Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 40:2 - អាល់គីតាប

2 «នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ អ្នក​ត្រូវ​ដំឡើង​ជំរំ‌សក្ការៈ និង​ជំរំ​ជួប អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទីមួយ អ្នក​ត្រូវ​ដំឡើង​រោង​ឧបោ‌សថ​នៃ​ត្រសាល​ជំនុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ អ្នក​ត្រូវ​ដំឡើង​ព្រះ‌ពន្លា និង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នៅ​ថ្ងៃ​១​កើត​ខែ​ដំបូង នោះ​ត្រូវ​ដំឡើង​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ

សូមមើលជំពូក ចម្លង




និក្ខមនំ 40:2
21 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ គឺ​យើង​នៅ​តែ​ក្នុង​ជំរំ​សក្ការៈ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។


នៅ​ខែ​ទី​មួយ​ក្នុង​ឆ្នាំ​ទី​មួយ នៃ​រជ្ជ‌កាល​របស់​ស្តេច ស្តេច​ហេសេ‌គា​បើក​ទ្វារ​ដំណាក់​របស់អុលឡោះ‌តាអាឡា ព្រម​ទាំង​ជួស​ជុល​ឡើង​វិញ។


ថ្ងៃ​នេះ នៅ​ក្នុង​ខែ​ចេត្រ អ្នក​រាល់​គ្នា​ចេញ​ដំណើរ។


នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​បី ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីណៃ។


ចូរ​ធ្វើ​ជំរំ‌សក្ការៈ ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ។ ក្រណាត់​ទាំង​នោះ ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។


ចូរ​ដំឡើង​ជំរំ‌សក្ការៈ​តាម​គំរូ ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។


បន្ទាប់​មក ត្រូវ​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​អំពី​រោម​ពពែ សម្រាប់​គ្រប​ពី​លើ​ជំរំ‌សក្ការៈ។


ហារូន និង​កូន​របស់​គាត់ ត្រូវ​មើល​ថែ​ទាំ​ចង្កៀង​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ចង្កៀង​នេះ​ត្រូវ​ស្ថិត​នៅ​ខាង​មុខ​វាំង​នន​ដែល​បាំង​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ហើយ​ត្រូវ​ឲ្យ​ឆេះ​នៅ​ចំពោះ​មុខ​យើង​ជា​និច្ច ពី​ល្ងាច​រហូត​ទល់​ព្រឹក។ នេះ​ជា​ហ៊ូកុំ​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​គ្រប់​ជំនាន់ ត្រូវ​តែ​អនុវត្ត​តាម​រហូត​តទៅ។


ត្រូវ​យក​គ្រឿង​ក្រអូប​មួយ​ចំណែក​ទៅ​កិន​ឲ្យ​ម៉ដ្ត ដើម្បី​ដាក់​ពី​មុខ​ហិប​ដែល​មាន​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ជា​កន្លែង​ដែល​យើង​មក​ជួប​ជា​មួយ​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ម្សៅ​នេះ ជា​ម្សៅ​សក្ការៈ​បំផុត។


គឺ​សង់​ជំរំ‌សក្ការៈ ដែល​មាន​រោង​ក្រណាត់ ដំបូល ទំពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ។


គេ​ធ្វើ​ទំពក់​លង្ហិន​ចំនួន​ហាសិប សម្រាប់​ភ្ជាប់​ក្រណាត់​ជា​មួយ​គ្នា​ឲ្យ​ទៅ​ជា​មួយ​ផ្ទាំង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖


ចូរ​ដាក់​អាសនៈ​សម្រាប់​ធ្វើ​គូរបាន​ដុត នៅ​ខាង​មុខ​ទ្វារ​ជំរំ‌សក្ការៈ​របស់​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ ដែល​គេ​កៀរ​យើង​មក​ជា​ឈ្លើយ គឺ​ដប់‌បួន​ឆ្នាំ​ក្រោយ​ពេល​ក្រុង​យេរូ‌សាឡឹម​រលំ នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​ដើម​ឆ្នាំ​នោះ អុលឡោះ‌តាអាឡា​បាន​ដាក់​ដៃ​លើ​ខ្ញុំ ហើយ​លើក​ខ្ញុំ​ទៅ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ធ្វើ​គូរបាន ដើម្បី​ជម្រះ​ទី‌សក្ការៈ​ឲ្យ​បាន​បរិសុទ្ធ។


នៅ​ថ្ងៃ​ទី​មួយ ខែ​ពិសាខ នៃ​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ប្រជា‌ជន​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ដូច​ត​ទៅ​នេះ៖


នៅ​ថ្ងៃ​ម៉ូសា​ដំឡើង​ជំរំ‌សក្ការៈ​រួច​រាល់​ហើយ គាត់​បាន​ចាក់​ប្រេង​លើ​ជំរំ‌សក្ការៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​នៅ​ក្នុង​ជំរំ‌សក្ការៈ ដើម្បី​ញែក​ជា​សក្ការៈ ហើយ​គាត់​ក៏​បាន​ចាក់​ប្រេង​លើ​អាសនៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ជា​មួយ​អាសនៈ ដើម្បី​ញែកជា​សក្ការៈ​ដែរ។


នៅ​ខែ​ទី​មួយ​នៃ​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីបអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ដូច​ត​ទៅ​នេះ៖


នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​ជំរំ‌សក្ការៈ នោះ​មាន​ពពក​មក​គ្រប​បាំង​ជំរំ‌សក្ការៈ គឺ​ជំរំ​នៃ​សក្ខី‌ភាព។ ពពក​នោះ​មាន​ទ្រង់​ទ្រាយ​ដូច​ភ្លើង​ស្ថិត​នៅ​ពី​លើ​ជំរំ‌សក្ការៈ ចាប់​ពី​ល្ងាច​រហូត​ដល់​ព្រឹក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម