ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 41:10 - អាល់គីតាប

ចំពោះ​ទ្រង់​វិញ ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រណី​មេត្តា​ខ្ញុំ សូម​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ឡើង​វិញ​ផង នោះ​ខ្ញុំ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ ឲ្យ​សម​នឹង​អំពើ​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ ហើយ​ធ្វើឲ្យ​ទូលបង្គំ​ក្រោកឡើង​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​តបសង​ដល់​ពួកគេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ សូម​លើក​ទូល‌បង្គំ​ឡើង​វិញ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សង​ដល់​គេ​វិញ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំពោះ​ព្រះអង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​មេត្តា​ទូលបង្គំ សូម​ប្រោស​ទូលបង្គំ​ឲ្យ​បាន​ជា​ឡើង​វិញ​ផង នោះ​ទូលបង្គំ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ ឲ្យ​សម​នឹង​អំពើ​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​អាណិត មេត្តា​លើក​ទូលបង្គំ​ឡើង​វិញ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​សង​តប​ដល់​គេ។

សូមមើលជំពូក



ទំនុកតម្កើង 41:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​សម្តេច​អាប់‌សាឡុម​កំពុង​តែ​ធ្វើ​គូរបាន សម្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​តាម​រក​លោក​អហ៊ី‌ថូផែល ជា​អ្នក​ស្រុក​គីឡោ។ ដូច្នេះ ចំនួន​មនុស្ស​ដែល​ចូល​រួម​បះ‌បោរ​ជា​មួយ​សម្តេច​អាប់‌សា‌ឡុម បាន​កើន​ច្រើន​ឡើង ហើយ​មាន​កម្លាំង​រឹត​តែ​ខ្លាំង​ឡើង​ដែរ។


អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ នាំ​គ្នា​ស្អប់​ខ្ពើម​ខ្ញុំ អស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​បែរ​ជា​នាំ​គ្នា ប្រឆាំង​នឹង​ខ្ញុំ។


ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ខែល​ការពារ​ខ្ញុំ ទ្រង់​ផ្តល់​សិរី​រុង​រឿង​ឲ្យ​ខ្ញុំ និង​ប្រោស​ឲ្យ​ខ្ញុំ​ងើប​មុខ​ឡើង​វិញ​បាន។


គឺ​អ្នក​ឯង​ទេ​តើ អ្នក​ធ្លាប់​នៅ​ជា​មួយ​ខ្ញុំ ជា​អ្នក​ជិត‌ស្និទ្ធ និង​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ។


យើង​ធ្លាប់​ស្និទ្ធ‌ស្នាល​ជា​មួយ​គ្នា យើង​ធ្លាប់​ទៅ​ថ្វាយ‌បង្គំ​អុលឡោះ​ជា​មួយ​គ្នា ក្នុង​ដំណាក់​របស់​ទ្រង់។


សូម​អាណិត​មេត្តា​ខ្ញុំ ឱ​អុលឡោះ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​មក​ពឹង​ផ្អែក​លើ​ទ្រង់ ខ្ញុំ​មក ជ្រក​កោន​ក្រោម​ម្លប់​អំណាច​របស់​ទ្រង់ រហូត​ទាល់​តែ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ។


ខ្ញុំ​ឮ​មហា‌ជន​និយាយ​មួល​បង្កាច់​ខ្ញុំ ថា “អ្នក​នេះ​ដើរ​បំភ័យ​គេ​គ្រប់​ទី​កន្លែង ចូរ​ប្ដឹង​គាត់! ចូរ​យើង​នាំ​គ្នា​ទៅ​ប្ដឹង​គាត់!”។ សូម្បី​មិត្ត​សម្លាញ់​ជិត‌ដិត​របស់​ខ្ញុំ ក៏​ចាំ​តែ​ចាប់​កំហុស​ខ្ញុំ​ដែរ។ គេ​និយាយ​គ្នា​ថា “បើ​យើង​លួង‌លោម​បញ្ឆោត​គាត់ យើង​នឹង​ចាប់​គាត់​បាន ហើយ​យក​គាត់​មក​ធ្វើ​បាប​សង‌សឹក​តាម​ចិត្ត”។


បក្ស‌សម្ព័ន្ធ​របស់​អ្នក​នឹង​ដេញ​អ្នក ចេញ​ពី​ទឹក​ដី​របស់​ខ្លួន។ មិត្ត‌ភក្ដិ​របស់​អ្នក​បោក​បញ្ឆោត​អ្នក ហើយ​យក​អ្នក​ធ្វើ​ជា​នគរ​ចំណុះ។ ពួក​ដែល​បរិភោគ​អាហារ​ជា​មួយ​អ្នក នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​អ្នក ទាំង​ពោល​ថា អ្នក​លែង​មាន​អ្នក​ប្រាជ្ញ​ហើយ។


ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​ឲ្យ​យើង​គ្រប់‌គ្រង​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។