ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 57:2 - អាល់គីតាប

ខ្ញុំ​បាន​ស្រែក​រក​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត គឺ​អុលឡោះ​ដែល​ប្រោស​ប្រទាន​មក​ខ្ញុំ នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​ស្រែកហៅ​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ព្រះ​ដែល​បំពេញឲ្យសម្រេច​ដល់​ខ្ញុំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​នឹង​ស្រែក​រក​ព្រះ​ដ៏​ខ្ពស់​បំផុត គឺ​រក​ព្រះ​ដែល​សម្រេច​គោល​បំណង របស់​ព្រះ‌អង្គដល់​ទូល‌បង្គំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​ស្រែក​រក​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត គឺ​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​មក​ខ្ញុំ នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត គឺ​ដល់​ព្រះ​ដែល​ទ្រង់​សំរេច​គ្រប់​ការ​ឲ្យ​ទូលបង្គំ

សូមមើលជំពូក



ទំនុកតម្កើង 57:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​អើយ ទ្រង់​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ចំពោះ​ខ្ញុំ តាម​បន្ទូល​សន្យា ទ្រង់​ប្រកប​ដោយ​ចិត្ត មេត្តា‌ករុណា​ជា‌និច្ច។ សូម​កុំ​បោះ​បង់​ចោល​អស់​អ្នក​ដែល​ទ្រង់ បាន​បង្កើត​មក​នោះ​ឡើយ!


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ខ្ញុំ​មក​ជ្រក​កោន​នៅ​ក្បែរ​ទ្រង់។


សូម​រក្សា​ខ្ញុំ​ដូច​រក្សា​ប្រស្រី‌ភ្នែក សូម​ការពារ​ខ្ញុំ​ដូច​សត្វ​ស្លាប​ក្រុង​កូន​របស់​វា


សត្រូវ​របស់​ខ្ញុំ​នាំ​គ្នា និយាយ​អាក្រក់​ពី​ខ្ញុំ គេ​បន់​ឲ្យ​តែ​ខ្ញុំ​ស្លាប់ គេ​បន់​ឲ្យ​តែ​ឈ្មោះ​ខ្ញុំ​សាប​សូន្យ​ទៅ។


ជា​រៀង​រាល់​ថ្ងៃ បច្ចា‌មិត្ត​របស់​ខ្ញុំ នាំ​គ្នា​ដេញ​វាយ​ប្រហារ​ខ្ញុំ ពួក​គេ​វាយ​ឫក​ខ្ពស់ ហើយ​គេ​មាន​គ្នា​ច្រើន មក​ប្រយុទ្ធ​នឹង​ខ្ញុំ។


អុលឡោះ‌តាអាឡា​អើយ! ទ្រង់​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​សុខ‌សាន្ត អ្វីៗ​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ទ្រង់​ធ្វើ​ឲ្យ​បាន​សម្រេច​ទាំង​អស់។


ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ! ចូរ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា ហើយ​បិទ​ទ្វារ​ឲ្យ​ជិត។ ត្រូវ​នៅ​សំងំ​លាក់​ខ្លួន រហូត​ទាល់​តែ​អុលឡោះ​លែង​ខឹង


ដ្បិត​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ដែល​នៅ អស់‌កល្ប​ជា‌និច្ច ហើយ​ដែល​មាន​នាម​ដ៏‌វិសុទ្ធ​បំផុត មាន​បន្ទូល​ថា: យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត និង​ជា​ស្ថាន​ដ៏‌វិសុទ្ធ​មែន តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេ សង្កត់‌សង្កិន និង​មនុស្ស​ដែល​គេ​មើល‌ងាយ​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើល‌ងាយ និង​មនុស្ស​រង​ទុក្ខ​ខ្លោច‌ផ្សា។


ខ្ញុំ​ជឿ​ជាក់​ថា អុលឡោះ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​បង​ប្អូន ទ្រង់​ក៏​នឹង​បង្ហើយ​ការ​នេះ​រហូត​ដល់​ថ្ងៃ អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ចុះ​មក។


ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ​ដូច​បង​ប្អូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ដរាប​មក​ហើយ​នោះ ចូរ​ស្ដាប់​បង្គាប់​ត​ទៅ​មុខ​ទៀត​ទៅ គឺ​មិន​ត្រឹម​តែ​ពេល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ ជា​ពិសេស​ពេល​ខ្ញុំ​នៅ​ឆ្ងាយ​សូម​បង​ប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់‌ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បង​ប្អូន​បាន​ទទួល


សូម​អុលឡោះ​ប្រទាន​ឲ្យ​បង​ប្អូន​មាន​សមត្ថ‌ភាព នឹង​ប្រព្រឹត្ដ​អំពើ​ល្អ​គ្រប់​យ៉ាង តាម​បំណង​របស់​ទ្រង់។ សូម​ទ្រង់​សម្រេច​ការ​អ្វី​ដែល​គាប់​បំណង​ទ្រង់​នៅ​ក្នុង​យើង​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ៊ីសា​អាល់‌ម៉ាហ្សៀស​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!