Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 41:10 - ព្រះគម្ពីរខ្មែរសាកល

10 រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ ហើយ​ធ្វើឲ្យ​ទូលបង្គំ​ក្រោកឡើង​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​តបសង​ដល់​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ សូម​លើក​ទូល‌បង្គំ​ឡើង​វិញ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សង​ដល់​គេ​វិញ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ចំពោះ​ព្រះអង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​មេត្តា​ទូលបង្គំ សូម​ប្រោស​ទូលបង្គំ​ឲ្យ​បាន​ជា​ឡើង​វិញ​ផង នោះ​ទូលបង្គំ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ ឲ្យ​សម​នឹង​អំពើ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​អាណិត មេត្តា​លើក​ទូលបង្គំ​ឡើង​វិញ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​សង​តប​ដល់​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ចំពោះ​ទ្រង់​វិញ ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រណី​មេត្តា​ខ្ញុំ សូម​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ឡើង​វិញ​ផង នោះ​ខ្ញុំ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ ឲ្យ​សម​នឹង​អំពើ​របស់​គេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 41:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រះយេហូវ៉ា​អើយ គឺ​ព្រះអង្គ​ហើយ ជា​ខែល​បាំង​ជុំវិញ​ទូលបង្គំ ជា​សិរីរុងរឿង​របស់ទូលបង្គំ និង​ជា​អ្នកដែល​លើក​ក្បាល​ទូលបង្គំ​ឡើង​។


ប៉ុន្តែ​គឺជា​អ្នក​វិញ​ទេតើ ជា​មនុស្ស​ស្មើនឹង​ខ្ញុំ ជា​សម្លាញ់ភ្ងា​របស់ខ្ញុំ ជា​មិត្តស្និទ្ធស្នាល​របស់ខ្ញុំ​!


យើង​ធ្លាប់​សន្ទនា​ជាមួយគ្នា​យ៉ាងផ្អែមល្ហែម យើង​ធ្លាប់​ដើរ​កណ្ដាល​អង្គប្រជុំ​នៅក្នុង​ដំណាក់​របស់​ព្រះ​។


សូម​មេត្តា​ដល់​ទូលបង្គំ​ផង ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! ដ្បិត​ព្រលឹង​របស់ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​; ទូលបង្គំ​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ រហូតដល់​ភយន្តរាយ​កន្លងផុតទៅ​។


រីឯ​ពួក​ខ្មាំងសត្រូវ​ទាំងនេះ​របស់យើង ដែល​មិន​ចង់ឲ្យ​យើង​សោយរាជ្យ​លើ​ពួកគេ ចូរ​នាំមក​ទីនេះ ហើយសម្លាប់ចោល​នៅមុខ​យើង​ទៅ!’”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម