Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 9:16 - អាល់គីតាប

16 ពពក​ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ​ដូច្នេះ រហូត​ត​រៀង​មក ហើយ​នៅ​ពេល​យប់ ពពកនោះ​ប្រែ​ជា​មាន​ទ្រង់​ទ្រាយ​ដូច​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ហេតុ‌ការណ៍​មាន​ដូច្នេះ​ជាប់​ជានិច្ច គឺ​មាន​ពពក​គ្រប​បាំង​រោង​ឧបោសថ​នៅ​ពេល​ថ្ងៃ ហើយ​នៅ​ពេល​យប់ មាន​ទ្រង់​ទ្រាយ​ដូច​ជា​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​ដូច្នេះ រហូត​ត​រៀង​មក ហើយ​នៅ​ពេល​យប់ ពពក​នោះ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ក៏​មាន​ដូច្នោះ​នៅ​ជានិច្ច គឺ​មាន​ពពក​គ្រប​រោង​ឧបោសថ ហើយ​នៅ​ពេល​យប់ មាន​ដូច​ជា​ភ្លើង​វិញ

សូមមើលជំពូក ចម្លង




ជន‌គណនា 9:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ថ្ងៃ ទ្រង់​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ទ្រង់​បំភ្លឺ​ផ្លូវ​ពួក​គេ​ដោយ​ដុំ​ភ្លើង។


ក៏​ទ្រង់​ពុំ​បាន​បោះ​បង់​ចោល​ពួក​គេ នៅ​វាល​រហោ‌ស្ថាន​ឡើយ ព្រោះ​ទ្រង់​មាន​ចិត្ត​អាណិត​អាសូរ ពួក​គេ​យ៉ាង​ខ្លាំង។ នៅ​ពេល​ថ្ងៃ ទ្រង់​នៅ​តែ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ទ្រង់​នៅ​តែ​បំភ្លឺ​ផ្លូវ​ពួក​គេ ដោយ​ដុំ​ភ្លើង។


ទ្រង់​បាន​ដាក់​ពពក​បាំង​ពី​លើ​ពួក​គេ ហើយ​ប្រទាន​ដុំ​ភ្លើង​មក​បំភ្លឺ​ពួក​គេ នៅ​ពេល​យប់។​


នៅ​ពេល​ថ្ងៃ ទ្រង់​ដឹក​នាំ​គេ​ដោយ​ដុំ​ពពក ហើយ​រាល់​យប់​ទ្រង់​ដឹក​នាំ​គេ ដោយ​ដុំ​ភ្លើង​ជា​ពន្លឺ។


ពេល​នោះ មាន​ពពក​មក​គ្រប​បាំង​លើ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ពេញ​ជំរំ‌សក្ការៈ។


គ្រប់​ដំណាក់​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​បោះ​ជំរំ ពួក​គេ​ទាំង​អស់​គ្នា​ឃើញ​ពពក​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ​នៅ​ពេល​ថ្ងៃ ហើយ​ឃើញ​ដុំ​ភ្លើង​នៅ​ពេល​យប់។


បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​ថា បុព្វ‌បុរស​របស់​យើង​សុទ្ធ​តែ​បាន​ដើរ​ក្រោម​ពពក និង​បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា។


នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស អុលឡោះ​បាន​សំរុះ‌សំរួល​មនុស្ស​លោក​ឲ្យ​ជា​នា​នឹង​ទ្រង់ ដោយ​មិន​ប្រកាន់​ទោស​គេ​ឡើយ។ អុលឡោះ​ក៏​ដាក់​បន្ទូល​នៃ​ការ​សំរុះ‌សំរួល​នេះ​មក​ក្នុង​យើង​ដែរ។


ថ្វី​ដ្បិត​តែ​អុលឡោះ​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​រក​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​បោះ​ជំរំ។ ទ្រង់​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ​នៅ​ពេល​យប់ ហើយ​ទ្រង់​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ពពក នៅ​ពេល​ថ្ងៃ។


ខ្ញុំ​ឮ​សំឡេង​បន្លឺ​យ៉ាង​ខ្លាំងៗ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «មើល​ហ្ន៎ ជំរំ‌សក្ការៈ​របស់​អុលឡោះ​ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក​ហើយ! ទ្រង់​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ ហើយ​អុលឡោះ​ផ្ទាល់​នឹង​នៅ​ជា​មួយ​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម