ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 147:1 - អាល់គីតាប

ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ការ​ច្រៀង គីតាបសាបូរ ជូន​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់ សរសើរ​តម្កើង​ទ្រង់ ជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហាលេលូយ៉ា​! ដ្បិត​ការដែល​ច្រៀងសរសើរតម្កើង​ព្រះ​របស់យើង​ជាការ​ល្អ ដ្បិត​ចម្រៀងសរសើរតម្កើង នោះ​ប្រពៃ ហើយ​សមគួរ​ទៀតផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ! ដ្បិត​ការ​ដែល​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​យើង ជា​ការ​ប្រពៃ​ណាស់ ដ្បិត​នេះ​ជា​ទី​ដ៏​សប្បាយ​រីក​រាយ ហើយ​ចម្រៀង​សរសើរ​តម្កើង ស័ក្ដិ‌សម​ណាស់!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហាលេ‌លូយ៉ា! ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់ សរសើរ​តម្កើង​ព្រះអង្គ ជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ការ​ដែល​ច្រៀង​សរសើរ ដល់​ព្រះ​នៃ​យើង​ខ្ញុំ នោះ​ជា​ការ​សំណំ​ហើយ ក៏​ពីរោះ​ផង សេចក្ដី​សរសើរ​ជា​ការ​គួរ​គប្បី

សូមមើលជំពូក



ទំនុកតម្កើង 147:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​អ៊ីមុាំ​ជា​ច្រើន ព្រម​ទាំង​ក្រុម​លេវី និង​មេ​ក្រុម​គ្រួសារ​ដែល​មាន​វ័យ​ចាស់ៗ ហើយ​ធ្លាប់​ឃើញ​ដំណាក់​របស់​អុលឡោះ​ពី​ជំនាន់​មុន នាំ​គ្នា​យំ​សោក​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ​គេ​ចាក់​គ្រឹះ​ដំណាក់​ថ្មី​នេះ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ។


ចូរ​នាំ​គ្នា​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មាន​ចិត្ត​សប្បុរស ចូរ​ច្រៀង គីតាបសាបូរ​ជូន​នាម​ទ្រង់ ដ្បិត​ទ្រង់​ពេញ​ចិត្ត​នឹង​យើង។


មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា អបអរ​លើក​តម្កើង​អុលឡោះ‌តាអាឡា! មាន​តែ​មនុស្ស​ទៀង​ត្រង់​ប៉ុណ្ណោះ ដែល​អាច​កោត​សរសើរ​ទ្រង់។


ខ្ញុំ​ស្រណោះ‌ស្រណោក​ក្រៃ‌លែង នៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខ ប្រជា‌ជន​មួយ​ចំនួន​ធំ ឆ្ពោះ​ទៅ​កាន់​ដំណាក់​របស់​ទ្រង់ ពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោ និង​អរ​គុណ​ទ្រង់។


ឱ​អុលឡោះ‌តាអាឡា​អើយ ជា​ការ​ប្រពៃ​ណាស់ ដែល​ខ្ញុំ​លើក​តម្កើង​ទ្រង់ ច្រៀង គីតាបសាបូរ​សរសើរ​នាម របស់​ទ្រង់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!


ខ្ញុំ​ប្រកាស​អំពី​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់ តាំង​ពី​ព្រលឹម​មក ហើយ​ប្រកាស​អំពី​ចិត្ត​ស្មោះ‌ស្ម័គ្រ របស់​ទ្រង់​នៅ​ពេល​យប់