Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 15:8 - អាល់គីតាប

8 ប្រសិន​បើ​អ្នក​យក​គោ​បា​មក​ជូនអុលឡោះ‌តាអាឡា ជា​គូរបាន​ដុត ឬ​ជា​គូរបាន​លាបំណន់ក្តី ឬ​ជា​គូរបាន​មេត្រី​ភាព​ក្តី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 កាល​ណា​អ្នក​ថ្វាយ​គោ​ឈ្មោល​ជា​តង្វាយ​ដុត ឬ​ជា​យញ្ញ‌បូជា​ដើម្បី​លា​បំណន់ ឬ​ជា​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប្រសិន​បើ​អ្នក​យក​គោ​បា​មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល ឬ​ជា​យញ្ញ‌បូជា​លា​បំណន់​ក្ដី ឬ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ក្ដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 កាល​ណា​រៀប​គោ​ឈ្មោល​សំរាប់​ជា​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា​លា​បំណន់ ឬ​ជា​ដង្វាយ​មេត្រី​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




ជន‌គណនា 15:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ជំនូន​នោះ ជា​គោ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត គេ​ត្រូវ​យក​គោ​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល នាំ​ទៅ​ត្រង់​ទ្វារ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​ទូរអា​សូមអុលឡោះ‌តាអាឡាទទួល​យក។


គេ​ត្រូវ​យក​ទឹក​លាង​ពោះ‌វៀន និង​ជើង​គោរួច​អ៊ីមុាំ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


ប្រសិន​បើ​នរណា​ម្នាក់​យក​គោ ឬ​ចៀម​មក​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​មេត្រី​ភាព ដើម្បី​លាបំ​ណន់ ឬ​ជា​ជំនូន​ស្ម័គ្រ​ចិត្ត​សត្វ​នោះ ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ ទើប​គាប់​ចិត្ត​អុលឡោះ គឺ​សត្វ​នោះមិន​ត្រូវ​មាន​ភាព​ពិការ​ឡើយ។


«ប្រសិន​បើ​នរណា​ម្នាក់ យក​គោ​មក​ធ្វើ​ជា​គូរបាន​មេត្រី​ភាព ទោះ‌បី​គោ​នោះ​ឈ្មោល ឬ​ញី​ក្តី គេ​ត្រូវ​យក​គោ​ដ៏​ល្អ​ឥត​ខ្ចោះ​មក​ជូនអុលឡោះ‌តាអាឡា។


អ៊ីមុាំ​ជា​កូន​របស់​ហារូន ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ​រួម​ជា​មួយ​នឹង​គូរបាន​ដុត នៅ​លើ​គំនរ​អុស​ដែល​កំពុង​ឆេះ។ នេះ​ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស​ដោយ​អចេត‌នា ហើយ​សហគមន៍​មិន​បាន​ឃើញ​ទេ​នោះ សហគមន៍​ទាំង​មូល​ត្រូវ​ជូន​គោ​ស្ទាវ​មួយ ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា រួម​ជា​មួយ​ជំនូន​ម្សៅ និង​ស្រា​ទំពាំង​បាយ​ជូរ ស្រប​តាម​ហ៊ូកុំ។ សហគមន៍​ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ​ជា​គូរបាន​រំដោះ​បាប​ដែរ។


និង​ស្រា​ទំពាំង​បាយ​ជូរ​ពីរ​លីត្រ មក​ជូន​ជា​មួយ​ជា​ជំនូន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


ចូរ​យក​ម្សៅ​ប្រាំ​បួន​គីឡូ​ក្រាម លាយ​ជា​មួយ​ប្រេង​បី​លីត្រ​មក​ជូន​ជា​មួយ​គោ​បា​នោះ


បន្ទាប់​មក ពួក​គេ​ត្រូវ​យក​គោ​បា​មួយ​មក ព្រម​ទាំង​ជំនូន​ដែល​ត្រូវ​ជូន​ជា​មួយ គឺ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង។ អ្នក​ត្រូវ​យក​គោ​បា​មួយ​ទៀត​មក សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម