ក្រោយពេលអុលឡោះតាអាឡារំដោះស្តេចទត ឲ្យរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចផុតពីកណ្តាប់ដៃរបស់ស្តេចសូលហើយ ស្តេចទតសូត្រទំនុកតម្កើងជូនអុលឡោះតាអាឡាដូចតទៅ៖
ទំនុកតម្កើង 18:17 - អាល់គីតាប ទ្រង់បានរំដោះខ្ញុំឲ្យរួចផុតពី ខ្មាំងសត្រូវដ៏ខ្លាំងពូកែ ហើយឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំ ព្រមទាំងអស់អ្នកដែលមានកម្លាំង ខ្លាំងជាងខ្ញុំផង។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានរំដោះខ្ញុំពីសត្រូវដ៏ខ្លាំងពូកែ និងពីពួកដែលស្អប់ខ្ញុំ ដ្បិតពួកគេខ្លាំងជាងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានរំដោះខ្ញុំ ឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងពូកែ ហើយពីអស់អ្នកដែលស្អប់ខ្ញុំដែរ ដ្បិតគេមានកម្លាំងជាងខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានរំដោះខ្ញុំឲ្យរួចផុតពី ខ្មាំងសត្រូវដ៏ខ្លាំងពូកែ ហើយឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំ ព្រមទាំងអស់អ្នកដែលមានកម្លាំង ខ្លាំងជាងខ្ញុំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងពូកែ ហើយពីអស់អ្នកដែលស្អប់ទូលបង្គំដែរ ដ្បិតគេមានកំឡាំងជាងទូលបង្គំ |
ក្រោយពេលអុលឡោះតាអាឡារំដោះស្តេចទត ឲ្យរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចផុតពីកណ្តាប់ដៃរបស់ស្តេចសូលហើយ ស្តេចទតសូត្រទំនុកតម្កើងជូនអុលឡោះតាអាឡាដូចតទៅ៖
ទ្រង់បានរំដោះខ្ញុំឲ្យរួចផុតពីខ្មាំងសត្រូវ ដ៏ខ្លាំងពូកែ និងឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំ ហើយមានកម្លាំងខ្លាំងជាងខ្ញុំផង។
កំហឹងរបស់ទ្រង់ប្រហារខ្ញុំ ដូចសត្វសាហាវហែកសាច់ខ្ញុំ បញ្ចេញចង្កូមដាក់ខ្ញុំ ទ្រង់សម្លក់សម្លឹងមកខ្ញុំ ដូចបច្ចាមិត្ត។
នៅពេលខ្ញុំជួបប្រទះនឹងភាពអាសន្ន ទ្រង់រក្សាការពារជីវិតខ្ញុំ ទ្រង់វាយប្រហារខ្មាំងសត្រូវដ៏ឃោរឃៅ ហើយសង្គ្រោះខ្ញុំ ដោយអំណាចរបស់ទ្រង់។
សូមយកចិត្តទុកដាក់ នឹងសំរែករបស់ខ្ញុំផង ដ្បិតខ្ញុំទាល់ច្រកហើយ សូមរំដោះខ្ញុំឲ្យរួចផុត ពីអស់អ្នកដែលតាមព្យាបាទខ្ញុំ ព្រោះពួកគេខ្លាំងពូកែជាងខ្ញុំ។
សូមផ្តល់អំណាចពីសូរ៉កាមករំដោះខ្ញុំ សូមស្រង់ខ្ញុំឲ្យចេញផុតពីទឹកសមុទ្រ សូមរំដោះខ្ញុំឲ្យរួចពីអំណាច របស់ជនបរទេសទាំងនេះផង។
សូមមើលចុះ ខ្មាំងសត្រូវរបស់ខ្ញុំ មានគ្នាច្រើនប៉ុនណា ហើយគេស្អប់ខ្ញុំខ្លាំងយ៉ាងណា។
ខ្ញុំនឹងជម្រាបទ្រង់យ៉ាងស្មោះ អស់ពីដួងចិត្តថា: អុលឡោះតាអាឡាអើយ គ្មាននរណាដូចទ្រង់ឡើយ ទ្រង់បានរំដោះអ្នកទន់ខ្សោយ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់អ្នកខ្លាំងពូកែ ទ្រង់រំដោះជនកំសត់ទុគ៌តឲ្យរួចផុត ពីកណ្ដាប់ដៃរបស់ពួកអ្នកសង្កត់សង្កិន។
រីឯខ្មាំងសត្រូវរបស់ខ្ញុំវិញ ពួកគេនៅមានសុខភាព មានកម្លាំង អស់អ្នកដែលស្អប់ខ្ញុំ ដោយឥតហេតុផលនោះមានគ្នាច្រើនណាស់។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតអាសូរខ្ញុំផង សូមមើលខ្ញុំដែលរងទុក្ខលំបាក ព្រោះតែពួកខ្មាំងសត្រូវ មានតែទ្រង់ទេ ដែលអាចនាំខ្ញុំ ឲ្យរួចពីសេចក្ដីស្លាប់
រីឯអ្នកស្រុកនោះស្អប់គាត់ បានជាគេចាត់អ្នកតំណាងឲ្យទៅតាមក្រោយនាំពាក្យថា “យើងខ្ញុំមិនចង់ឲ្យអ្នកនេះធ្វើស្ដេចលើយើងខ្ញុំជាដាច់ខាត”។