សូមប្រទានឲ្យស្តេច មានអាយុយឺនយូរ សូមឲ្យអាយុរបស់ស្តេច ស្ថិតនៅជាច្រើនតំណតរៀងទៅ!
ទំនុកតម្កើង 16:6 - អាល់គីតាប ទ្រង់ប្រទានចំណែកដ៏ល្អវិសេសក្រៃលែង មកខ្ញុំ គឺជាកេរមត៌កល្អប្រសើរបំផុតសម្រាប់ខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ខ្សែរង្វាស់បានធ្លាក់នៅកន្លែងគាប់ចិត្តសម្រាប់ទូលបង្គំ ពិតមែនហើយ ទូលបង្គំបានមរតកដ៏ល្អ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្សែរង្វាស់បានធ្លាក់ នៅកន្លែងគាប់ចិត្តដល់ទូលបង្គំ អើ ទូលបង្គំបានទទួលមត៌កល្អណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានចំណែកដ៏ល្អវិសេសក្រៃលែង មកទូលបង្គំ គឺជាកេរមត៌កល្អប្រសើរបំផុតសម្រាប់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្សែរង្វាស់បានធ្លាក់នៅទីកន្លែងគាប់ចិត្តឲ្យទូលបង្គំ អើ ទូលបង្គំបានទទួលមរដកល្អណាស់ |
សូមប្រទានឲ្យស្តេច មានអាយុយឺនយូរ សូមឲ្យអាយុរបស់ស្តេច ស្ថិតនៅជាច្រើនតំណតរៀងទៅ!
ទ្រង់បណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេ ហើយចែកទឹកដីឲ្យពួកគេជាមត៌ក គឺទ្រង់ឲ្យកុលសម្ព័ន្ធអ៊ីស្រអែល រស់នៅក្នុងលំនៅស្ថានរបស់ប្រជាជាតិទាំងនោះ។
យើងគិតថា យើងសប្បាយចិត្ត នឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេ ព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេ ក្នុងចំណោមប្រជាជាតិទាំងឡាយឲ្យអ្នក។ យើងគិតថា អ្នកនឹងហៅយើងថា “បិតា” ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។
ទ្រង់មានបន្ទូលថា: ប្រពន្ធរបស់អ្នកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់អ្នកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់អ្នកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនអ្នកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។
អ៊ីសាមានប្រសាសន៍ថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯអុលឡោះជាបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯបិតាខ្ញុំ ដែលជាបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯម្ចាស់របស់ខ្ញុំដែលជាម្ចាស់របស់អ្នករាល់គ្នាដែរ»។
ប្រសិនបើយើងពិតជាបុត្រមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីអុលឡោះ គឺទទួលមត៌ករួមជាមួយអាល់ម៉ាហ្សៀស។ ដោយយើងរងទុក្ខលំបាករួមជាមួយអាល់ម៉ាហ្សៀសដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយគាត់ដែរ។
សូមអុលឡោះជាបិតាបំភ្លឺចិត្ដគំនិតបងប្អូនឲ្យយល់ថា ដោយទ្រង់ត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏បរិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរ!។
ប្រសិនបើយើងស៊ូទ្រាំ យើងនឹងបានគ្រងរាជ្យជាមួយអ៊ីសា។ ប្រសិនបើយើងបដិសេធមិនទទួលស្គាល់គាត់ គាត់ក៏នឹងបដិសេធមិនទទួលស្គាល់ យើងវិញដែរ។
ត្រូវសម្លឹងមើលទៅអ៊ីសា ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ គាត់សុខចិត្ដលះបង់អំណរ ដែលបម្រុងទុកសម្រាប់គាត់ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ គាត់នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះ។
អ្នកណាមានជ័យជំនះ យើងនឹងឲ្យអង្គុយនៅលើបល្ល័ង្ករួមជាមួយយើង ដូចយើងមានជ័យជំនះ ហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយអុលឡោះជាបិតារបស់យើងដែរ»។