Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 47:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌អង្គ​បានជ្រើស​រើស​មត៌ក​ឲ្យ​យើង គឺ​ជា​ទី​មោទនភាព​របស់​លោក​យ៉ាកុប ជា​អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ព្រះអង្គ​ទ្រង់​ជ្រើសរើស​សម្រាប់​យើង​នូវ​មរតក​របស់យើង គឺ​មោទនភាព​របស់​យ៉ាកុប​ជា​អ្នកដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​។ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះអង្គ​បាន​ជ្រើស​រើស​ទឹក​ដី ឲ្យ​យើង​ទុក​ជា​មត៌ក ធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ​ក្រៃ‌លែង គឺ​យើង​ជា​ពូជ‌ពង្ស​លោក​យ៉ាកុប ដែល​ព្រះអង្គ​ស្រឡាញ់ ។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គឺ​ទ្រង់​ដែល​រើស​មរដក​ឲ្យ​យើង​ខ្ញុំ គឺ​ជា​សិរី‌ល្អ​របស់​យ៉ាកុប ជា​អ្នក​ដែល​ទ្រង់​ស្រឡាញ់។ –បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ទ្រង់​បាន​ជ្រើស​រើស​ទឹក​ដី ឲ្យ​យើង​ទុក​ជា​មត៌ក ធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ​ក្រៃ‌លែង គឺ​យើង​ជា​ពូជ‌ពង្ស​យ៉ាកកូប ដែល​ទ្រង់​ស្រឡាញ់​ ។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 47:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជា​មត៌ក​ដល់​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។


ចំណែក​ឯ​ពួក​បរិសុទ្ធ​នៅ​លើ​ទឹក​ដី​នេះ គេ​ជា​មនុស្សដ៏​ប្រសើរ ដែល​គាប់​ចិត្ត​ទូល‌បង្គំ​គ្រប់​ជំពូក។


ទោះ​បើ​អ្នក​បាន​ត្រូវ​ចោល​ស្ងាត់ ហើយ​ត្រូវ​គេ​ស្អប់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​មនុស្ស​ណា​ដើរ​កាត់​អ្នក​ឡើយ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ជា​ទី​ប្រសើរ នៅ​អស់​កល្ប​ជា‌និច្ច ជា​ទី​អំណរ​ដល់​ច្រើន​តំណ​ត​ទៅ។


យើង​បាន​នឹក​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដាក់​អ្នក នៅ​ជា‌មួយ​ពួក​កូន​ចៅ​បាន ព្រម​ទាំង​ឲ្យ​ស្រុក​ដ៏​គាប់​ចិត្ត គឺ​ជា​មត៌ក​យ៉ាង​ល្អ​របស់​ពួក​កក‌កុញ នៅ​អស់​ទាំង​សាសន៍​ដល់​អ្នក។ យើង​បាន​ឆ្លើយ​ថា អ្នក​រាល់​គ្នា​នឹង​ហៅ​យើង​ថា​ជា​ព្រះ‌វរ‌បិតា​របស់​អ្នក ក៏​នឹង​លែង​ងាក​បែរ​ចេញ​ពី​យើង​តទៅ»។


នៅ​ថ្ងៃ​នោះ យើង​បាន​ស្បថ​ដល់​គេ​ថា នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​មួយ​ដែល​យើង​បាន​ស្វែង​រក​ឲ្យ​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ទី​រុងរឿង​ជាង​ស្រុក​ទាំង​អស់។


យើង​នឹង​ប្រោស​ចិត្ត​ដែល​ផិត​ក្បត់​របស់​គេ​ឲ្យ​ជា យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​កំហឹង​របស់​យើង បាន​បែរ​ចេញ​ពី​គេ​ហើយ។


ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​អង្គ​ទ្រង់​ថា (នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ) យើង​ខ្ពើម​អំនួត​របស់​យ៉ាកុប ហើយ​ស្អប់​ទីមាំ​មួន​របស់​គេ យើង​នឹង​ប្រគល់​ទី​ក្រុង និង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ។


ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​សារ​អំនួត​របស់​យ៉ាកុប​ថា "ពិត​ប្រាកដ​ជា​យើង​នឹង​មិន​ភ្លេច​អំពើ​ណា​មួយ ដែល​គេ​បាន​ប្រព្រឹត្ត​ឡើយ"។


(ព្រោះ​ព្រះ‌យេហូវ៉ា​កំពុង​តាំង​សេចក្ដី​រុង​រឿង របស់​យ៉ាកុប​ឡើង​វិញ ដូច​ជា​អ៊ីស្រា‌អែល​ដែរ ដ្បិត​ពួកចោរ​ប្លន់​បាន​បំផ្លាញ​ខ្នែង ទំពាំង‌បាយ‌ជូរ​របស់​គេ​អស់)។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ប៉ុន្តែ អ្នក​រាល់​គ្នា​ថា "តើ​ព្រះ​អង្គ​ស្រឡាញ់​យើង​ដូច​ម្ដេច?"។ ព្រះ‌យេហូវ៉ា​តប​ថា "តើ​អេសាវ​មិន​មែន​ជា​បង​របស់​យ៉ាកុប​ទេ​ឬ? តែ​យើង​ស្រឡាញ់​យ៉ាកុប"។


ពេល​នោះ ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា "អស់​អ្នក​ដែល​ព្រះ‌វរបិតា​យើង​បាន​ប្រទាន​ពរ​អើយ! ចូរ​មក​ទទួល​ព្រះរាជ្យ ដែល​បាន​រៀបចំ​ទុក​ជា​មត៌ក​សម្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​កំណើត​ពិភព​លោក​មក


ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​បាន​ដឹង​ថា សេចក្ដី​សង្ឃឹម​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា ហើយ​ថា សម្បត្តិ​ជា​មត៌ក​ដ៏​មាន​សិរី​ល្អ​របស់​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា


ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ទ្រង់​ថែ​រក្សា។ ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ចេះ​តែ​ទត​មើល​ស្រុក​នោះ​ជានិច្ច តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ។


ពិត​មែន ព្រះ‌អង្គ​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ពួក​បរិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ គេ​បាន​អង្គុយ​នៅ​ទៀប​ព្រះ‌បាទព្រះ‌អង្គ ហើយ​ទទួល​ព្រះ‌បន្ទូល​ពី​ព្រះ‌អង្គ។


ហើយ​ឲ្យ​បាន​មត៌ក ដែល​មិន​ចេះ​ពុក​រលួយ ឥត​សៅ‌ហ្មង ក៏​មិន​ចេះ​ស្រពោន ជា​មត៌ក​ដែល​បម្រុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម