ផែនដីអើយ ចូរញាប់ញ័រនៅចំពោះ អុលឡោះតាអាឡា! ចូរញាប់ញ័រនៅចំពោះ អុលឡោះជាម្ចាស់របស់យ៉ាកកូប
ទំនុកតម្កើង 104:32 - អាល់គីតាប ពេលទ្រង់មើលមកផែនដី នោះផែនដីក៏ញាប់ញ័រ ពេលទ្រង់ពាល់ភ្នំ នោះក៏មានផ្សែងហុយឡើង។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះអង្គទតមើលមកផែនដី វាក៏ញ័ររន្ធត់ នៅពេលព្រះអង្គទ្រង់ពាល់ភ្នំនានា វាក៏ហុយឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គទតមកផែនដី នោះផែនដីក៏ញាប់ញ័រ កាលព្រះអង្គពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអង្គទតមកផែនដី នោះផែនដីក៏ញាប់ញ័រ ពេលព្រះអង្គពាល់ភ្នំ នោះក៏មានផ្សែងហុយឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាទ្រង់ក្រឡេកទតមកផែនដី នោះផែនដីក៏ញ័រ កាលណាទ្រង់ពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង |
ផែនដីអើយ ចូរញាប់ញ័រនៅចំពោះ អុលឡោះតាអាឡា! ចូរញាប់ញ័រនៅចំពោះ អុលឡោះជាម្ចាស់របស់យ៉ាកកូប
ឱអុលឡោះតាអាឡាអើយ សូមផ្អៀងផ្ទៃមេឃ របស់ទ្រង់ ហើយចុះមក! សូមពាល់ភ្នំ ដើម្បីឲ្យមានផ្សែងហុយឡើង។
អុលឡោះជាម្ចាស់នៃយើងទ្រង់មកហើយ ទ្រង់មិនសំងំនៅស្ងៀមឡើយ មានភ្លើងសន្ធោសន្ធៅនៅពីមុខទ្រង់ ហើយជុំវិញទ្រង់ មានខ្យល់បក់បោកយ៉ាងខ្លាំង។
ឱអុលឡោះអើយ ទឹកសមុទ្របានឃើញទ្រង់! ពេលទឹកសមុទ្របានឃើញទ្រង់ វាពុះកញ្ជ្រោល សូម្បីតែបាតសមុទ្រក៏រញ្ជួយញាប់ញ័រដែរ។
ទ្រង់ដើរកាត់សមុទ្រ ទ្រង់ដើរកាត់មហាសាគរ គ្មាននរណាអាចរកដានជើង របស់ទ្រង់ឃើញទេ។
មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតអុលឡោះតាអាឡាចុះមកលើភ្នំ ហើយទ្រង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើង ដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។
អុលឡោះតាអាឡាមានបន្ទូលថា តើអ្នករាល់គ្នាមិនកោតខ្លាច ហើយញាប់ញ័រ នៅចំពោះមុខយើងទេឬ? យើងដាក់ឆ្នេរខ្សាច់ជាព្រំដែនអស់កល្បជានិច្ច សម្រាប់សមុទ្រ ទឹកសមុទ្រពុំអាចឆ្លងហួសបាន ទោះបីរលកបក់បោក កញ្ជ្រោលខ្លាំងយ៉ាងណា ក៏ពុំអាចឆ្លងព្រំដែននេះបានដែរ។
ហេតុនេះហើយបានជាមានរញ្ជួយផែនដី អ្នកស្រុកទាំងអស់នឹងនាំគ្នាកាន់ទុក្ខ។ ផែនដីទាំងមូលនឹងកក្រើកឡើង រួចស្ងប់វិញ ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង រួចស្រកទៅវិញដែរ។
ភ្នំឃើញទ្រង់ នាំគ្នាភ័យញាប់ញ័រ ភ្លៀងក៏បង្អុរចុះមកដែរ មហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យមានរលកធំៗ។
មហាជនទាំងនោះពោលម្ដងទៀតថា៖ «ចូរសរសើរតម្កើងអុលឡោះ! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់កល្បជាអង្វែងតរៀងទៅ»។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញទ្រង់ ដែលនៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីមុខទ្រង់ទៅ ឥតមានសល់អ្វីឡើយ។