Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 57:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ទូល‌បង្គំ​នឹង​ស្រែក​រក​ព្រះ​ដ៏​ខ្ពស់​បំផុត គឺ​រក​ព្រះ​ដែល​សម្រេច​គោល​បំណង របស់​ព្រះ‌អង្គដល់​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ខ្ញុំ​ស្រែកហៅ​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ព្រះ​ដែល​បំពេញឲ្យសម្រេច​ដល់​ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ខ្ញុំ​បាន​ស្រែក​រក​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត គឺ​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​មក​ខ្ញុំ នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត គឺ​ដល់​ព្រះ​ដែល​ទ្រង់​សំរេច​គ្រប់​ការ​ឲ្យ​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ខ្ញុំ​បាន​ស្រែក​រក​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត គឺ​អុលឡោះ​ដែល​ប្រោស​ប្រទាន​មក​ខ្ញុំ នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 57:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​នឹង​សម្រេច​គោល​បំណង របស់​ព្រះ‌អង្គ​ដល់​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ សូម​កុំ​បោះ‌បង់​ចោល​ស្នា​ព្រះ‌ហស្ត របស់​ព្រះ‌អង្គ​ឡើយ។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ ទូល‌បង្គំ​រត់​មក​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ !


សូម​ការពារ​រក្សា​ទូល‌បង្គំ​ដូច​ប្រស្រី​ភ្នែក សូម​បាំង​ទូល‌បង្គំ​ក្រោម​ម្លប់ នៃ​ចំអេង​ស្លាប​របស់​ព្រះ‌អង្គ


ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និយាយ​អាក្រក់​ពី​ទូល‌បង្គំ​ថា «តើ​ពេល​ណា​ទើប​វា​ស្លាប់ ហើយ​ឈ្មោះ​វា​ត្រូវ​វិនាស?»


ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ជាន់​ឈ្លី​ទូល‌បង្គំ​រាល់​ថ្ងៃ ដ្បិត​មាន​មនុស្ស​ជា​ច្រើន​វាយ​ប្រហារ​ទូល‌បង្គំ ទាំង​ចិត្ត​អួត​អាង។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សម្រាប់​យើង​ខ្ញុំ ដ្បិត​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ធ្វើ គឺ​ព្រះ‌អង្គ​ដែល​បាន​សម្រេច​ការ​នោះ​ឲ្យ​យើង​ខ្ញុំ។


ចូរ​មក ជន​ជាតិ​ខ្ញុំ​អើយ ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ពួន​ខ្លួន​បន្តិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ។


ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត ជា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា‌និច្ច ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​នាម​បរិសុទ្ធ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា‌មួយ​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង និងទន់​ទាប ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ។


ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​ការ​ល្អ​នោះ​កាន់​តែ​ពេញ​ខ្នាត​ឡើង រហូត​ដល់​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។


ហេតុ​នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​បង្ហើយ​ការ​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្តាប់​បង្គាប់​ខ្ញុំ​រហូត​មក​ដែរ សូម្បី​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ ឥឡូវ​នេះ ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង


ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គ្រប់​ទាំង​ការ​ល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​ធ្វើ​ការ​នៅ​ក្នុង​យើង ជា​កិច្ច‌ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​នៅ​ចំពោះ​ព្រះ‌អង្គ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ សូម​លើក​តម្កើង​សិរី‌ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម