រីឯមនុស្សសុចរិតវិញ គេនឹងរីករាយ ដោយបានឃើញអុលឡោះ សងសឹកជំនួសពួកគេ ហើយគេលាងជើងនៅក្នុងឈាម របស់មនុស្សអាក្រក់។
ទំនុកតម្កើង 48:11 - អាល់គីតាប សូមឲ្យអ្នកក្រុងស៊ីយ៉ូនបានរីករាយឡើង សូមឲ្យអ្នកស្រុកយូដាបានរីករាយជាខ្លាំង ដ្បិតទ្រង់វិនិច្ឆ័យប្រកបដោយយុត្តិធម៌។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យភ្នំស៊ីយ៉ូនបានអរសប្បាយ សូមឲ្យកូនស្រីយូដាបានត្រេកអរ ដោយព្រោះការជំនុំជម្រះរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គួរឲ្យភ្នំស៊ីយ៉ូនបានរីករាយឡើង! សូមឲ្យពួកកូនស្រីស្រុកយូដាបានអរសប្បាយ ដោយព្រោះសេចក្ដីយុត្តិធម៌របស់ព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យអ្នកក្រុងស៊ីយ៉ូនបានរីករាយឡើង សូមឲ្យអ្នកស្រុកយូដាបានរីករាយជាខ្លាំង ដ្បិតព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គួរឲ្យក្រុងស៊ីយ៉ូនមានសេចក្ដីអំណរ គួរឲ្យពួកកូនស្រីសាសន៍យូដាបានរីករាយឡើង ដោយព្រោះសេចក្ដីយុត្តិធម៌របស់ទ្រង់ |
រីឯមនុស្សសុចរិតវិញ គេនឹងរីករាយ ដោយបានឃើញអុលឡោះ សងសឹកជំនួសពួកគេ ហើយគេលាងជើងនៅក្នុងឈាម របស់មនុស្សអាក្រក់។
ឱអុលឡោះតាអាឡាអើយ ពេលអ្នកក្រុងស៊ីយ៉ូន ឮដំណឹងថា ទ្រង់វិនិច្ឆ័យទោសដូច្នេះ គេនឹងមានអំណររីករាយ ហើយអ្នកក្រុងនានានៅស្រុកយូដា ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ
ស្ត្រីៗនៅក្រុងយេរូសាឡឹមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែខ្ញុំមានរូបឆោមល្អណាស់ គឺល្អដូចជំរំនៅស្រុកកេដារ និងដូចកំរាលព្រំរបស់ស្តេចស៊ូឡៃម៉ាន។
ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្ដាន់ និងសត្វប្រើសធ្វើជាសាក្សីថា មុននឹងម្ចាស់ចិត្តរបស់នាងយល់ស្រប កុំដាស់សេចក្ដីស្រឡាញ់ឡើយ។
ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្ដាន់ និងសត្វប្រើស ធ្វើជាសាក្សីថា មុននឹងម្ចាស់ចិត្តរបស់នាងយល់ស្រប កុំដាស់សេចក្ដីស្រឡាញ់ឡើយ។
មាត់របស់គាត់ពោរពេញដោយភាពទន់ភ្លន់ គាត់ជាមនុស្សគួរឲ្យនែបនិត្យ។ ស្ត្រីក្រមុំនៃក្រុងយេរូសាឡឹមអើយ ម្ចាស់ចិត្តដ៏ជាទីស្រឡាញ់របស់ខ្ញុំ មានលក្ខណៈយ៉ាងនេះហើយ។
អុលឡោះតាអាឡាមានបន្ទូលប្រឆាំងនឹងស្ដេចនោះថា: សានហេរីបអើយ! ក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារី នឹងប្រមាថមើលងាយអ្នក អ្នកក្រុងយេរូសាឡឹម នឹងគ្រវីក្បាលចំអកឲ្យអ្នក។
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ស្តេចរបស់អ្នក មករកអ្នកហើយ គាត់សុចរិត គាត់នាំការសង្គ្រោះមក គាត់មានចិត្តស្លូតបូត គាត់នៅលើខ្នងលា គឺគាត់នៅលើខ្នងកូនលា។
ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប ដើម្បីលើកតម្កើងនាមរបស់យើង ព្រមទាំងនាំយកជំនូនបរិសុទ្ធមកជាមួយផង ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
អ៊ីសាងាកមកមានប្រសាសន៍នឹងស្ដ្រីទាំងនោះថា៖ «ស្ដ្រីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាង និងកូននាងវិញ
ឱអុលឡោះជាអម្ចាស់អើយ តើមាននរណាមិនគោរពកោតខ្លាចនាមទ្រង់! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃនាមទ្រង់! ដ្បិតមានតែទ្រង់ប៉ុណ្ណោះជាម្ចាស់ដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំទ្រង់ ដ្បិតគេបានឃើញច្បាស់ថា ទ្រង់វិនិច្ឆ័យដោយយុត្ដិធម៌»។
សូរ៉កាអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏បរិសុទ្ធ សាវ័ក និងណាពី ចូរអរសប្បាយដែរ ដ្បិតអុលឡោះបានរកយុត្ដិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទ្រង់ វិនាសអន្តរាយដូច្នោះដែរ! សូមឲ្យអ្នកដែលស្រឡាញ់ទ្រង់ បានដូចព្រះអាទិត្យមានរស្មីភ្លឺចាំងចែង»។ ស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។