ទ្រង់បាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ ទ្រង់រំដោះខ្ញុំ មកពីទ្រង់ស្រឡាញ់ខ្ញុំ។
ជនគណនា 14:8 - អាល់គីតាប ប្រសិនបើអុលឡោះតាអាឡាពេញចិត្តនឹងពួកយើង ទ្រង់មុខជានាំពួកយើងចូលទៅ ព្រមទាំងប្រគល់ស្រុកដ៏សម្បូណ៌សប្បាយនោះមកឲ្យពួកយើងជាពុំខាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងពួកយើង នោះព្រះអង្គនឹងនាំយើងចូលទៅក្នុងស្រុកនោះ ហើយប្រទានស្រុកនោះមកយើងជាមិនខាន គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងពួកយើង ព្រះអង្គមុខជានាំពួកយើងចូលទៅ ព្រមទាំងប្រគល់ស្រុកដ៏សម្បូណ៌សប្បាយនោះមកឲ្យពួកយើងជាពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើងឲ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនឹងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំដ៏ហូរហៀរ |
ទ្រង់បាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ ទ្រង់រំដោះខ្ញុំ មកពីទ្រង់ស្រឡាញ់ខ្ញុំ។
សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ដែលបានប្រោសប្រណីស្តេច ហើយជ្រើសរើសស្តេច ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល។ អុលឡោះតាអាឡាស្រឡាញ់ជនជាតិអ៊ីស្រអែលជានិច្ច ហេតុនេះហើយបានជាទ្រង់ជ្រើសរើសស្តេចឲ្យធ្វើជាស្តេច ដើម្បីគ្រប់គ្រងដោយសុចរិត និងយុត្តិធម៌»។
រួចហើយ យើងនឹងមកនាំអ្នករាល់គ្នា យកទៅស្រុកមួយទៀតដែលសម្បូណ៌សប្បាយ ដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកដែលមានពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកដែលសម្បូណ៌អាហារ និងចម្ការទំពាំងបាយជូរ ជាស្រុកសម្បូណ៌ផ្លែអូលីវយកប្រេង និងទឹកឃ្មុំ។ ដូច្នេះ អ្នករាល់គ្នានឹងបានរស់រាន ឥតស្លាប់ឡើយ។ កុំស្តាប់ស្តេចហេសេគាឲ្យសោះ ដ្បិតស្តេចនេះបញ្ឆោតអ្នករាល់គ្នាដោយពោលថា “អុលឡោះតាអាឡានឹងរំដោះយើង”។
គេពោលថា “គាត់ផ្ញើវាសនាលើអុលឡោះតាអាឡាហើយ ឲ្យទ្រង់រំដោះគាត់ទៅ បើទ្រង់ស្រឡាញ់គាត់ ឲ្យទ្រង់សង្គ្រោះគាត់ទៅ!”។
ដូច្នេះ យើងចុះមកដើម្បីរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះ ទៅនៅស្រុកមួយមានជីជាតិល្អធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
គេនឹងលែងហៅអ្នកថា “ស្ត្រីដែលស្វាមីលះបង់ចោល”ទៀតហើយ គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា “ដីដែលគេបោះបង់ចោលដែរ”។ ផ្ទុយទៅវិញគេនឹងហៅអ្នកថា “ព្រលឹងមាសបង!” ហើយគេនឹងហៅទឹកដីរបស់អ្នកថា “ភរិយាសម្លាញ់ចិត្ត” ដ្បិតអុលឡោះតាអាឡាគាប់ចិត្តនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានដូចជា ស្ត្រីដែលជានានឹងប្ដីឡើងវិញ។
យើងសប្បាយចិត្តនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេ។ យើងយកចិត្តទុកដាក់នឹងពួកគេអស់ពីលទ្ធភាព ដើម្បីឲ្យពួកគេរស់នៅក្នុងស្រុកនេះរហូតតទៅ។
អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ទ្រង់នៅជាមួយអ្នក ទ្រង់ជាវីរបុរសដែលមានជ័យជំនះ។ ព្រោះតែអ្នក ទ្រង់មានអំណរសប្បាយជាខ្លាំង។ ចិត្តស្រឡាញ់របស់ទ្រង់ ធ្វើឲ្យអ្នកមានជីវិតថ្មី។ ព្រោះតែអ្នក ទ្រង់ច្រៀងយ៉ាងរីករាយបំផុត។
ពួកគេជម្រាបម៉ូសាដូចតទៅនេះ៖ «យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅ។ ស្រុកនោះពិតជាស្រុកដ៏សម្បូណ៌សប្បាយមែន សូមមើលផ្លែឈើទាំងនេះចុះ!។
អ្នកមិនបាននាំពួកយើងឆ្ពោះទៅកាន់ស្រុកដ៏សម្បូណ៌សប្បាយ ហើយអ្នកក៏មិនបានប្រគល់ស្រែចម្ការ ឬចម្ការទំពាំងបាយជូរមកយើងខ្ញុំ ទុកជាមត៌កដែរ តើអ្នកស្មានថាប្រជាជនទាំងនេះជាមនុស្សខ្វាក់ឬ? ពួកយើងមិនព្រមទៅទេ!»។
បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើអុលឡោះកាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?
ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អុលឡោះតាអាឡាជំពាក់ចិត្ត និងស្រឡាញ់តែបុព្វបុរសរបស់អ្នកប៉ុណ្ណោះ។ ក្រោយមក ទ្រង់ក៏បានជ្រើសរើសអ្នករាល់គ្នា ដែលជាពូជពង្សរបស់ពួកអ្នកដែរ ដូចអ្នករាល់គ្នាឃើញនៅថ្ងៃនេះស្រាប់ហើយ។
សូមប្រគល់ស្រុកភ្នំមកឲ្យខ្ញុំ ដ្បិតនៅគ្រានោះ អុលឡោះតាអាឡាបានសន្យាថា នឹងប្រទានមកខ្ញុំ។ នៅថ្ងៃដដែលនោះ ខ្ញុំបានជម្រាបលោកស្រាប់ហើយថា មានជនជាតិអាណាក់រស់នៅទីនោះ ក្រុងរបស់គេជាក្រុងធំៗ ដែលមានកំពែងយ៉ាងមាំ។ ប្រសិនបើអុលឡោះតាអាឡានៅជាមួយខ្ញុំ ខ្ញុំមុខជាវាយយកក្រុងទាំងនោះពីកណ្តាប់ដៃរបស់ពួកគេមិនខាន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់»។