ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។
ទំនុកតម្កើង 132:11 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលសន្យាជាមួយ ស្តេចទត ដោយឥតប្រែប្រួលថា: «យើងនឹងតែងតាំងពូជពង្សរបស់អ្នក ឲ្យឡើងគ្រងរាជ្យបន្តពីអ្នក។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាបានស្បថនឹងដាវីឌដោយសេចក្ដីពិតត្រង់ ដែលព្រះអង្គនឹងមិនបែរចេញពីសម្បថនោះឡើយថា៖ “យើងនឹងយកផលមួយដែលកើតពីអ្នក ដាក់លើបល្ល័ង្ករបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះយេហូវ៉ាបានស្បថនឹងព្រះបាទដាវីឌ ដោយសេចក្ដីពិត ដែលព្រះអង្គនឹងមិនប្រែប្រួលឡើយថា៖ «ក្នុងចំណោមកូនប្រុសៗ ដែលកើតចេញពីខ្លួនអ្នក យើងនឹងតាំងម្នាក់ឲ្យអង្គុយលើបល្ល័ង្ករបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលសន្យាជាមួយ ព្រះបាទដាវីឌ ដោយឥតប្រែប្រួលថា: «យើងនឹងតែងតាំងពូជពង្សរបស់អ្នក ឲ្យឡើងគ្រងរាជ្យបន្តពីអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បានស្បថនឹងដាវីឌដោយសេចក្ដីពិត ទ្រង់ក៏មិនព្រមប្រែចេញវិញឡើយ គឺថា អញនឹងយកម្នាក់ ជាផលដែលកើតពីខ្លួនឯង តាំងឡើងឲ្យអង្គុយលើបល្ល័ង្ករបស់ឯង |
ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។
យើងនឹងធ្វើជាបិតារបស់គាត់ ហើយគាត់ក៏ជាបុត្រារបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។
ពូជពង្ស និងរាជសម្បត្តិរបស់អ្នក នឹងនៅស្ថិតស្ថេររហូតតទៅ ហើយរាជបល្ល័ង្ករបស់អ្នកក៏នឹងរឹងមាំរហូតតទៅដែរ”»។
ហើយមានប្រសាសន៍ថា: “សូមអរគុណអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលប្រោសប្រទានឲ្យមានអ្នកស្នងរាជ្យបន្តពីខ្ញុំ ហើយឲ្យខ្ញុំបានឃើញព្រឹត្តិការណ៍នេះ ផ្ទាល់នឹងភ្នែក”»។
អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល! ឥឡូវនេះ សូមទ្រង់ប្រោសប្រណីដល់អ្នកបម្រើទ្រង់ គឺស្តេចទត ជាបិតារបស់ខ្ញុំ ស្របតាមបន្ទូលដែលទ្រង់បានសន្យាថា ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ហើយប្រសិនគេដើរតាមយើង ដូចអ្នកបានដើរនៅចំពោះមុខយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើអ៊ីស្រអែលនៅចំពោះមុខយើងជានិច្ច។
អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ! ឥឡូវនេះសូមទ្រង់ប្រោសប្រណីដល់អ្នកបម្រើទ្រង់ គឺស្តេចទត ជាឪពុករបស់ខ្ញុំ ស្របតាមបន្ទូលដែលទ្រង់បានសន្យាថា “ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ដោយគោរពតាមហ៊ូកុំរបស់យើង ដូចអ្នកបានដើរតាមយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ ឡើងគ្រងរាជ្យលើអ៊ីស្រអែល នៅចំពោះមុខយើងជានិច្ច”។
យើងនឹងធ្វើឲ្យទ្រព្យសម្បត្តិរបស់អ្នកនៅស្ថិតស្ថេរ ដូចយើងបានសន្យាជាមួយទត ជាឪពុករបស់អ្នកថា “ក្នុងចំណោមពូជពង្សរបស់អ្នក តែងតែមានម្នាក់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែលជានិច្ច”។។
អុលឡោះតាអាឡាមានបន្ទូលសន្យា ដោយឥតប្រែប្រួលថា: «អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្ដេចម៉ិលគីស្សាដែក»។
ក៏ប៉ុន្តែ យើងនៅតែសំដែងចិត្តមេត្តាករុណា ចំពោះទតជានិច្ច យើងនឹងសំដែងចិត្តស្មោះស្ម័គ្រចំពោះគាត់ ឥតងាករេឡើយ។
អុលឡោះតាអាឡាអើយ សូមឲ្យផ្ទៃមេឃ សរសើរតម្កើងស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ សូមឲ្យអង្គប្រជុំដ៏វិសុទ្ធច្រៀង សរសើរចិត្តស្មោះស្ម័គ្ររបស់ទ្រង់។
អុលឡោះមិនមែនដូចមនុស្សលោកទេ ទ្រង់មិនចេះកុហកឡើយ ទ្រង់ក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់អាដាមដែរ! ទ្រង់មានបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ទ្រង់តែងតែសម្រេចតាមពាក្យ ដែលទ្រង់បានថ្លែង។
បុត្រានោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងឲ្យឈ្មោះថា “បុត្រានៃអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត”។ អុលឡោះនឹងតាំងបុត្រានោះ ឲ្យគ្រងរាជ្យលើបល្ល័ង្ករបស់ទត ជាជីតារបស់គាត់
ដោយទតជាណាពីមួយនាក់គាត់ជ្រាបថា អុលឡោះបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយគាត់ថា នឹងប្រទានឲ្យពូជពង្សរបស់គាត់មួយនាក់ ឡើងស្នងរាជ្យ។
ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលអុលឡោះដាក់នៅខាងមុខយើង ទ្រង់ក៏បានលើកទឹកចិត្ដយើងយ៉ាងខ្លាំង ដោយមានបន្ទូលនៃអុលឡោះទាំងពីរយ៉ាងដែលពុំចេះប្រែប្រួល ហើយអុលឡោះមិនចេះកុហក ក្នុងបន្ទូលនេះឡើយ។
អុលឡោះដែលជាសិរីរុងរឿងរបស់ជនជាតិអ៊ីស្រអែលមិនចេះកុហក មិនក្រឡាស់ពាក្យសំដី ហើយមិនចេះស្តាយក្រោយដូចមនុស្សលោកទេ»។