Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 22:1 - អាល់គីតាប

1 ក្រោយ​ពេលអុលឡោះ‌តាអាឡា​រំដោះ​ស្តេច​ទត ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ហើយ ស្តេច​ទត​សូត្រ​ទំនុក‌តម្កើង​ជូនអុលឡោះ‌តាអាឡា​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ដាវីឌ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​សូល ព្រះ‌បាទ​ដាវីឌ​បាន​ពោល​ទំនុក​ទូល​ព្រះ‌យេហូវ៉ា​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​ពេល​ព្រះ‌អម្ចាស់​រំដោះ​ព្រះ‌បាទ​ដាវីឌ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សូល​ហើយ ព្រះ‌បាទ​ដាវីឌ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​នៅ​ថ្ងៃ ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ដាវីឌ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ពី​កណ្តាប់​ដៃ​នៃ​សូល នោះ​ទ្រង់​ក៏​ពោល​ទំនុក​នេះ​ទូល​ព្រះ‌យេហូវ៉ា​ថា

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 22:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ណាពី​ណាថាន​ជម្រាប​ស្តេច​ទត​វិញ​ថា៖ «បុរស​នោះ គឺ​អ្នក​ហ្នឹង​ហើយ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា “យើង​បាន​តែង‌តាំង​អ្នក ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​យើង​ក៏​បាន​រំដោះ​អ្នក ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ដែរ។


ហើយ​ទ្រង់​បាន​ដក​ខ្ញុំ​ឲ្យ​រួច​ផុត​ពី កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ! ទ្រង់​បាន​លើក​ខ្ញុំ​ឡើង​ខ្ពស់​ជាង បច្ចា‌មិត្ត​របស់​ខ្ញុំ និង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​មនុស្ស ឃោរ‌ឃៅ។


គឺ​ថ្ងៃ​នោះ​ហើយ ដែល​ស្តេច​ទត​បាន​ចាត់​លោក​អេសាភ ព្រម​ទាំង​បង​ប្អូន​របស់​គាត់ ឲ្យ​ប្រារព្ធ​ពិធី​លើក​តម្កើងអុលឡោះ‌តាអាឡា​ជា​លើក​ដំបូង​បង្អស់។


មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន ប៉ុន្តែ អុលឡោះ‌តាអាឡា​តែងតែ​រំដោះ​គេ ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជា‌និច្ច។


ជំនូន​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជូន​អុលឡោះ គឺ​ពាក្យ​អរ​គុណ ហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា ចំពោះ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


ម៉ូសា និង​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ច្រៀង​ជូនអុលឡោះ‌តាអាឡា​ដូច​តទៅ៖ ខ្ញុំ​ច្រៀង​ជូនអុលឡោះ‌តាអាឡា ទ្រង់​មាន​ជ័យ​ជំនះ​ដ៏​ត្រចះ‌ត្រចង់ ទ្រង់​បាន​ធ្វើ​ឲ្យ​សេះ និង​ទាហាន​ដែល​ជិះ​លើ​វា លិច​លង់​ទៅ​ក្នុង​សមុទ្រ!


អុលឡោះ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ទ្រង់​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ យើង​សង្ឃឹម​ថា ទ្រង់​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។


ម៉ូសា​បាន​ថ្លែង​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​បទ​ចំរៀង​នេះ ឲ្យ​អង្គ​ប្រជុំ​ទាំង​មូល​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ស្តាប់ រហូត​ដល់​ចប់។


អ៊ីសា‌ជាអម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង ហើយ​អ៊ីសា​នឹង​សង្គ្រោះ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​នគរ​របស់​គាត់​នៅ​សូរ៉កា។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ៊ីសា‌ជាអម្ចាស់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!


នៅ​ថ្ងៃ​នោះ លោក​ស្រី​ដេបូ‌រ៉ា និង​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ីណោម​នាំ​គ្នា​ច្រៀង​ថា៖


ទត​ទៅ​ពួន​នៅ​តាម​វាល​រហោ‌ស្ថាន​ស៊ីភ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ ហើយ​រស់​នៅ​តាម​តំបន់​ភ្នំ​ក្នុង​វាល​រហោ‌ស្ថាន​នោះ។ ស្តេច​សូល​តាម​រក​ទត​ជា‌និច្ច តែ​អុលឡោះ​មិន​ប្រគល់​ទត ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ឡើយ។


សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​ចៅ‌ក្រម កាត់​ក្តី​ឲ្យ​យើង​ទាំង​ពីរ។ ទ្រង់​នឹង​ពិនិត្យ​ពិច័យ ហើយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​នឹង​ការ‌ពារ​ខ្ញុំ ព្រម​ទាំង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ជា​មិន​ខាន»។


មាន​គេ​ប្រឆាំង​តាម​ព្យាបាទ និង​រក​ប្រហារ​ជីវិត​លោក​ម្ចាស់ តែអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​លោក នឹង​ការ‌ពារ​ជីវិត​លោក​ជា‌និច្ច មិន​ឲ្យ​លោក​ឃ្លាត​ឆ្ងាយ​ពី​ទ្រង់​ឡើយ។ រីឯ​ជីវិត​ខ្មាំង​សត្រូវ​របស់​លោក​វិញ ទ្រង់​បោះ​ចោល​ទៅ​ឆ្ងាយ ដូច​គេ​បាញ់​ខ្សែ​ដង្ហក់។


ថ្ងៃ​នេះ ជីវិត​របស់​ស្តេច​មាន​តម្លៃ​ចំពោះ​ខ្ញុំ​យ៉ាង​ណា សូម​ឲ្យ​ជីវិត​ខ្ញុំ​ក៏​មាន​តម្លៃ​នៅ​ចំពោះអុលឡោះ‌តាអាឡា​យ៉ាង​នោះ​ដែរ ហើយ​សូម​ទ្រង់​រំដោះ​ខ្ញុំ ឲ្យ​រួច​ផុត​ពី​គ្រោះ​កាច​សព្វ​បែប​យ៉ាង»។


ទត​រិះ​គិត​ថា៖ «ថ្ងៃ​ណា​មួយ ស្តេច​សូល​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន។ គ្មាន​ផ្លូវ​ណា​ល្អ​ជាង​រត់​ភៀស​ខ្លួន ទៅ​នៅ​ស្រុក​ភីលី‌ស្ទីន​ទេ ធ្វើ​ដូច្នេះ ស្តេច​សូល​នឹង​បោះ​បង់​ចោល​គំនិត​ដេញ​តាម​ចាប់​ខ្ញុំ នៅ​ក្នុង​ទឹក​ដី​អ៊ីស្រ‌អែល​ទៀត ហើយ​ខ្ញុំ​នឹង​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម