Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 9:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​រោង​ឧបោសថ នោះ​មាន​ពពក​មក​គ្រប​បាំង​រោង​ឧបោសថ គឺ​ត្រសាល​នៃ​សេចក្ដី‌សញ្ញា ហើយ​នៅ​ពេល​ល្ងាច មាន​ទ្រង់​ទ្រាយ​ដូច​ជា​ភ្លើង​ស្ថិត​នៅ​ពី​លើ​រោង​ឧបោសថ​រហូត​ដល់​ព្រឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​ព្រះ‌ពន្លា នោះ​មាន​ពពក*​មក​គ្រប​បាំង​ព្រះ‌ពន្លា គឺ​ពន្លា​នៃ​សក្ខីភាព។ ពពក​នោះ​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង ស្ថិត​នៅ​ពី​លើ​ព្រះ‌ពន្លា ចាប់​ពី​ល្ងាច​រហូត​ដល់​ព្រឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នៅ​ថ្ងៃ​ដែល​បាន​ដំឡើង​រោង​ឧបោសថ នោះ​ពពក​ក៏​មក​គ្រប​រោង​ឧបោសថ គឺ​ជា​ត្រសាល​នៃ​សេចក្ដី​បន្ទាល់ ហើយ​នៅ​ពេល​ល្ងាច មាន​ភាព​ដូច​ជា​ភ្លើង​វិញ រហូត​ដល់​ព្រឹក

សូមមើលជំពូក ចម្លង

អាល់គីតាប

15 នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​ជំរំ‌សក្ការៈ នោះ​មាន​ពពក​មក​គ្រប​បាំង​ជំរំ‌សក្ការៈ គឺ​ជំរំ​នៃ​សក្ខី‌ភាព។ ពពក​នោះ​មាន​ទ្រង់​ទ្រាយ​ដូច​ភ្លើង​ស្ថិត​នៅ​ពី​លើ​ជំរំ‌សក្ការៈ ចាប់​ពី​ល្ងាច​រហូត​ដល់​ព្រឹក។

សូមមើលជំពូក ចម្លង




ជន‌គណនា 9:15
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្យ៉ាង​ទៀត នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​បាន​នាំ​ពួក‌គេ ដោយ‌សារ​បង្គោល​ពពក ហើយ​នៅ​ពេល​យប់ ដោយ​បង្គោល​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែលពួក‌គេ​ត្រូវ​ដើរ។


ក៏​ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​ចោល​ពួក‌គេ​នៅ​ទី​រហោ‌ស្ថាន​ឡើយ គឺ​ដោយ​ព្រះ‌អង្គ​មាន​ព្រះ​ហឫទ័យ​មេត្តា‌ករុណា​ជា​ខ្លាំង ឯ​បង្គោល​ពពក​មិន​បាន​ថយ​ចេញ លែង​នាំ​ផ្លូវ​ពួក‌គេ​នៅ​ពេល​ថ្ងៃ​ឡើយ ហើយ​បង្គោល​ភ្លើង​ក៏​មិន​លែង​បំភ្លឺ​ពួក‌គេ​នៅ​ពេល​យប់ ដើម្បី​បង្ហាញ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ​នោះ​ដែរ។


ព្រះ‌អង្គ​បាន​លាត​ពពក​ជា​ម្លប់​គ្រប​បាំង​គេ ហើយ​ប្រទាន​ភ្លើងជា​ពន្លឺ​បំភ្លឺ​នៅ​ពេល​យប់។


នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​បាន​នាំ​គេ​ដោយ​ពពក ហើយ​រាល់​យប់ ព្រះ‌អង្គ​បាន​នាំ​គេ ដោយ​ពន្លឺ​ភ្លើង។


នៅ​ពេល​ថ្ងៃ ព្រះ‌យេហូវ៉ា​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​បំភ្លឺ​គេ ដើម្បី​ឲ្យ​‌គេ​អាច​ធ្វើ​ដំណើរ​បានទាំង​ថ្ងៃ​ទាំង​យប់។


ឯ​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ និង​បង្គោល​ភ្លើង​នៅ​ពេល​យប់ នោះ​មិន​ដែល​ចាក​ចេញ​ពី​ពួក‌គេ​ឡើយ។


នៅ​វេលា​យាម​ព្រឹក​នោះ ព្រះ‌យេហូវ៉ា​ដែល​គង់​ក្នុង​បង្គោល​ភ្លើង និង​បង្គោល​ពពក ព្រះ‌អង្គ​ទត​ទៅ​លើ​កង​‌ទ័ព​អេស៊ីព្ទ ធ្វើ​ឲ្យ​កង​ទ័ព​អេស៊ីព្ទ​ភ័យ​ស្លន់​ស្លោ។


«នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទីមួយ អ្នក​ត្រូវ​ដំឡើង​រោង​ឧបោ‌សថ​នៃ​ត្រសាល​ជំនុំ។


ពេល​នោះ មាន​ពពក​មក​គ្រប​លើ​ត្រសាល​ជំនុំ ហើយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​ពេញ​រោង​ឧបោ‌សថ។


លោក​ម៉ូសេ​ពុំ​អាច​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​បាន​ឡើយ ព្រោះ​មាន​ពពក​គ្រប​ពី​លើ ហើយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ាស្ថិត​នៅ​ពេញ​ក្នុង​រោង​ឧបោ‌សថ។


ដ្បិ​តគ្រប់​ដំណាក់​ដែល​កូន​ចៅ​អ៊ី‌ស្រា‌អែល​ធ្វើ​ដំណើរ នោះ​នៅ​វេលា​ថ្ងៃ តែង​មាន​ពពក​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​លើ​រោង​ឧបោ‌សថ ហើយ​នៅ​វេលា​យប់ មាន​ភ្លើង​នៅ​ក្នុង​ពពក ពួក​វង្ស​អ៊ី‌ស្រា‌អែល​សុទ្ធ​តែ​បាន​ឃើញ​ទាំង​អស់​គ្នា។:៚


ព្រះ‌យេហូវ៉ា​នឹង​បង្កើត​ឲ្យ​មាន​ពពក និង​ផ្សែង​នៅ​វេលា​ថ្ងៃ ហើយ​ភ្លើង​ដ៏​ឆេះ​បំភ្លឺ​នៅ​វេលា​យប់ គ្រប​បាំង​ពី​លើ​ភ្នំ​ស៊ីយ៉ូន​ទាំង​មូល ហើយ​ពី​លើ​ទី​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​គេ សិរីរុងរឿង​របស់​ព្រះ​នឹង​គ្របបាំង​ទី​គួរ​គោរព​ទាំង​អស់។


ពេល​គេ​រើ​ជំរំ​ចេញ​ដំណើរ ពពក​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​ពី​លើ​ពួកគេ នៅ​ពេល​ថ្ងៃ។


ហើយ​គេ​នឹង​ប្រាប់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ គេ​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​គង់​នៅ​កណ្ដាល​ប្រជាជន​នេះ ក៏​ឮ​ថា ប្រជាជន​នេះ​ឃើញ​ព្រះ‌យេហូវ៉ា​ផ្ទាល់​នឹង​ភ្នែក ហើយ​ថា ពពក​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ពី​លើ​គេ ហើយ​ព្រះ‌អង្គ​យាង​នាំ​មុខ​គេ​ក្នុង​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ និង​ក្នុង​បង្គោល​ភ្លើង​នៅ​ពេល​យប់។


ដូច្នេះ លោក​ម៉ូសេ​ដាក់​ដំបង​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​ត្រសាល​នៃ​សេចក្ដី​បន្ទាល់។


បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ដឹង​នោះ​ទេ​ថា បុព្វ‌បុរស​របស់​យើង​បាន​នៅ​ក្រោម​ព​ពក​ទាំង‌អស់​គ្នា ហើយ​គ្រប់​គ្នា​បាន​ដើរ​ឆ្លង​សមុ​ទ្រ


ដែល​ព្រះ‌អង្គ​បាន​នាំ​មុខ​អ្នក​រាល់​គ្នា​តាម​ផ្លូវ ដើម្បី​រក​ទី​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​បោះ​ជំរំ គឺ​ដោយ​ភ្លើង​នៅ​ពេល​យប់ និង​ដោយ​ពពក​នៅ​ពេល​ថ្ងៃ សម្រាប់​បង្ហាញ​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម