រីឯមនុស្សពាលវិញ ប្រៀបបាននឹងបន្លា ដែលគេបោះចោល គឺមិនដែលមាននរណាយកដៃពាល់ឡើយ។
ទំនុកតម្កើង 118:12 - អាល់គីតាប ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ តែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លា ខ្ញុំនឹងកំទេចពួកគេ ដោយសារនាមរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរខ្មែរសាកល ពួកគេបានព័ទ្ធជុំវិញខ្ញុំដូចហ្វូងឃ្មុំ តែពួកគេបានរលត់ទៅដូចភ្លើងដែលឆេះបន្លា; តែក្នុងព្រះនាមរបស់ព្រះយេហូវ៉ា ខ្ញុំកាត់ពួកគេចេញ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានឡោមព័ទ្ធខ្ញុំដូចឃ្មុំ តែគេត្រូវរលត់ទៅ ដូចភ្លើងដែលឆេះបន្លា ក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ តែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លា ខ្ញុំនឹងកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានឡោមព័ទ្ធខ្ញុំជុំវិញ ដូចជាហ្វូងឃ្មុំ តែគេត្រូវរលត់ទៅ ដូចជាភ្លើងដែលឆេះបន្លា ដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ |
រីឯមនុស្សពាលវិញ ប្រៀបបាននឹងបន្លា ដែលគេបោះចោល គឺមិនដែលមាននរណាយកដៃពាល់ឡើយ។
សូមអុលឡោះតាអាឡាឆ្លើយតបនឹងស្តេច នៅថ្ងៃដែលស្ដេចមានអាសន្ន សូមនាមអុលឡោះជាម្ចាស់របស់យ៉ាកកូប ការពារស្តេច!។
យើងនឹងស្រែកហ៊ោដោយអំណរ ព្រោះតែស្ដេចមានជ័យជំនះ យើងនឹងលើកទង់ជ័យឡើង ក្នុងនាមអុលឡោះជាម្ចាស់របស់យើង។ សូមអុលឡោះតាអាឡាសម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលស្តេចទូរអាសូម។
អុលឡោះនឹងធ្វើឲ្យមនុស្ស អាក្រក់វិនាសសូន្យទៅ ដូចបន្លាដែលពុំទាន់ដុះចេញមកស្រួលបួលផង ក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅ ខៀវស្រស់ក្តី ឬក្រៀមទៅហើយក្តី។
អុលឡោះតាអាឡា ជាម្ចាស់របស់យើងខ្ញុំអើយ នាមរបស់ទ្រង់ថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល!
សំណើចរបស់មនុស្សលេលាប្រៀបបីដូចជា ស្នូរបន្លាដែលឆេះនៅពីក្រោមឆ្នាំង។ ត្រង់នេះក៏ឥតបានការអ្វីដែរ។
យើងមិនខឹងសម្បារនឹងវាទៀតទេ ប៉ុន្តែ ប្រសិនបើយើងឃើញ បន្លា ឬអញ្ចាញដុះនៅក្នុងនោះ យើងនឹងកាប់ឆ្ការវា ព្រមទាំងដុតកំទេចចោលទៀតផង។
ពួកប្រមឹកទាំងនោះប្រៀបបាននឹងបន្លាដ៏ក្រាស់ ពួកគេត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ដូចចំបើងស្ងួតដែរ។
ពេលនោះ ជនជាតិអាម៉ូរីដែលរស់នៅលើភ្នំ លើកទ័ពចេញមកតទល់នឹងអ្នករាល់គ្នា ហើយដេញតាមអ្នករាល់គ្នា ដូចឃ្មុំដេញទិច។ ពួកគេកំទេចអ្នករាល់គ្នានៅតំបន់ភ្នំសៀរ ហើយដេញតាមអ្នករាល់គ្នារហូតដល់ហោម៉ា។
ទតឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់លំពែង និងស្នមកវាយអញ រីឯអញវិញ អញមកវាយឯង ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃពលទ័ពអ៊ីស្រអែលដែលឯងបានបំបាក់មុខ។