ខ្ញុំស្វែងរកទ្រង់យ៉ាងអស់ពីចិត្ត សូមកុំបណ្តោយឲ្យខ្ញុំងាកចេញ ពីបទបញ្ជារបស់ទ្រង់ឡើយ!
ទំនុកតម្កើង 27:11 - អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមបង្រៀនខ្ញុំ ឲ្យស្គាល់មាគ៌ារបស់ទ្រង់ សូមណែនាំខ្ញុំឲ្យដើរតាមផ្លូវត្រង់ ព្រោះខ្ញុំមានសត្រូវជាច្រើន។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមណែនាំទូលបង្គំក្នុងមាគ៌ារបស់ព្រះអង្គផង! ដោយព្រោះពួកសត្រូវរបស់ទូលបង្គំ សូមដឹកនាំទូលបង្គំក្នុងផ្លូវរាបស្មើផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ ព្រោះតែខ្មាំងសត្រូវរបស់ទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ! សូមបង្រៀនទូលបង្គំ ឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ សូមណែនាំទូលបង្គំឲ្យដើរតាមផ្លូវត្រង់ ព្រោះទូលបង្គំមានសត្រូវជាច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវទ្រង់ដល់ទូលបង្គំ ហើយដោយព្រោះមានពួកខ្មាំងសត្រូវ នោះសូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ |
ខ្ញុំស្វែងរកទ្រង់យ៉ាងអស់ពីចិត្ត សូមកុំបណ្តោយឲ្យខ្ញុំងាកចេញ ពីបទបញ្ជារបស់ទ្រង់ឡើយ!
សូមមើលខ្ញុំផង ប្រសិនបើឃើញខ្ញុំដើរខុសផ្លូវ នោះសូមដឹកនាំខ្ញុំឲ្យដើរក្នុងមាគ៌ា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចផង។
អ្នកណាគោរពកោតខ្លាចអុលឡោះតាអាឡា ទ្រង់នឹងបង្ហាញឲ្យអ្នកនោះ ស្គាល់មាគ៌ាដែលគាត់ត្រូវជ្រើសរើស។
ទ្រង់នាំមនុស្សមានចិត្តសុភាព ឲ្យដើរតាមមាគ៌ាដ៏សុចរិត ទ្រង់បង្រៀនគេឲ្យស្គាល់ ចិត្តរបស់ទ្រង់។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ មានមនុស្សជាច្រើនប្រឆាំងនឹងខ្ញុំ! សូមដឹកនាំខ្ញុំឲ្យធ្វើតាមបំណង របស់ទ្រង់ សូមពង្រាបផ្លូវរបស់ទ្រង់នៅមុខខ្ញុំផង។
អ្នកទាំងនោះមានពាក្យសំដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ តែមានបង្កប់ទៅដោយពិសពុលសម្រាប់ប្រហារជីវិត។
ទ្រង់នឹងតបស្នងទៅខ្មាំងសត្រូវរបស់ខ្ញុំ តាមអំពើដែលគេប្រព្រឹត្ត។ សូមកំទេចពួកគេឲ្យវិនាសសូន្យឈឹងទៅ ដោយយល់ដល់ចិត្តស្មោះ ត្រង់របស់ទ្រង់!
គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖ «ឥឡូវនេះ យើងរៀបចំផែនការ របស់យើងយ៉ាងល្អរួចរាល់ហើយ!»។ គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ!
អុលឡោះតាអាឡាអើយ សូមបង្រៀនខ្ញុំ ឲ្យស្គាល់មាគ៌ារបស់ទ្រង់ ខ្ញុំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចនាមទ្រង់។
ផ្លូវរបស់មនុស្សខ្ជិលមានសុទ្ធតែបន្លា រីឯផ្លូវរបស់មនុស្សទៀងត្រង់រាបស្មើល្អ។
អ្នកមានតម្រិះយល់ថា ពាក្យខ្ញុំស្រួលស្ដាប់ រីឯអស់អ្នកចេះដឹងក៏យល់ថា ខ្ញុំនិយាយត្រឹមត្រូវមែនដែរ។
នៅទីនោះ នឹងមានផ្លូវមួយឈ្មោះហៅថា «ផ្លូវដ៏វិសុទ្ធ»។ មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ ហើយអ្នកគោរពព្រះក្លែងក្លាយ ក៏ដើរតាមផ្លូវនោះមិនបានដែរ ព្រោះអុលឡោះផ្ទាល់នាំមុខគេ។
ខ្ញុំឮមហាជននិយាយមួលបង្កាច់ខ្ញុំ ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។ សូម្បីមិត្តសម្លាញ់ជិតដិតរបស់ខ្ញុំ ក៏ចាំតែចាប់កំហុសខ្ញុំដែរ។ គេនិយាយគ្នាថា “បើយើងលួងលោមបញ្ឆោតគាត់ យើងនឹងចាប់គាត់បាន ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។
ពួកគេនាំគ្នាឃ្លាំមើលអ៊ីសា ហើយចាត់មនុស្សឲ្យទៅតាមដានយកការណ៍ពីអ៊ីសា។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសអ៊ីសា នៅពេលអ៊ីសាមានប្រសាសន៍ ដើម្បីចាប់បញ្ជូនអ៊ីសាទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។