អុលឡោះឃើញថា ផែនដីអាក្រក់ខូចអស់ ដ្បិតមនុស្សលោកទាំងប៉ុន្មាននៅលើផែនដី សុទ្ធតែមានកិរិយាមារយាទខិលខូចអាក្រក់។
ទំនុកតម្កើង 33:13 - អាល់គីតាប អុលឡោះតាអាឡាមើលពីសូរ៉កា ទ្រង់ឃើញមនុស្សលោកទាំងអស់ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាបានទតមើលពីស្ថានសួគ៌ ក៏ទតឃើញមនុស្សលោកទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាទតមកពីលើស្ថានសួគ៌ ព្រះអង្គឃើញមនុស្សលោកទាំងអស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ទតមើលពីស្ថានបរមសុខ ព្រះអង្គឃើញមនុស្សលោកទាំងអស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ ទ្រង់ឃើញមនុស្សលោកទាំងអស់ |
អុលឡោះឃើញថា ផែនដីអាក្រក់ខូចអស់ ដ្បិតមនុស្សលោកទាំងប៉ុន្មាននៅលើផែនដី សុទ្ធតែមានកិរិយាមារយាទខិលខូចអាក្រក់។
អុលឡោះតាអាឡារំពៃមើលមកផែនដីទាំងមូល ដើម្បីគាំទ្រអស់អ្នកដែលស្រឡាញ់ទ្រង់ យ៉ាងស្មោះអស់ពីចិត្ត។ លើកនេះ ស្តេចប្រព្រឹត្តដោយល្ងីល្ងើ។ ដូច្នេះចាប់ពីពេលនេះទៅ ស្តេចជួបប្រទះតែនឹងសង្គ្រាមជានិច្ច»។
អុលឡោះស្គាល់មនុស្សឥតបានការយ៉ាងច្បាស់ ទ្រង់ឃើញអំពើទុច្ចរិតរបស់គេ ដោយមិនបាច់ពិចារណាវែងឆ្ងាយ។
ដ្បិតទ្រង់មើលធ្លុះរហូតដល់ទៅ ទីដាច់ស្រយាលនៃផែនដី និងឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
-អុលឡោះតាអាឡានៅក្នុងម៉ាស្ជិទដ៏វិសុទ្ធ របស់ទ្រង់ បល្ល័ង្ករបស់ទ្រង់ស្ថិតនៅក្នុងសូរ៉កា ទ្រង់មើល ហើយឈ្វេងយល់អ្វីៗទាំងអស់ ដែលមនុស្សលោកធ្វើ។
អុលឡោះតាអាឡាមើលពីសូរ៉កាមក ពិនិត្យមើលមនុស្សលោក ទ្រង់រកមើល ក្រែងលោមាននរណាម្នាក់ដឹងខុសត្រូវ ហើយស្វែងរកទ្រង់។
ពីសូរ៉កា អុលឡោះមើលមកមនុស្សលោក ក្រែងលោមាននរណាម្នាក់ដឹងខុសត្រូវ ហើយស្វែងរកទ្រង់។
ទ្រង់គ្រងរាជ្យអស់កល្បជានិច្ច ដោយសារអំណាចរបស់ទ្រង់ ទ្រង់ពិនិត្យមើលប្រជាជាតិទាំងឡាយ ដើម្បីកុំឲ្យពួកបះបោរ អាចក្រោកឡើងបានឡើយ! - សម្រាក
គ្មានសត្វលោកណាមួយដែលអុលឡោះមើលមិនឃើញនោះឡើយ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះចំពោះទ្រង់។ យើងត្រូវរៀបរាប់ប្រាប់អុលឡោះពីគ្រប់កិច្ចការទាំងអស់។