Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 7:37 - អាល់គីតាប

37 នេះ​ជា​ហ៊ូកុំ​ទាំង​ប៉ុន្មាន​ស្តី​អំពី​គូរបាន​ដុត ជំនូន​ម្សៅ​គូរបាន​រំដោះ​បាប​គូរបាន​លោះ​បាប គូរបាន​សម្រាប់​តែង​តាំង​អ៊ីមុាំ និង​គូរបាន​មេត្រី​ភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ច្បាប់​ទាំង​នេះ​ហើយ ជា​របៀប​ថ្វាយ​តង្វាយ​ដុត តង្វាយ​ម្សៅ តង្វាយ​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង តង្វាយ​តាំង​ជា​សង្ឃ និង​យញ្ញ‌បូជា​ជា​តង្វាយ​មេត្រី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 នេះ​ជា​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​ស្ដី​អំពី​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ យញ្ញ‌បូជា​រំដោះ​បាប យញ្ញ‌បូជា​លោះ​បាប យញ្ញ‌បូជា​សម្រាប់​តែង‌តាំង​បូជា‌ចារ្យ និង​យញ្ញ‌បូជា​មេត្រី‌ភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ច្បាប់​ទាំង​នេះ​ហើយ ជា​របៀប​នៃ​ដង្វាយ​ដុត ដង្វាយ​ម្សៅ ដង្វាយ​លោះ​បាប នឹង​ដង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង ដង្វាយ​តាំង​ជា​សង្ឃ ហើយ​នឹង​យញ្ញ‌បូជា​ជា​ដង្វាយ​មេត្រី

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 7:37
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​របៀប​ដែល​អ្នក​ត្រូវ​ធ្វើ​សម្រាប់​តែង​តាំង​ហារូន និង​កូន​ប្រុស​របស់​គាត់​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។ ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ​ល្អ​ឥត​ខ្ចោះ


ចៀម​ទី​ពីរ​នេះ ជា​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អ៊ីមុាំ។ ត្រូវ​យក​ខ្លាញ់​របស់​វា កន្ទុយ ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​ជា​មួយ​ភ្លៅ​ស្តាំ​ខាង​ក្រោយ


អុលឡោះ‌តាអាឡា​ត្រាស់​ហៅ​ម៉ូសា ពី​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​មាន​បន្ទូល​មក​គាត់​ថា៖


«ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធ​ភាព​នឹង​ជូន​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ​ទេ​នោះ គេ​អាច​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ជូនអុលឡោះ‌តាអាឡា ដើម្បី​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សត្វ​មួយ​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​មួយ​ទៀត​ជា​គូរបាន​ដុត។


«នៅ​ពេល​ដែល​ហារូន និង​កូនៗ​របស់​គាត់​ទទួល​ការ​តែង‌តាំង​ជា​អ៊ីមុាំ ពួក​គេ​ត្រូវ​យក​ម្សៅ​ម៉ដ្ត​ទម្ងន់​មួយ​ភាគ​ដប់​នៃ​អេផា​មក​ជូនអុលឡោះ‌តាអាឡា ទុក​ជា​ជំនូន​អចិន្ត្រៃយ៍ គឺ​ពាក់​កណ្តាល​ជូន​នៅ​ពេល​ព្រឹក ហើយ​ពាក់​កណ្តាល​ទៀត​ជូន​នៅ​ពេល​ល្ងាច។


គាត់​នាំ​ចៀម​ឈ្មោល​ទី​ពីរ​ចូល​មក គឺ​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អ៊ីមុាំ។ ហារូន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។


ម៉ូសា​អារ​ក​ចៀម រួច​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ​មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​ហារូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម