ពេលមកដល់ លោកអហ៊ីម៉ាស់ស្រែកថា៖ «សាឡាមចំពោះស្តេច!»។ គាត់គោរពស្តេចទតដល់ដី ហើយជម្រាបថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចដែលបានប្រគល់ពួកបះបោរមកក្នុងកណ្តាប់ដៃរបស់ស្តេច!»។
ទំនុកតម្កើង 55:18 - អាល់គីតាប ទោះបីមានខ្មាំងសត្រូវលើកគ្នា សន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្ដី ក៏ទ្រង់រំដោះខ្ញុំឲ្យបានសុខសាន្តដែរ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានប្រោសលោះព្រលឹងរបស់ខ្ញុំដោយសុខសាន្ត ចេញពីចម្បាំងទាស់នឹងខ្ញុំ ទោះបីជាមានមនុស្សជាច្រើនប្រឆាំងនឹងខ្ញុំក៏ដោយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងប្រោសព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាម ដោយសុខសាន្ត ដ្បិតមានមនុស្សជាច្រើនលើកគ្នាទាស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីមានខ្មាំងសត្រូវលើកគ្នា សន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្ដី ក៏ព្រះអង្គរំដោះខ្ញុំឲ្យបានសុខសាន្តដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានដោះព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាម ដោយសុខសាន្ត ដ្បិតមានគេទាស់ទទឹងនឹងខ្ញុំជាច្រើន |
ពេលមកដល់ លោកអហ៊ីម៉ាស់ស្រែកថា៖ «សាឡាមចំពោះស្តេច!»។ គាត់គោរពស្តេចទតដល់ដី ហើយជម្រាបថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចដែលបានប្រគល់ពួកបះបោរមកក្នុងកណ្តាប់ដៃរបស់ស្តេច!»។
ក្រោយពេលអុលឡោះតាអាឡារំដោះស្តេចទត ឲ្យរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចផុតពីកណ្តាប់ដៃរបស់ស្តេចសូលហើយ ស្តេចទតសូត្រទំនុកតម្កើងជូនអុលឡោះតាអាឡាដូចតទៅ៖
គាត់ឆ្លើយថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតអ្នកដែលនៅខាងយើង មានគ្នាច្រើនជាងពួកគេទៅទៀត»។
ឱអុលឡោះតាអាឡាអើយ! សូមទ្រង់ស្តាប់សំណូមពរ ដ៏ត្រឹមត្រូវរបស់ខ្ញុំ សូមយកចិត្តទុកដាក់នឹង សំរែករបស់ខ្ញុំ សូមស្តាប់ពាក្យទូរអាអង្វររបស់ ខ្ញុំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។
ជារៀងរាល់ថ្ងៃ បច្ចាមិត្តរបស់ខ្ញុំ នាំគ្នាដេញវាយប្រហារខ្ញុំ ពួកគេវាយឫកខ្ពស់ ហើយគេមានគ្នាច្រើន មកប្រយុទ្ធនឹងខ្ញុំ។
ពីសូរ៉កា សូមទ្រង់ប្រទានការសង្គ្រោះមកខ្ញុំ សូមទ្រង់វាយប្រហារអស់អ្នក ដែលបៀតបៀនខ្ញុំ - សម្រាក សូមអុលឡោះសំដែងចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្ររបស់ទ្រង់។
ទ្រង់ស្តាប់ឮសំឡេងដែលខ្ញុំ ស្រែកអង្វរថា: “សូមកុំបែរចេញពីខ្ញុំឡើយ សូមស្ដាប់សំរែកអង្វររបស់ខ្ញុំ សូមជួយខ្ញុំផង!”។
អ្នកស្មានថា ខ្ញុំមិនអាចអង្វរករអុលឡោះជាបិតាខ្ញុំឲ្យចាត់ម៉ាឡាអ៊ីកាត់ជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ?
កូនចៅអើយ អ្នករាល់គ្នាកើតមកពីអុលឡោះ ហើយអ្នករាល់គ្នាបានឈ្នះណាពីក្លែងក្លាយទាំងនោះ ដ្បិតទ្រង់ដែលនៅក្នុងអ្នករាល់គ្នា ទ្រង់មានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។