Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 135:3 - អាល់គីតាប

3 ចូរ​នាំ​គ្នា​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មាន​ចិត្ត​សប្បុរស ចូរ​ច្រៀង គីតាបសាបូរ​ជូន​នាម​ទ្រង់ ដ្បិត​ទ្រង់​ពេញ​ចិត្ត​នឹង​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ចូរ​សរសើរតម្កើង​ព្រះយេហូវ៉ា ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ល្អ​! ចូរ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ដ្បិត​នេះជាការ​ប្រពៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌យេហូវ៉ា​ល្អ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​នេះ​ជា​ទី​ដ៏​សប្បាយ​រីក​រាយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌នាម​ព្រះអង្គ ដ្បិត​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​នោះ​ពីរោះ​ហើយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 135:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អុលឡោះ‌តាអាឡា​មាន​ចិត្ត​សប្បុរស ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច ហើយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​សប្បុរស ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មាន ចិត្ត​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ


ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​សប្បុរស ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


ទ្រង់​មាន​ចិត្ត​ល្អ​សប្បុរស សូម​បង្រៀន​ឲ្យ​ខ្ញុំ​ស្គាល់​ហ៊ូកុំ របស់​ទ្រង់!


ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មាន ចិត្ត​សប្បុរស ចិត្ត​មេត្តា‌ករុណា របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ការ​ច្រៀង គីតាបសាបូរ ជូន​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់ សរសើរ​តម្កើង​ទ្រង់ ជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។


មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា អបអរ​លើក​តម្កើង​អុលឡោះ‌តាអាឡា! មាន​តែ​មនុស្ស​ទៀង​ត្រង់​ប៉ុណ្ណោះ ដែល​អាច​កោត​សរសើរ​ទ្រង់។


ខ្ញុំ​នឹង​បាន​សប្បាយ មាន​សុខ‌ដុម‌រមនា ហើយ​ខ្ញុំ​នឹង​បន្លឺ​សំឡេង​ឡើង ច្រៀង​សរសើរ​តម្កើង​ទ្រង់។


អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​អុលឡោះ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ត្រូវ​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទៅ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម