ទំនុកតម្កើង 125:4 - អាល់គីតាប អុលឡោះតាអាឡាអើយ សូមសំដែងចិត្តសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស និងទៀងត្រង់។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមប្រព្រឹត្តល្អដល់មនុស្សល្អ និងដល់មនុស្សទៀងត្រង់ក្នុងចិត្តផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមសម្ដែងសេចក្ដីល្អ ដល់អស់អ្នកដែលជាមនុស្សល្អ និងដល់អស់អ្នកដែលមានចិត្តទៀងត្រង់ផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមសម្តែងព្រះហឫទ័យសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស និងទៀងត្រង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមប្រោសសេចក្ដីល្អដល់មនុស្សល្អ ហើយដល់ពួកអ្នកដែលមានចិត្តទៀងត្រង់ផង |
សូមជួយឲ្យខ្ញុំប្រព្រឹត្តតាមហ៊ូកុំ របស់ទ្រង់ឥតខ្ចោះ កុំឲ្យខ្ញុំត្រូវខ្មាសឡើយ។
មានសុភមង្គលហើយ អស់អ្នកដែលអុលឡោះតាអាឡាមិនប្រកាន់ទោស ហើយជាមនុស្សដែលគ្មានចិត្តវៀចវេរ!
សូមសំដែងចិត្តមេត្តាករុណា ចំពោះអស់អ្នកដែលស្គាល់ទ្រង់តទៅទៀត ហើយសំដែងចិត្តសុចរិត ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។
អុលឡោះតាអាឡាអើយ សូមប្រោសប្រណីក្រុងស៊ីយ៉ូន ហើយសូមមេត្តាប្រទានឲ្យ ក្រុងយេរូសាឡឹមបានរឹងមាំឡើងវិញផង។
ពិតមែនហើយ អុលឡោះមាន ចិត្តសប្បុរស ចំពោះជនជាតិអ៊ីស្រអែល និងអស់អ្នកដែលមានចិត្តបរិសុទ្ធ។
ដ្បិតអុលឡោះតាអាឡា ជាពន្លឺថ្ងៃ និងជាខែលការពារយើង អុលឡោះតាអាឡាប្រណីសន្ដោស និងប្រទានឲ្យយើងបានរុងរឿង ទ្រង់តែងតែប្រទានសុភមង្គលឲ្យអស់អ្នក ដែលរស់នៅ ដោយគ្មានសៅហ្មង។
ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ អ្នកណាទុកចិត្តលើទ្រង់ អ្នកនោះមានសុភមង្គលហើយ!។
ពេលនោះ ចៅក្រមនឹងកាត់ក្ដី ដោយយុត្តិធម៌ឡើងវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ នឹងដើរតាមគន្លងយុត្តិធម៌។
អុលឡោះតាអាឡាមានចិត្តសប្បុរស ចំពោះអ្នកដែលពឹងផ្អែកលើទ្រង់ និងចំពោះអ្នកដែលស្វែងរកទ្រង់។
លោកភីលីពប្រាប់គាត់ថា៖ «សូមអញ្ជើញមកអ្នកនឹងបានឃើញ!»។ កាលអ៊ីសាឃើញលោកណាថាណែលដើរមករកគាត់ អ៊ីសាមានប្រសាសន៍អំពីលោកណាថាណែលថា៖ «អ្នកនេះជាជាតិអ៊ីស្រអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។
ដ្បិតអុលឡោះ មិនមែនអយុត្ដិធម៌ទេ ទ្រង់មិនភ្លេចអំពើដែលបងប្អូនបានប្រព្រឹត្ដហើយក៏មិនភ្លេចសេចក្ដីស្រឡាញ់ដែលបងប្អូនបានសំដែងចំពោះនាមទ្រង់ ដោយបងប្អូនបានបម្រើប្រជាជនដ៏បរិសុទ្ធកាលពីដើម និងឥឡូវនេះដែរ។