Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:5 - អាល់គីតាប

5 អុលឡោះ‌តាអាឡា​អើយ សូម​ឲ្យ​ផ្ទៃ​មេឃ សរសើរ​តម្កើង​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ សូម​ឲ្យ​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ​ច្រៀង សរសើរ​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ព្រះយេហូវ៉ា​អើយ បណ្ដាមេឃ​សរសើរតម្កើង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​នៅក្នុង​អង្គប្រជុំ​នៃ​វិសុទ្ធជន​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ផ្ទៃ​មេឃ​សរសើរ​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ សូម​ឲ្យព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​នៃ​ពួក​អ្នក​បរិសុទ្ធ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ផ្ទៃ​មេឃ​សរសើរ​តម្កើង ស្នា‌ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ សូម​ឲ្យ​អង្គ​ប្រជុំ​ដ៏វិសុទ្ធ​ច្រៀង សរសើរ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ផ្ទៃ​មេឃ​នឹង​សរសើរ​ការ​អស្ចារ្យ របស់​ទ្រង់ ព្រម​ទាំង​សេចក្ដី​ស្មោះ‌ត្រង់​ទ្រង់​ផង នៅ​ក្នុង​ពួក​ជំនុំ​នៃ​អស់​អ្នក​បរិសុទ្ធ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:5
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​អ្នក​លា​ចាក​លោក​នេះ ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​មួយ​នាក់​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ឲ្យ​រឹង‌មាំ។


គឺ​កូន​នោះ​ហើយ​ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​យើង។ យើង​នឹង​ពង្រឹង​រាជ​សម្បត្តិ​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។


ឥឡូវ​នេះ សូម​អ្នក​ស្រែក​ចុះ ក្រែង​លោ​មាន​នរណា​ម្នាក់ ឆ្លើយ​តប​មក​អ្នក។ តើ​អ្នក​អាច​ហៅ​ម៉ាឡា‌អ៊ីកាត់​ណា​មួយ ឲ្យ​មក​ជួយ​បាន?


អុលឡោះ‌តាអាឡា​មាន​បន្ទូល​សន្យា​ជា​មួយ ស្តេច​ទត ដោយ​ឥត​ប្រែ‌ប្រួល​ថា: «យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​អ្នក ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​អ្នក។


ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរី‌រុង‌រឿង របស់​អុលឡោះ អាកាស‌វេហាស៍​ប្រកាស​អំពី​ស្នា‌ដៃ របស់​ទ្រង់។


ផ្ទៃ​មេឃ​ប្រកាស​សេចក្ដី​សុចរិត​របស់​ទ្រង់ ដ្បិត​អុលឡោះ​ផ្ទាល់​ជា​ចៅ‌ក្រម។ - សម្រាក


ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​សរសើរ នាម​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ឥត​ឈប់​ឈរ ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ បាន​សន្យា​ចំពោះ​ទ្រង់!។


ប្រសិន​បើ​កូន​ចៅ​របស់​ទត បោះ​បង់​ចោល​ហ៊ូកុំ​របស់​យើង ហើយ​លែង​ដើរ​តាម​ហ៊ូកុំ​របស់​យើង


ហើយ​ដូច​ព្រះ‌ច័ន្ទ​ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ធ្វើ​ជា​សាក្សី​ស្រាប់»។ - សម្រាក


អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ នាំ​គ្នា​ស្ញែង​ខ្លាច​ទ្រង់ ហើយ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ក៏​កោត​ស្ញប់‌ស្ញែង​ទ្រង់​ដែរ។


ផ្ទៃ​មេឃ​ប្រកាស​អំពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ហើយ​ប្រជា‌រាស្ត្រ​ទាំង​អស់ នឹង​ឃើញ​សិរី‌រុង‌រឿង​របស់​ទ្រង់។


ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង ដ្បិតអុលឡោះ‌តាអាឡា​បាន​ធ្វើ​អន្តរា‌គមន៍​ហើយ ទី​ជម្រៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើង រីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខ‌ជាតិ​ទាំង​អស់ ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ ដ្បិតអុលឡោះ‌តាអាឡា​បាន​លោះ​កូន​ចៅ​របស់ យ៉ាកកូប​ហើយ ទ្រង់​បាន​សំដែង​សិរី‌រុង‌រឿង​របស់​ទ្រង់ ដោយ​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ដ្បិត​មាន​បុត្រ​មួយ​នាក់​ប្រសូត​មក សម្រាប់​យើង អុលឡោះ​បាន​ប្រទាន​បុត្រា​មួយ​នាក់ មក​ឲ្យ​យើង​ហើយ។ បុត្រា​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ឲ្យ​នាម​ថា: “ម្ចាស់​ដ៏​គួរ​ស្ងើច​សរសើរ ម្ចាស់​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ម្ចាស់​ដ៏​មាន​អំណាច បិតា​ដ៏​នៅ​អស់‌កល្ប​អស់‌កល្ប​ជា‌និច្ច ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។


មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើង ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់​គោរព​បម្រើ​ទ្រង់ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​ចំពោះ​ទ្រង់។ ពេល​នោះ ចៅ‌ក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។


នៅ​ពេល​នេះ ដោយ‌សារ​ក្រុម‌ជំអះ វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា​នៅ​សូរ៉កា បាន​ស្គាល់​ប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​អុលឡោះ


«អុលឡោះ‌តាអាឡា​មក​ពី​ភ្នំ​ស៊ីណៃ ទ្រង់​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះ ទ្រង់​បំភ្លឺ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពី​ភ្នំ​ប៉ារ៉ាន ទ្រង់​មក​ជា​មួយ​ម៉ាឡា‌អ៊ីកាត់​យ៉ាង​ច្រើន​អនេក‌អនន្ត ទ្រង់​កាន់​ហ៊ូកុំ​ដែល​មាន​ពន្លឺ​ដូច​ភ្លើង មក​ប្រគល់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


ហើយ​ទ្រង់​នឹង​ប្រទាន​ឲ្យ​បង​ប្អូន​ដែល​រង​ទុក្ខ​វេទនា បាន​សម្រាក​ជា​មួយ​យើង នៅ​ពេល​អ៊ីសា‌ជាអម្ចាស់​លេច​ចេញ​ពី​សូរ៉កា​មក ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​ដ៏​មាន​អំណាច។


អុលឡោះ​បាន​សំដែង​ឲ្យ​ណាពី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​គាត់​ថ្លែង មិន​មែន​សម្រាប់​ពួក​គាត់​ទេ គឺ​សម្រាប់​បង​ប្អូន​វិញ។ ឥឡូវ​នេះ​ពួក​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ បាន​នាំ​ដំណឹង​មក​ប្រាប់​បង​ប្អូន អំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែ‌នាំ​របស់​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដែល​អុលឡោះ​បាន​ចាត់​ពី​សូរ៉កា​មក។ សូម្បី​តែ​ពួក​ម៉ាឡាអ៊ីកាត ក៏​ប្រាថ្នា​ចង់​យល់​ជម្រៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម