ស្តេចទត និងជនជាតិអ៊ីស្រអែលទាំងមូលសប្បាយរីករាយ នៅចំពោះអុលឡោះគេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។
ទំនុកតម្កើង 33:3 - អាល់គីតាប ចូរច្រៀងបទថ្មីជូនទ្រង់! ចូរប្រគំតន្ត្រីយ៉ាងពីរោះ ក្នុងពេលស្រែកអបអរសាទរទ្រង់ ព្រះគម្ពីរខ្មែរសាកល ចូរច្រៀងចម្រៀងថ្មីថ្វាយព្រះអង្គ ចូរលេងភ្លេងយ៉ាងស្ទាត់ជំនាញដោយសម្រែកហ៊ោសប្បាយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ ហើយប្រគំភ្លេងយ៉ាងពិរោះឲ្យឮរងំ ទាំងស្រែកអបអរសាទរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ! ចូរប្រគំតន្ត្រីយ៉ាងពីរោះ ក្នុងពេលស្រែកអបអរសាទរព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរច្រៀងទំនុកថ្មីថ្វាយទ្រង់ ហើយលេងភ្លេងឲ្យឮរងំ ដោយប៉ិនប្រសប់ |
ស្តេចទត និងជនជាតិអ៊ីស្រអែលទាំងមូលសប្បាយរីករាយ នៅចំពោះអុលឡោះគេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។
លោកកេណានា ជាមេដឹកនាំក្រុមលេវីផ្នែកខាងលីសែង បានទទួលបន្ទុកមើលការខុសត្រូវលើការសែងហិបនេះ ព្រោះគាត់មានសមត្ថភាព។
ពួកគេមានចំនួនទាំងអស់ ២៨៨នាក់ ដោយគិតទាំងបងប្អូនរបស់ពួកគេ ដែលជាអ្នកជំនាញខាងចំរៀងតម្កើងអុលឡោះតាអាឡា ហើយចេះបង្រៀនដែរ។
មេជាងទាំងនោះធ្វើការដោយចិត្តស្មោះបំផុត។ ពួកគេធ្វើការក្រោមបញ្ជារបស់លោកយ៉ាហាត់ និងលោកបាឌា ជាក្រុមលេវីមកពីអំបូរម៉្រារី។ លោកសាការីយ៉ា និងលោកមស៊ូឡាម ជាក្រុមលេវីមកពីអំបូរកេហាត់ ជាអ្នកត្រួតពិនិត្យលើការសាងសង់។ ពួកលេវីទាំងនេះសុទ្ធតែជាតន្ត្រីករយ៉ាងជំនាញ។
ឱអុលឡោះអើយ ខ្ញុំសូមច្រៀងបទថ្មីជូនទ្រង់ ខ្ញុំច្រៀង គីតាបសាបូរជូនទ្រង់ ដោយលេងឃឹមកំដរផង។
ចូរសរសើរតម្កើងអុលឡោះ! ចូរច្រៀងបទថ្មីជូនអុលឡោះតាអាឡា! ចូរច្រៀងសរសើរទ្រង់ នៅក្នុងអង្គប្រជុំរបស់អ្នកជឿទ្រង់!
ទ្រង់បានប្រទានឲ្យខ្ញុំច្រៀងបទចំរៀងថ្មី ដើម្បីសរសើរតម្កើងអុលឡោះជាម្ចាស់របស់យើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាចទៀតផង គេនឹងនាំគ្នាផ្ញើជីវិតលើអុលឡោះតាអាឡា។
មានសុភមង្គលហើយ មនុស្សណាផ្ញើជីវិតលើអុលឡោះតាអាឡា គឺជាអ្នកមិនបែរទៅរកថ្វាយបង្គំព្រះក្លែងក្លាយ ដែលជាព្រះបោកបញ្ឆោត!។
ចូរច្រៀងបទថ្មីជូនអុលឡោះតាអាឡា! មនុស្សនៅផែនដីទាំងមូលអើយ ចូរច្រៀងជូនអុលឡោះតាអាឡា!
ចូរច្រៀងបទថ្មីជូនអុលឡោះតាអាឡា! ដ្បិតទ្រង់បានធ្វើការអស្ចារ្យ ទ្រង់យកជ័យជំនះដោយកម្លាំង និងអំណាចដ៏វិសុទ្ធរបស់ទ្រង់។
អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដី អស់អ្នកដែលធ្វើដំណើរតាមសមុទ្រ និងអ្វីៗទាំងអស់ដែលនៅក្នុងសមុទ្រ កោះទាំងឡាយ ព្រមទាំងអស់អ្នកដែលរស់នៅតាមកោះអើយ ចូរច្រៀងបទថ្មីជូនអុលឡោះតាអាឡា ចូរសរសើរតម្កើងទ្រង់!
ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរអុលឡោះ និងបទចំរៀងមកពីរសអុលឡោះ។ ចូរច្រៀង និងលើកតម្កើងអ៊ីសាជាអម្ចាស់ឲ្យអស់ពីចិត្ដ។
សូមពាក្យរបស់អាល់ម៉ាហ្សៀសសណ្ឋិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរគុណអុលឡោះក្នុងចិត្ដ ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចំរៀងមកពីរសអុលឡោះ។
អ្នកទាំងនេះច្រៀងចំរៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកអះលីជំអះ។ គ្មាននរណាម្នាក់អាចរៀនចំរៀងនោះចេះឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលអុលឡោះបានលោះពីផែនដីមក។
គេនាំគ្នាច្រៀងបទចំរៀងថ្មីសរសើរកូនចៀមថាៈ “អ្នកសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះអ្នកត្រូវគេសម្លាប់ធ្វើគូរបាន អ្នកបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកជូនអុលឡោះ ដោយសារឈាមរបស់លោកម្ចាស់។