លោកអរ៉ៅណាជម្រាបស្តេចទតថា៖ «សូមស្តេចយកលានបោកស្រូវនេះ ធ្វើអ្វីតាមតែស្តេចពេញចិត្តចុះ។ ខ្ញុំក៏សូមជូនគោ សម្រាប់ធ្វើជាគូរបានដុត និងរនាស់ធ្វើជាអុស ព្រមទាំងស្រូវធ្វើជាជំនូនម្សៅ ខ្ញុំសូមជូនទាំងអស់!»។
ជនគណនា 15:9 - អាល់គីតាប ចូរយកម្សៅប្រាំបួនគីឡូក្រាម លាយជាមួយប្រេងបីលីត្រមកជូនជាមួយគោបានោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះត្រូវយកម្សៅយ៉ាងម៉ដ្តបីខ្ញឹង លាយជាមួយប្រេងបីលីត្រ សម្រាប់ជាតង្វាយម្សៅ មកថ្វាយជាមួយគោឈ្មោលនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកម្សៅប្រាំបួនគីឡូក្រាម លាយជាមួយប្រេងបីលីត្រ មកថ្វាយជាមួយគោបានោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវថ្វាយម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង សំរាប់ជាដង្វាយម្សៅលាយដោយប្រេង៤កំប៉ុងជាមួយនឹងគោឈ្មោលនោះ |
លោកអរ៉ៅណាជម្រាបស្តេចទតថា៖ «សូមស្តេចយកលានបោកស្រូវនេះ ធ្វើអ្វីតាមតែស្តេចពេញចិត្តចុះ។ ខ្ញុំក៏សូមជូនគោ សម្រាប់ធ្វើជាគូរបានដុត និងរនាស់ធ្វើជាអុស ព្រមទាំងស្រូវធ្វើជាជំនូនម្សៅ ខ្ញុំសូមជូនទាំងអស់!»។
គឺចំណាយទៅលើនំបុ័ងដែលត្រូវតាំងជូនអុលឡោះតាអាឡា ជំនូនអចិន្ត្រៃយ៍ គូរបានដុត ដែលត្រូវជូនជាអចិន្ត្រៃយ៍នៅថ្ងៃឈប់សម្រាក ថ្ងៃបុណ្យដើមខែ និងបុណ្យសំខាន់ៗ វត្ថុសក្ការៈឯទៀតៗ គូរបានរំដោះបាបជនជាតិអ៊ីស្រអែល ព្រមទាំងការប្រើប្រាស់ផ្សេងទៀត ក្នុងដំណាក់របស់ម្ចាស់នៃយើង។
បុរសនោះប្រាប់ខ្ញុំថា៖ «បន្ទប់ជួរខាងជើង និងបន្ទប់ជួរខាងត្បូង ដែលនៅទល់មុខនឹងធ្លាធំ ជាបន្ទប់ដ៏សក្ការៈ ជាកន្លែងដែលពួកអ៊ីមុាំចូលទៅថ្វាយបង្គំអុលឡោះតាអាឡា ពួកគេបរិភោគអាហារដ៏សក្ការៈបំផុត។ ក្នុងបន្ទប់ទាំងនោះ មានដាក់ឧបករណ៍ដ៏សក្ការៈ ជំនូនផ្សេងៗ សត្វសម្រាប់ធ្វើជាគូរបានសុំឲ្យរួចពីបាប និងគូរបានសុំលើកលែងទោស ដ្បិតកន្លែងនោះជាកន្លែងសក្ការៈ។
នៅថ្ងៃបុណ្យធម្មតា ឬក្នុងឱកាសពិធីបុណ្យសំខាន់ៗ ត្រូវជូនជំនូនម្សៅមួយថាំងជាមួយគោបា មួយថាំងទៀតជាមួយចៀមឈ្មោល ហើយប្រសិនបើធ្វើបានត្រូវជូនម្សៅមួយថាំងទៀតជាមួយកូនចៀម ដោយលាយប្រេងប្រាំមួយលីត្រផង។
ត្រូវជូនម្សៅមួយថាំងជាមួយចៀមឈ្មោលនោះ ហើយប្រសិនបើធ្វើបាន ត្រូវជូនម្សៅមួយថាំងជាមួយកូនចៀមដោយលាយប្រេងប្រាំមួយលីត្រផង។
ត្រូវយកម្សៅមួយថាំងមកជូនជាមួយគោ នោះមួយថាំងទៀតជូនជាមួយចៀមឈ្មោល ហើយប្រសិនបើធ្វើបាន ត្រូវជូនម្សៅមួយថាំងទៀតជាមួយកូនចៀម ដោយលាយប្រេងប្រាំមួយលីត្រផង។
គ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកជូនអុលឡោះតាអាឡាក្នុងដំណាក់ទៀតទេ ពួកអ៊ីមុាំដែលបំពេញមុខងារបម្រើ អុលឡោះតាអាឡានាំគ្នាកាន់ទុក្ខ។
ដូច្នេះ ប្រហែលជាទ្រង់លែងដាក់ទោស អ្នករាល់គ្នា ហើយប្រទានពរដល់អ្នករាល់គ្នាវិញ គឺអ្នករាល់គ្នានឹងមានម្សៅ ស្រាទំពាំងបាយជូរ និងប្រេង ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
នៅថ្ងៃទីប្រាំបី គាត់ត្រូវយកកូនចៀមពីរល្អឥតខ្ចោះ និងចៀមញីអាយុមួយខួបល្អឥតខ្ចោះ ព្រមទាំងម្សៅម៉ដ្តបីរង្វាល់លាយជាមួយប្រេង និងយកប្រេងកន្លះលីត្រទៀតមក។
«នេះជាហ៊ូកុំស្តីអំពីជំនូនម្សៅ: កូនៗរបស់ហារូនត្រូវជូនជំនូនម្សៅជូនអុលឡោះតាអាឡា នៅមុខអាសនៈ។
នេះជាហ៊ូកុំទាំងប៉ុន្មានស្តីអំពីគូរបានដុត ជំនូនម្សៅគូរបានរំដោះបាបគូរបានលោះបាប គូរបានសម្រាប់តែងតាំងអ៊ីមុាំ និងគូរបានមេត្រីភាព។
ហើយយកស្រាទំពាំងបាយជូរបីលីត្រមកជូនជាមួយដែរ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
ប្រសិនបើអ្នកយកគោបាមកជូនអុលឡោះតាអាឡា ជាគូរបានដុត ឬជាគូរបានលាបំណន់ក្តី ឬជាគូរបានមេត្រីភាពក្តី
គោនីមួយៗត្រូវជូនជាមួយម្សៅម៉ដ្តបីភាគដប់នៃអេផាលាយនឹងប្រេង។ ចៀមឈ្មោលត្រូវជូនជាមួយម្សៅម៉ដ្ត ពីរភាគដប់នៃអេផាលាយជាមួយប្រេង។
រីឯស្រាសម្រាប់ធ្វើពិធីច្រួចត្រូវជូនស្រាទំពាំងបាយជូរកន្លះហ៊ីន សម្រាប់គោស្ទាវមួយ មួយភាគបីនៃហ៊ីន សម្រាប់ចៀមឈ្មោលមួយ និងមួយភាគបួននៃហ៊ីនសម្រាប់កូនចៀមមួយ។ នេះជាគូរបានដុតដែលត្រូវជូននៅដើមខែ គឺក្នុងមួយឆ្នាំៗត្រូវជូនរៀងរាល់ខែ។
ថែមពីលើគូរបានដុតប្រចាំខែ និងជំនូនម្សៅដែលត្រូវជូនជាមួយគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រា ដែលត្រូវច្រួចជាមួយដូចមានកំណត់ទុកក្នុងក្បួនតម្រា។ នេះជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា»។
លុះនាងផ្តាច់ដោះកូនហើយ នាងក៏នាំកូនឡើងទៅម៉ាស្ទិទរបស់អុលឡោះតាអាឡា នៅស៊ីឡូ ព្រមទាំងយកគោឈ្មោលមួយក្បាលអាយុបីឆ្នាំ ម្សៅមួយថាំង និងស្រាទំពាំងបាយជូរមួយថង់ស្បែកទៅជាមួយផង។ ពេលនោះកុមារសាំយូអែលនៅក្មេងណាស់។