អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ ដ្បិតអុលឡោះតាអាឡាប្រទានអាហារដល់អស់អ្នក ដែលទ្រង់ស្រឡាញ់ ក្នុងពេលដែលគេកំពុងតែដេកលក់។
ទំនុកតម្កើង 3:5 - អាល់គីតាប ខ្ញុំទំរេត ខ្ញុំទទួលទានដំណេកយ៉ាងស្កប់ស្កល់ ហើយខ្ញុំភ្ញាក់ឡើងវិញ ដ្បិតអុលឡោះតាអាឡាជួយគាំទ្រខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានដេក ហើយលង់លក់ទៅ រួចក៏ភ្ញាក់ឡើង ដ្បិតព្រះយេហូវ៉ាទ្រទ្រង់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំដេកសម្រាក ហើយលង់លក់ រួចខ្ញុំភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាជួយគាំទ្រខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទម្រេត ខ្ញុំទទួលទានដំណេកយ៉ាងស្កប់ស្កល់ ហើយខ្ញុំភ្ញាក់ឡើងវិញ ដ្បិតព្រះអម្ចាស់ជួយគាំទ្រខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ |
អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ ដ្បិតអុលឡោះតាអាឡាប្រទានអាហារដល់អស់អ្នក ដែលទ្រង់ស្រឡាញ់ ក្នុងពេលដែលគេកំពុងតែដេកលក់។
អ្នកណាសម្លឹងឆ្ពោះទៅទ្រង់ អ្នកនោះនឹងបានពោរពេញទៅដោយអំណរ ហើយនឹងមិនខកចិត្តសោះឡើយ ។
ពេលខ្ញុំចូលដំណេក នោះខ្ញុំនឹងដេកលក់ដោយសុខសាន្តភ្លាម ឱអុលឡោះតាអាឡាជាម្ចាស់អើយ មានតែទ្រង់ទេ ដែលធ្វើឲ្យខ្ញុំរស់នៅ ដោយសុខដុមរមនា។
អ្នកណាគោរពកោតខ្លាចអុលឡោះតាអាឡា អ្នកនោះមានទីបង្អែកដ៏រឹងមាំ ហើយទ្រង់ធ្វើជាជំរកដល់កូនចៅរបស់គេ។
នាមរបស់អុលឡោះតាអាឡាជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។
ទ្រង់ប្រទានសេចក្ដីសុខសាន្តជានិច្ចនិរន្តរ៍ ដល់ប្រជាជាតិនេះ ព្រោះគេមានជំហររឹងប៉ឹង ហើយផ្ញើជីវិតលើទ្រង់។
យើងនឹងធ្វើឲ្យស្រុករបស់អ្នករាល់គ្នាមានសុខសន្តិភាព អ្នករាល់គ្នានឹងសម្រាកយ៉ាងសុខស្រួល គ្មាននរណាមកធ្វើឲ្យភ័យខ្លាចឡើយ។ យើងកំចាត់សត្វសាហាវឲ្យអស់ពីក្នុងស្រុករបស់អ្នករាល់គ្នា ហើយក៏គ្មានសង្គ្រាមកើតមាននៅស្រុករបស់អ្នករាល់គ្នាដែរ។
នៅយប់មុនពេលដែលស្តេចហេរ៉ូដ យកពេត្រុសទៅកាត់ទោស គាត់សម្រាន្តទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។