ទំនុកតម្កើង 47:5 - អាល់គីតាប5 ទ្រង់ឡើងទៅភ្នំស៊ីយ៉ូន ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ អុលឡោះតាអាឡានាំមុខ អមដោយសំឡេងត្រែ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ព្រះបានយាងឡើងទៅដោយសម្រែកហ៊ោសប្បាយ ព្រះយេហូវ៉ាយាងឡើងទៅដោយសូរស្នែង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ៙ ព្រះបានយាងឡើង ដោយសំឡេងអបអរ គឺព្រះយេហូវ៉ាយាងទៅ ដោយសំឡេងត្រែ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះជាម្ចាស់ទ្រង់យាងឡើងទៅភ្នំស៊ីយ៉ូន ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ៙ ព្រះទ្រង់បានយាងឡើងដោយសំឡេងហ៊ោ គឺព្រះយេហូវ៉ាបានឡើងទៅដោយសូរផ្លុំត្រែ សូមមើលជំពូក |
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍អុលឡោះនោះធំណាស់ គឺថាៈ អុលឡោះបានបង្ហាញឲ្យយើង ស្គាល់អាល់ម៉ាហ្សៀសក្នុងឋានៈជាមនុស្ស អុលឡោះបានរាប់គាត់ឲ្យសុចរិត ដោយរសអុលឡោះ ពួកម៉ាឡាអ៊ីកាត់បានឃើញគាត់ គេប្រកាសអំពីគាត់ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើអាល់ម៉ាហ្សៀស អុលឡោះបានលើកគាត់ឡើង ឲ្យមានសិរីរុងរឿង។