គឺប្រគល់ឲ្យជនជាតិអ៊ីស្រអែល ជាអ្នកបម្រើរបស់ទ្រង់ ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ទំនុកតម្កើង 47:4 - អាល់គីតាប ទ្រង់បានជ្រើសរើសទឹកដី ឲ្យយើងទុកជាមត៌ក ធ្វើឲ្យយើងខ្ពស់មុខក្រៃលែង គឺយើងជាពូជពង្សយ៉ាកកូប ដែលទ្រង់ស្រឡាញ់ ។ - សម្រាក ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ជ្រើសរើសសម្រាប់យើងនូវមរតករបស់យើង គឺមោទនភាពរបស់យ៉ាកុបជាអ្នកដែលព្រះអង្គទ្រង់ស្រឡាញ់។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានជ្រើសរើសមត៌កឲ្យយើង គឺជាទីមោទនភាពរបស់លោកយ៉ាកុប ជាអ្នកដែលព្រះអង្គស្រឡាញ់។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានជ្រើសរើសទឹកដី ឲ្យយើងទុកជាមត៌ក ធ្វើឲ្យយើងខ្ពស់មុខក្រៃលែង គឺយើងជាពូជពង្សលោកយ៉ាកុប ដែលព្រះអង្គស្រឡាញ់ ។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់ដែលរើសមរដកឲ្យយើងខ្ញុំ គឺជាសិរីល្អរបស់យ៉ាកុប ជាអ្នកដែលទ្រង់ស្រឡាញ់។ –បង្អង់ |
គឺប្រគល់ឲ្យជនជាតិអ៊ីស្រអែល ជាអ្នកបម្រើរបស់ទ្រង់ ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ប្រជាជនដ៏វិសុទ្ធនៅលើទឹកដីនេះ សុទ្ធតែជាមនុស្សល្អ ខ្ញុំពេញចិត្តនឹងនៅជាមួយពួកគេណាស់។
ពីមុន គេបានបោះបង់ចោលអ្នក គេស្អប់អ្នក ហើយគ្មាននរណាដើរកាត់ តែយើងនឹងធ្វើឲ្យអ្នកប្រែទៅជា ក្រុងមួយដ៏ថ្លៃថ្នូរ ជាក្រុងដ៏សប្បាយរហូតអស់កល្ប ជាអង្វែងតរៀងទៅ។
យើងគិតថា យើងសប្បាយចិត្ត នឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេ ព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេ ក្នុងចំណោមប្រជាជាតិទាំងឡាយឲ្យអ្នក។ យើងគិតថា អ្នកនឹងហៅយើងថា “បិតា” ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។
នៅថ្ងៃនោះ យើងបានលើកដៃសច្ចាចំពោះពួកគេថា យើងនឹងនាំពួកគេចាកចេញពីស្រុកអេស៊ីប ឆ្ពោះទៅកាន់ស្រុកមួយ ដែលយើងជ្រើសរើសសម្រាប់ពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។
«យើងនឹងព្យាបាលចិត្តក្បត់របស់ពួកគេ ឲ្យបានជាសះស្បើយ គឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្ត ដ្បិតយើងលែងខឹងនឹងគេទៀតហើយ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា៖ «យើងស្អប់អំនួតរបស់កូនចៅយ៉ាកកូប យើងមិនចូលចិត្តនឹងប្រាសាទរបស់ពួកគេទេ យើងនឹងប្រគល់សាម៉ារី និងអ្វីៗនៅក្រុងនេះ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
អុលឡោះតាអាឡាមានបន្ទូលយ៉ាងម៉ឺងម៉ាត់ ដោយយកទឹកដី ដែលជាមោទនភាព របស់ជនជាតិអ៊ីស្រអែលធ្វើជាសាក្សីថា: យើងនឹងមិនភ្លេចអំពើអាក្រក់ណាមួយ ដែលពួកគេបានប្រព្រឹត្តនោះឡើយ។
អ៊ីស្រអែលប្រៀបដូចជាដើមទំពាំងបាយជូរ ដែលពួកចោរប្លន់កំទេចមែកធាងអស់។ អុលឡោះតាអាឡានឹងមកលើកកិត្តិយស របស់កូនចៅយ៉ាកកូប ហើយធ្វើឲ្យអ៊ីស្រអែលបានរុងរឿង ដូចដើមឡើងវិញ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ទ្រង់ស្រឡាញ់យើងខ្ញុំ?”។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - ទោះបីអេសាវជាបងរបស់យ៉ាកកូបក្តី ក៏យើងស្រឡាញ់យ៉ាកកូបជាងអេសាវ
ពេលនោះ ស្តេចនឹងនិយាយទៅកាន់អស់អ្នកនៅខាងស្ដាំគាត់ថា “អស់អ្នកដែលអុលឡោះជាបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលនគរដែលទ្រង់បានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក
សូមអុលឡោះជាបិតាបំភ្លឺចិត្ដគំនិតបងប្អូនឲ្យយល់ថា ដោយទ្រង់ត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏បរិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរ!។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យកចិត្តទុកដាក់នឹងស្រុកនោះ គឺចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មើលថែទាំស្រុកនោះជានិច្ច។
អុលឡោះតាអាឡាស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ ទ្រង់រក្សាប្រជាជនបរិសុទ្ធរបស់ទ្រង់ ពួកគេក្រាបដល់ដី ដើម្បីទទួលបន្ទូលរបស់ទ្រង់។
ហើយយើងនឹងទទួលមត៌កដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ អុលឡោះបម្រុងទុកមត៌កនេះឲ្យបងប្អូននៅសូរ៉កា