Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 18:32 - អាល់គីតាប

32 រួច​ហើយ យើង​នឹង​មក​នាំ​អ្នក​រាល់​គ្នា យក​ទៅ​ស្រុក​មួយ​ទៀត​ដែល​សម្បូណ៌​សប្បាយ ដូច​ស្រុក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​ដែល​មាន​ពោរ‌ពេញ​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ស្រុក​ដែល​សម្បូណ៌​អាហារ និង​ចម្ការ​ទំពាំង‌បាយ‌ជូរ ជា​ស្រុក​សម្បូណ៌​ផ្លែ​អូលីវ​យក​ប្រេង និង​ទឹក​ឃ្មុំ។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​រស់​រាន ឥត​ស្លាប់​ឡើយ។ កុំ​ស្តាប់​ស្តេច​ហេ‌សេគា​ឲ្យ​សោះ ដ្បិត​ស្តេច​នេះ​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ពោល​ថា “អុលឡោះ‌តាអាឡា​នឹង​រំដោះ​យើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ដរាប​ដល់​យើង​មក​នាំ​យក​អ្នក​រាល់​គ្នា​ទៅ​នៅ​ស្រុក​មួយ ដូច​ជា​ស្រុក​នេះ ជា​ស្រុក​មាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ នំបុ័ង ព្រម​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ ចម្ការ​អូលីវ និង​ឃ្មុំ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រស់ ឥត​ស្លាប់។ អ្នក​រាល់​គ្នា​កុំ​ស្តាប់​តាម​ស្ដេច​ហេ‌សេ‌គា ដែល​បញ្ចុះ​បញ្ចូល​អ្នក​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​រួច​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ក្រោយ​ហើយ យើង​នឹង​មក​នាំ​អ្នក​រាល់​គ្នា​យក​ទៅ​ស្រុក​មួយ​ទៀត ដែល​សម្បូណ៌​សប្បាយ​ដូច​ស្រុក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​ដែល​មាន​ពោរ‌ពេញ​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ជា​ស្រុក​ដែល​សម្បូណ៌​អាហារ និង​ចម្ការ​ទំពាំង‌បាយជូរ ជា​ស្រុក​សម្បូណ៌​ផ្លែ​អូលីវ​យក​ប្រេង និង​ទឹក​ឃ្មុំ។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​រស់​រាន​ឥត​ស្លាប់​ឡើយ។ កុំ​ស្ដាប់​ស្ដេច​ហេ‌សេគា​ឲ្យ​សោះ ដ្បិត​ស្ដេច​នេះ​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​នឹង​រំដោះ​យើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ដរាប​ដល់​អញ​មក​នាំ​យក​ឯង​រាល់​គ្នា​ទៅ​នៅ​ឯ​ស្រុក​១ ដូច​ជា​ស្រុក​របស់​ឯង​នេះ ជា​ស្រុក​មាន​ស្រូវ នឹង​ទឹក​ទំពាំង‌បាយ‌ជូរ ហើយ​នំបុ័ង ព្រម​ទាំង​ចំការ​ទំពាំង‌បាយ‌ជូរ ចំការ​អូលីវ ហើយ​នឹង​ទឹក​ឃ្មុំ​ផង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រស់​នៅ​ឥត​ស្លាប់ កុំ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​តាម​ហេសេគា ដែល​វា​បញ្ចុះ​បញ្ចូល​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ឲ្យ​រួច​នោះ​ឡើយ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 18:32
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ចង​លា​របស់​ស្តេច​ជាប់​នឹង ដើម​ទំពំាង​បាយ​ជូរ ហើយ​ចង​កូន​លា​ជាប់​នឹង​មែក​វា។ ស្តេច​លាង​ដៃ​របស់​ស្តេច ក្នុង​ទឹក​ទំពំាង​បាយ​ជូរ ហើយ​សំលៀក​បំពាក់​គាត់ ក្នុង​ទឹក​ទំពំាង​បាយ​ជូរ។


ហេតុ​នេះអុលឡោះ‌តាអាឡា​បណ្តេញ​ជន‌ជាតិ​អ៊ីស្រ‌អែល ចេញ​ឆ្ងាយ​ពី​ទ្រង់ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​ថ្លែង​តាម​រយៈ​ណាពី​ទាំង​អស់​ជា​អ្នក​បម្រើ​របស់​ទ្រង់។ ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​គេ​កៀរ ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។


នៅ​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ស្តេច​ហូស៊ា ស្តេច​ស្រុក​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​ស្រុក​អាស្ស៊ីរី​ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោ​ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​ផង។


ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​កៀរ​ប្រជា‌ជន​អ៊ីស្រ‌អែល នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ី‌រី ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោរ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​ផង។


ស្តេច​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា ជា​ស្តេច​ស្រុក​យូដា​ថា៖ «សូម​កុំ​បណ្តោយ​ឲ្យ​ព្រះ​របស់​ស្តេច គឺ​ព្រះ​ដែល​ស្តេច​ទុក​ចិត្ត បញ្ឆោត​ស្តេច ដោយ​អះ‌អាង​ថា “ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី​ទេ”។


លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិ‌ភូ កៀរ​ប្រជា‌ជន​នៅ​សេស‌សល់​ក្នុង​ទី‌ក្រុង អស់​អ្នក​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្តេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​បណ្តា‌ជន​ដែល​នៅ​សេស‌សល់​យក​ទៅ​ជា​ឈ្លើយ​សឹក។


ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ខែល​ការពារ​ខ្ញុំ ទ្រង់​ផ្តល់​សិរី​រុង​រឿង​ឲ្យ​ខ្ញុំ និង​ប្រោស​ឲ្យ​ខ្ញុំ​ងើប​មុខ​ឡើង​វិញ​បាន។


ខ្ញុំ​ស្រណោះ‌ស្រណោក​ក្រៃ‌លែង នៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខ ប្រជា‌ជន​មួយ​ចំនួន​ធំ ឆ្ពោះ​ទៅ​កាន់​ដំណាក់​របស់​ទ្រង់ ពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោ និង​អរ​គុណ​ទ្រង់។


ដូច្នេះ យើង​ចុះ​មក​ដើម្បី​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ យើង​នឹង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ទៅ​នៅ​ស្រុក​មួយ​មាន​ជី​ជាតិ​ល្អ​ធំ​ទូ​លាយ ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ​ហៀរ គឺ​ស្រុក​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។


រួច​ហើយ​យើង​នឹង​មក​នាំ​អ្នក​រាល់​គ្នា​យក​ទៅ​នៅ​ស្រុក​មួយ​ទៀត ដែល​សម្បូណ៌​សប្បាយ​ដូច​ស្រុក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​ពោរ‌ពេញ​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ជា​ស្រុក​សម្បូណ៌​អាហារ និង​ចម្ការ​ទំពាំង‌បាយជូរ”។


ប្រសិន​បើអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​ពួក​យើង ទ្រង់​មុខ​ជា​នាំ​ពួក​យើង​ចូល​ទៅ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នោះ​មក​ឲ្យ​ពួក​យើង​ជា​ពុំ​ខាន។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យក​ចិត្ត​ទុក​ដាក់​នឹង​ស្រុក​នោះ គឺ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក មើល​ថែ​ទាំ​ស្រុក​នោះ​ជា​និច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម