ូនី លោកអេលាប លោកម៉ាសេយ៉ា និងលោកបេណាយ៉ា ជាអ្នកកាន់ពិណដែលមានសំឡេងខ្ពស់។
លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេដ-អេដុម លោកយេអែល លោកអសាស៊ា ជាអ្នកកាន់ពិណដែលមានខ្សែប្រាំបីសម្រាប់នាំមុខចំរៀង។
មែនហើយ អុលឡោះតាអាឡាបានវាយប្រដៅខ្ញុំយ៉ាងខ្លាំង តែទ្រង់មិនបណ្ដោយឲ្យខ្ញុំស្លាប់ឡើយ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមជួយសង្គ្រោះផង! ដ្បិតលែងមានមនុស្សទៀងត្រង់ទៀតហើយ រីឯមនុស្សមានចិត្តស្មោះត្រង់ក្នុងចំណោម មនុស្សលោក ក៏បាត់បង់អស់ដែរ។
ទ្រង់មានបន្ទូលទៅកាន់ពួកគេ ដោយកំហឹង ហើយធ្វើឲ្យពួកគេភ័យតក់ស្លុត ដោយសារកំហឹងដ៏ខ្លាំងរបស់ទ្រង់ ទ្រង់មានបន្ទូលថា៖
ឱអុលឡោះតាអាឡាអើយ ទោះបីទ្រង់មិនពេញចិត្ត នឹងខ្ញុំក៏ដោយ សូមកុំដាក់ទោសខ្ញុំឡើយ ហើយទោះបីទ្រង់ខឹងនឹងខ្ញុំក្តី ក៏សូមកុំធ្វើទារុណកម្មខ្ញុំដែរ
ឱអុលឡោះដែលរកយុត្តិធម៌ ឲ្យខ្ញុំអើយ ពេលខ្ញុំដង្ហោយហៅរកទ្រង់ សូមឆ្លើយតបមកខ្ញុំផង! ពេលខ្ញុំមានទុក្ខធុរៈ ទ្រង់បានធ្វើឲ្យខ្ញុំធូរស្បើយ ។ សូមអាណិតមេត្តាខ្ញុំ សូមស្តាប់ពាក្យអង្វររបស់ខ្ញុំផង។
កាលពីជំនាន់ណុះហ៍ យើងបានសន្យាយ៉ាងម៉ឹងម៉ាត់ថា លែងឲ្យទឹកជន់លិចផែនដីម្ដងទៀត ឥឡូវនេះ ក៏ដូច្នោះដែរ យើងសន្យាថា លែងខឹង លែងគំរាមអ្នកទៀតហើយ។
យើងមិនរករឿងអ្នករាល់គ្នារហូតទេ ហើយក៏មិនខឹងនឹងអ្នករាល់គ្នារហូតដែរ បើមិនដូច្នោះទេ សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមក មុខជារលត់វិញ្ញាណមិនខាន។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកែតម្រង់ខ្ញុំផង! សូមកែតម្រង់ខ្ញុំ ដោយអធ្យាស្រ័យ គឺកុំប្រើកំហឹងឡើយ ក្រែងលោខ្ញុំត្រូវវិនាសសូន្យទៅ។
កូនចៅយ៉ាកកូបជាអ្នកបម្រើរបស់យើងអើយ កុំភ័យខ្លាចអ្វីឡើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា យើងស្ថិតនៅជាមួយអ្នក យើងនឹងលុបបំបាត់ប្រជាជាតិនានា ដែលយើងបានកំចាត់កំចាយអ្នក ឲ្យទៅនៅក្នុងចំណោមពួកគេ តែយើងមិនលុបបំបាត់អ្នកឡើយ។ យើងបានដាក់ទោសអ្នកដោយយុត្តិធម៌ យើងមិនអាចចាត់ទុកអ្នកថា គ្មានទោសបានទេ»។