Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 10:11 - អាល់គីតាប

11 ប្រសិន​បើ​គ្រូ​អាលម្ពាយ​បណ្ដោយ​ឲ្យ​ពស់​ចឹក តើ​ការ​សូត្រ​របៀន​ដាក់​ពស់​នោះ​មាន​ប្រយោជន៍​អ្វី?។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ប្រសិនបើ​ពស់​ចឹក​មុន​សូត្រមន្តអាគម នោះ​គ្មាន​ប្រយោជន៍​ដល់​គ្រូចាប់ពស់​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 បើ​ពស់​បាន​ចឹក​មុន​ដែល​គ្រូ​អាយ‌លម្ពាយ​មក មាន​ប្រយោជន៍​អ្វី​ដល់​គ្រូ​អាយ‌លម្ពាយ​នោះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប្រសិន​បើ​គ្រូ​អាលម្ពាយ​បណ្ដោយ​ឲ្យ​ពស់​ចឹក តើ​ការ​សូត្រ​របៀន​ដាក់​ពស់​នោះ​មាន​ប្រយោជន៍​អ្វី?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 បើ​ពស់​បាន​ចឹក​មុន​ដែល​គ្រូ​អាយ‌លម្ពាយ​មក នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដោយ​គ្រូ​អាយ‌លម្ពាយ។

សូមមើលជំពូក ចម្លង




សាស្តា 10:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រៀង​រាល់​ថ្ងៃ អ្នក​តែងតែ​គិត‌គូរ ចង់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពាក្យ​សំដី​របស់​អ្នក​មុត​ជាង​កាំបិត​កោរ​ទៅ​ទៀត គឺ​ប៉ិន‌ប្រសប់​ខាង​បោក​បញ្ឆោត​ណាស់។


ឱ​អុលឡោះ​អើយ សូម​កាច់​បំបាក់​ធ្មេញ​របស់​ពួក​គេ! អុលឡោះ‌តាអាឡា​អើយ សូម​បំបាក់​ចង្កូម​ពួក​សិង្ហ​ទាំង​នោះ​ទៅ!


គេ​ប្រើ​ពាក្យ​សំដី ដូច​ដាវ​ដ៏​មុត ពួក​គេ​ចោល​ពាក្យ​សំដី ដូច​គេ​ចោល​លំពែង។


ស្លាប់ ឬ​រស់ ព្រោះ​តែ​សំដី អ្នក​ណា​ចូល​ចិត្ត​និយាយ អ្នក​នោះ​ត្រូវ​ទទួល​ផល​ពី​ពាក្យ​សំដី​របស់​ខ្លួន។


ប្រសិន​បើ​មិន​សំលៀង​ពូថៅ​ដែល​មាន​មុខ​រឹល​ទេ នោះ​ត្រូវ​ប្រើ​កម្លាំង​ជា​ច្រើន។ រីឯ​ប្រាជ្ញា​វិញ​តែងតែ​នាំ​ឲ្យ​សម្រេច​ជោគ‌ជ័យ។


«យើង​នឹង​ប្រើ​ពស់‌វែក និង​ពស់​អសិរ‌ពិស ឲ្យ​ទៅ​ចឹក​អ្នក​រាល់​គ្នា ជា​ពស់​ដែល គ្មាន​គ្រូ​អាលម្ពាយ​ណា​អាច​សណ្ដំ​បាន​ឡើយ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​សរីរាង្គ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ទៅ​ជា​សៅ‌ហ្មង និង​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​ត្រូវ​ខ្លោច​ផ្សា ព្រោះ​មាន​ភ្លើង​នរ៉កា​នៅ​ក្នុង​អណ្ដាត​នេះ។


ប៉ុន្ដែ គ្មាន​ជន​ណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​បាន​ឡើយ ព្រោះ​វា​ជា​គ្រឿង​មួយ​ដ៏​ចង្រៃ​ដែល​ចេះ​តែ​គន្លាស់​ជា‌និច្ច​ពោរ‌ពេញ​ទៅ​ដោយ​ពិស‌ពុល បណ្ដាល​ឲ្យ​ស្លាប់​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម