ទំនុកតម្កើង 58:6 - អាល់គីតាប ឱអុលឡោះអើយ សូមកាច់បំបាក់ធ្មេញរបស់ពួកគេ! អុលឡោះតាអាឡាអើយ សូមបំបាក់ចង្កូមពួកសិង្ហទាំងនោះទៅ! ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់របស់ពួកគេ! ព្រះយេហូវ៉ាអើយ សូមកាច់ចង្កូមរបស់ពួកសិង្ហស្ទាវផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេ ឱព្រះយេហូវ៉ាអើយ សូមកាច់ចង្កូមពួកសិង្ហស្ទាវទាំងនោះទៅ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ សូមកាច់បំបាក់ធ្មេញរបស់ពួកគេ! ព្រះអម្ចាស់អើយ សូមបំបាក់ចង្កូមពួកសិង្ហទាំងនោះទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេ ឱព្រះយេហូវ៉ាអើយ សូមបំបាក់ចង្កូមនៃពួកសិង្ហស្ទាវ |
សូមទ្រង់កាច់បំបាក់ដៃរបស់មនុស្សពាល សូមដាក់ទោសពួកគេ ដើម្បីកុំឲ្យគេប្រព្រឹត្ត អំពើពាលតទៅទៀត! ។
ពួកគេប្រៀបបីដូចជាសត្វសិង្ហ ដែលរង់ចាំតែហែកស៊ី និងដូចជាសត្វសាហាវ ដែលពួនចាំចាប់រំពា។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំនៅព្រងើយ! ម្ចាស់នៃខ្ញុំអើយ សូមសង្គ្រោះខ្ញុំផង! ដ្បិតទ្រង់តែងតែទះកំផ្លៀងខ្មាំងសត្រូវ ទាំងប៉ុន្មានរបស់ខ្ញុំ ទ្រង់បំបាក់ធ្មេញរបស់មនុស្សពាល។
ប្រសិនបើគ្រូអាលម្ពាយបណ្ដោយឲ្យពស់ចឹក តើការសូត្ររបៀនដាក់ពស់នោះមានប្រយោជន៍អ្វី?។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ: «ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម ចង់ដណ្ដើមរំពានោះពីវាក្ដី ក៏វាមិនភ័យខ្លាចសំរែករបស់ពួកគេ ឬដកខ្លួនថយ ដោយសំឡេងបង្អើល របស់ពួកគង្វាលនោះឡើយ។ រីឯយើងដែលជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ក៏ដូច្នោះដែរ យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។
«យើងនឹងប្រើពស់វែក និងពស់អសិរពិស ឲ្យទៅចឹកអ្នករាល់គ្នា ជាពស់ដែល គ្មានគ្រូអាលម្ពាយណាអាចសណ្ដំបានឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី គឺយើងនេះហើយដែលហែកពួកគេ រួចយើងចាកចេញទៅ ទាំងពាំពួកគេយកទៅជាមួយ ឥតមាននរណាអាចរំដោះពួកគេបានឡើយ។
ចូរវាយប្រហារបច្ចាមិត្តរបស់អ្នក ចូរកំទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!
មើលចុះ ប្រជាជននេះងើបឡើងដូចសិង្ហញី ពួកគេឈរដូចសិង្ហឈ្មោល ដរាបណាសិង្ហមិនបានចាប់រំពា ហើយហុតឈាមសត្វដែលវាចាប់បានទេ វាមិនដេកវិញឡើយ»។