នៅពេលថ្ងៃ ទ្រង់ដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ទ្រង់បំភ្លឺផ្លូវពួកគេដោយដុំភ្លើង។
ជនគណនា 9:15 - អាល់គីតាប នៅថ្ងៃដែលគេដំឡើងជំរំសក្ការៈ នោះមានពពកមកគ្របបាំងជំរំសក្ការៈ គឺជំរំនៃសក្ខីភាព។ ពពកនោះមានទ្រង់ទ្រាយដូចភ្លើងស្ថិតនៅពីលើជំរំសក្ការៈ ចាប់ពីល្ងាចរហូតដល់ព្រឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដែលគេដំឡើងរោងឧបោសថ នោះមានពពកមកគ្របបាំងរោងឧបោសថ គឺត្រសាលនៃសេចក្ដីសញ្ញា ហើយនៅពេលល្ងាច មានទ្រង់ទ្រាយដូចជាភ្លើងស្ថិតនៅពីលើរោងឧបោសថរហូតដល់ព្រឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដែលគេដំឡើងព្រះពន្លា នោះមានពពក*មកគ្របបាំងព្រះពន្លា គឺពន្លានៃសក្ខីភាព។ ពពកនោះមានទ្រង់ទ្រាយដូចភ្លើង ស្ថិតនៅពីលើព្រះពន្លា ចាប់ពីល្ងាចរហូតដល់ព្រឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃដែលបានដំឡើងរោងឧបោសថ នោះពពកក៏មកគ្របរោងឧបោសថ គឺជាត្រសាលនៃសេចក្ដីបន្ទាល់ ហើយនៅពេលល្ងាច មានភាពដូចជាភ្លើងវិញ រហូតដល់ព្រឹក |
នៅពេលថ្ងៃ ទ្រង់ដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ទ្រង់បំភ្លឺផ្លូវពួកគេដោយដុំភ្លើង។
ក៏ទ្រង់ពុំបានបោះបង់ចោលពួកគេ នៅវាលរហោស្ថានឡើយ ព្រោះទ្រង់មានចិត្តអាណិតអាសូរ ពួកគេយ៉ាងខ្លាំង។ នៅពេលថ្ងៃ ទ្រង់នៅតែដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ទ្រង់នៅតែបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
នៅពេលថ្ងៃ ទ្រង់ដឹកនាំគេដោយដុំពពក ហើយរាល់យប់ទ្រង់ដឹកនាំគេ ដោយដុំភ្លើងជាពន្លឺ។
នៅពេលថ្ងៃ អុលឡោះតាអាឡានាំមុខពួកគេដោយដុំពពក នៅពេលយប់ ទ្រង់នាំមុខពួកគេ ដោយដុំភ្លើង ដែលបំភ្លឺផ្លូវពួកគេ។ ដូច្នេះ ពួកគេអាចធ្វើដំណើរទាំងថ្ងៃ ទាំងយប់។
នៅពេលថ្ងៃ ដុំពពកមិនដែលឃ្លាតពីមុខប្រជាជនឡើយ ហើយនៅពេលយប់ ដុំភ្លើងស្ថិតនៅមុខពួកគេជានិច្ច។
លុះពេលទៀបភ្លឺអុលឡោះតាអាឡាដែលនៅក្នុងដុំភ្លើង និងដុំពពកមើលទៅកងទ័ពអេស៊ីប ធ្វើឲ្យកងទ័ពនោះជ្រួលច្របល់។
«នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងជំរំសក្ការៈ និងជំរំជួប អុលឡោះតាអាឡា។
ពេលនោះ មានពពកមកគ្របបាំងលើជំរំជួបអុលឡោះតាអាឡា ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញជំរំសក្ការៈ។
ម៉ូសាពុំអាចចូលទៅក្នុងជំរំជួបអុលឡោះតាអាឡាបានឡើយ ព្រោះមានពពកមកគ្របបាំងលើជំរំនោះ ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញជំរំសក្ការៈ។
គ្រប់ដំណាក់ដែលកូនចៅអ៊ីស្រអែលបោះជំរំ ពួកគេទាំងអស់គ្នាឃើញពពករបស់អុលឡោះតាអាឡា ស្ថិតនៅលើជំរំសក្ការៈនៅពេលថ្ងៃ ហើយឃើញដុំភ្លើងនៅពេលយប់។
បន្ទាប់មក អុលឡោះតាអាឡានឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ នៅពេលយប់ ឲ្យមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និងលើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់អុលឡោះតាអាឡានឹងគ្របបាំងការពារអ្វីៗទាំងអស់។
ពួកគេនាំដំណឹងនេះទៅប្រាប់អ្នកស្រុកកាណាន។ អ្នកស្រុកនោះធ្លាប់ឮថា ទ្រង់ដែលជាអុលឡោះតាអាឡានៅជាមួយប្រជាជននេះ។ អុលឡោះតាអាឡាបង្ហាញឲ្យពួកគេឃើញទ្រង់ផ្ទាល់នឹងភ្នែក។ ពពករបស់ទ្រង់ស្ថិតនៅពីលើពួកគេ ទ្រង់នាំមុខពួកគេក្នុងដុំពពក នៅពេលថ្ងៃ ក្នុងដុំភ្លើងនៅពេលយប់។
បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា បុព្វបុរសរបស់យើងសុទ្ធតែបានដើរក្រោមពពក និងបានដើរឆ្លងសមុទ្រទាំងអស់គ្នា។
ថ្វីដ្បិតតែអុលឡោះនៅមុខអ្នករាល់គ្នា ដើម្បីរកកន្លែងឲ្យអ្នករាល់គ្នាបោះជំរំ។ ទ្រង់នាំមុខអ្នករាល់គ្នាក្នុងដុំភ្លើង ដើម្បីបំភ្លឺផ្លូវដែលអ្នករាល់គ្នាត្រូវដើរនៅពេលយប់ ហើយទ្រង់នាំមុខអ្នករាល់គ្នាក្នុងដុំពពក នៅពេលថ្ងៃ។