យ៉ាកកូបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតគាត់ពោលថា «ខ្ញុំបានឃើញអុលឡោះផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។
ជនគណនា 12:8 - អាល់គីតាប យើងនិយាយទៅកាន់ម៉ូសាដោយផ្ទាល់ យើងសំដែងឲ្យម៉ូសាឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសាអាចសម្លឹងមើលមកយើងបាន។ ហេតុអ្វីបានជាអ្នកទាំងពីរមិនកោតក្រែង និយាយប្រឆាំងនឹងម៉ូសាជាអ្នកបម្រើរបស់យើងដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនិយាយជាមួយគាត់ដោយផ្ទាល់មាត់ យ៉ាងច្បាស់ មិនមែនដោយប្រស្នាទេ ហើយគាត់សម្លឹងមើលរូបអង្គនៃព្រះយេហូវ៉ាទៀតផង។ ចុះហេតុអ្វីបានជាអ្នកហ៊ាននិយាយទាស់នឹងម៉ូសេ ជាអ្នកបម្រើរបស់យើងដូច្នេះ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនិយាយទៅកាន់ម៉ូសេ ដោយផ្ទាល់មាត់ យើងសម្តែងឲ្យម៉ូសេឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសេអាចសម្លឹងមើលមកយើងបាន។ ហេតុអ្វីបានជាអ្នកទាំងពីរមិនកោតក្រែង និយាយប្រឆាំងនឹងម៉ូសេជាអ្នកបម្រើរបស់យើងដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងនិយាយផ្ទាល់មាត់នឹងលោកយ៉ាងច្បាស់វិញ គឺមិនមែនដោយប្រស្នាទេ លោកនឹងបានឃើញរូបអង្គនៃព្រះយេហូវ៉ាផង ចុះហេតុអ្វីបានជាឯងហ៊ាននិយាយទំនាស់នឹងម៉ូសេ ជាអ្នកបំរើអញដូច្នេះ។ |
យ៉ាកកូបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតគាត់ពោលថា «ខ្ញុំបានឃើញអុលឡោះផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។
ចំពោះខ្ញុំវិញ ដោយខ្ញុំប្រព្រឹត្តតាមសេចក្ដីសុចរិត ខ្ញុំនឹងបានឃើញទ្រង់ ពេលខ្ញុំក្រោកពីដំណេក ខ្ញុំបានស្កប់ចិត្ត ដោយទ្រង់នៅជាមួយ។
ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀនប្រដៅ របស់អ្នកប្រាជ្ញ ហើយខ្ញុំនឹងដោះស្រាយប្រស្នា ទាំងលេងពិណកំដរផង។
សំឡេងត្រែលាន់ឮកាន់តែខ្លាំងឡើងៗ ពេលដែលម៉ូសាជម្រាបអុលឡោះទ្រង់ឆ្លើយមកគាត់ដោយសំឡេងផ្គរលាន់។
មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹកក្រោមដី ធ្វើជារូបព្រះឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក ម៉ូសាវិលត្រឡប់មកជំរំវិញ។ រីឯយុវជន ជាអ្នកបម្រើរបស់គាត់ គឺយ៉ូស្វេ ជាកូនរបស់លោកនូន មិនចាកចេញពីជំរំទេ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងសំដែងសេចក្តីសប្បុរសរបស់យើង ហើយយើងប្រកាសឈ្មោះយើង ជាអុលឡោះតាអាឡា នៅចំពោះមុខអ្នក។ យើងនឹងមានចិត្តមេត្តាករុណាដល់នរណា ដែលយើងមេត្តាករុណា ហើយយើងក៏នឹងអាណិតអាសូរដល់នរណា ដែលយើងអាណិតអាសូរដែរ»។
បន្ទាប់មក យើងនឹងដកដៃចេញ ហើយអ្នកនឹងឃើញយើងពីក្រោយ តែគ្មាននរណាអាចឃើញមុខយើងទេ»។
ហារូន និងជនជាតិអ៊ីស្រអែលទាំងអស់ ឃើញផ្ទៃមុខរបស់ម៉ូសាបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតគាត់ឡើយ។
ដូច្នេះ គេអាចយល់អំពីអត្ថន័យ ដែលមានបង្កប់នៅក្នុងសុភាសិត ឬប្រស្នា ព្រមទាំងយល់ពាក្យពេចន៍ និងពាក្យបណ្ដៅផ្សេងៗរបស់ពួកអ្នកប្រាជ្ញ។
តើអ្នករាល់គ្នាចង់ប្រៀបប្រដូចអុលឡោះ ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងទ្រង់?
តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅព្រះណា អ្នករាល់គ្នាយកព្រះណាមកផ្ទឹមស្មើនឹងយើង? តើអ្នករាល់គ្នាចង់ឲ្យយើងដូចព្រះណា?
ខ្ញុំជម្រាបទ្រង់ថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! អ្នកទាំងនោះតែងតែពោលថា ខ្ញុំជាអ្នកនិយាយពាក្យប្រស្នា»។
យ៉ាកកូបភៀសខ្លួនទៅនៅស្រុកអើរ៉ាម អ៊ីស្រអែលបម្រើគេ ព្រោះចង់បានប្រពន្ធ គាត់មើលថែទាំហ្វូងសត្វ ដើម្បីបានប្រពន្ធ។
ពួកគេនាំដំណឹងនេះទៅប្រាប់អ្នកស្រុកកាណាន។ អ្នកស្រុកនោះធ្លាប់ឮថា ទ្រង់ដែលជាអុលឡោះតាអាឡានៅជាមួយប្រជាជននេះ។ អុលឡោះតាអាឡាបង្ហាញឲ្យពួកគេឃើញទ្រង់ផ្ទាល់នឹងភ្នែក។ ពពករបស់ទ្រង់ស្ថិតនៅពីលើពួកគេ ទ្រង់នាំមុខពួកគេក្នុងដុំពពក នៅពេលថ្ងៃ ក្នុងដុំភ្លើងនៅពេលយប់។
នៅពេលដែលម៉ូសាចូលទៅក្នុងជំរំជួបអុលឡោះតាអាឡា ដើម្បីសន្ទនាជាមួយទ្រង់ គាត់បានឮសំឡេង ពីលើគំរបហិបនៃសន្ធិសញ្ញាដែលស្ថិតនៅចន្លោះរូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរ។ គាត់ក៏សន្ទនាជាមួយទ្រង់។
ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកណាពីថា៖ «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្ដីលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក ឲ្យគេដឹង»។
អ៊ីសាមានប្រសាសន៍ទៅសិស្សទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នករាល់គ្នា ក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលអុលឡោះ ដែលចាត់ខ្ញុំឲ្យមកនោះដែរ»។
ពុំដែលមាននរណាម្នាក់បានឃើញអុលឡោះឡើយ មានតែបុត្រាមួយគត់ប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់អុលឡោះ ដ្បិតបុត្រានៃអុលឡោះបាននៅរួមជាមួយអុលឡោះជាបិតា។
ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្ដនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្ដសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីអុលឡោះជាបិតាមក ខ្ញុំក៏បានប្រាប់ឲ្យអ្នករាល់គ្នាដឹងហើយដែរ។
ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការ ក្នុងចំណោមពួកគេជាកិច្ចការដែលគ្មាននរណាម្នាក់បានធ្វើទេនោះ គេមុខជាមិនជាប់បាបអ្វីឡើយ តែឥឡូវនេះគេបានឃើញ ហើយស្អប់ទាំងខ្ញុំស្អប់ទាំងអុលឡោះជាបិតាខ្ញុំទៀតផង
សព្វថ្ងៃនេះយើងស្គាល់អុលឡោះមិនច្បាស់ទេ គឺស្គាល់ព្រាលៗដូចជាមើលក្នុងកញ្ចក់ នៅពេលខាងមុខ ទើបយើងឃើញទ្រង់ទល់មុខគ្នា។ សព្វថ្ងៃ ខ្ញុំស្គាល់ទ្រង់បានត្រឹមតែមួយផ្នែកប៉ុណ្ណោះ ពេលខាងមុខទើបខ្ញុំស្គាល់ទ្រង់ច្បាស់ ដូចទ្រង់ស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។
យើងទាំងអស់គ្នា ដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចអ៊ីសា គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាដៃរបស់រសនៃអ៊ីសាជាអម្ចាស់។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នឹងធ្វើឲ្យមានណាពីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា។ ចូរនាំគ្នាស្តាប់តាមណាពីនោះចុះ
នៅស្រុកអ៊ីស្រអែលពុំដែលមានណាពីណាម្នាក់ ដូចម៉ូសាទេ គឺអុលឡោះតាអាឡាមានបន្ទូលជាមួយគាត់ មុខទល់នឹងមុខ។
«នៅថ្ងៃដែលអុលឡោះតាអាឡា មានបន្ទូលមកកាន់អ្នករាល់គ្នាពីក្នុងភ្លើង នៅភ្នំហោរែប អ្នករាល់គ្នាពុំបានឃើញទ្រង់មានភិនភាគបែបណាឡើយ ហេតុនេះតោងប្រយ័ត្នស្មារតី
មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃនៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជារូបព្រះឡើយ។
អុលឡោះដែលយើងមើលពុំឃើញ គឺយើងអាចឃើញតាមរយៈអាល់ម៉ាហ្សៀស មុនអុលឡោះបង្កើតអ្វីៗទាំងអស់ គឺមានអាល់ម៉ាហ្សៀស
ដូច្នេះ អ្នកណាបដិសេធមិនទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនទទួលអុលឡោះ ដែលបានប្រទានរសដ៏វិសុទ្ធរបស់ទ្រង់ មកបងប្អូននោះតែម្ដង។
មានតែទ្រង់មួយគត់ដែលមាន ជីវិតអមតៈ ទ្រង់នៅក្នុងពន្លឺ ដែលគ្មាននរណា អាចចូលជិតបានឡើយ ហើយក៏គ្មានមនុស្សណាបានឃើញ និងអាចឃើញទ្រង់បានដែរ សូមលើកតម្កើងកិត្ដិនាម និងអំណាច របស់ទ្រង់អស់កល្បជានិច្ច! អាម៉ីន!
នៅជំនាន់ដើម អុលឡោះមានបន្ទូលមកកាន់បុព្វបុរសយើង ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកណាពី។
បុត្រានេះ ជារស្មីនៃសិរីរុងរឿងរបស់អុលឡោះ និងមានលក្ខណៈដូចទ្រង់បេះបិទ។ បុត្រាទ្រទ្រង់អ្វីៗទាំងអស់ដោយសារបន្ទូលប្រកបដោយអំណាច។ លុះគាត់ប្រោសមនុស្សឲ្យបានបរិសុទ្ធ ផុតពីបាបរួចហើយ គាត់ក៏នៅខាងស្ដាំអុលឡោះដ៏ឧត្តុង្គឧត្ដមនៅសូរ៉កា។
ជាពិសេសទ្រង់ដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្ដអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអស់ទាំងអំណាចត្រួតត្រា។ តួនក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកម៉ាឡាអ៊ីកាត់ ដែលប្រកបដោយសិរីរុងរឿងឡើយ។
ពួកទាំងនេះក៏ប្រព្រឹត្ដដូច្នោះដែរ គំនិតរវើរវាយរបស់គេ បានធ្វើឲ្យរូបកាយខ្លួនទៅជាសៅហ្មង គេមើលងាយអស់ទាំង អំណាចត្រួតត្រា និងជេរប្រមាថពួកម៉ាឡាអ៊ីកាត់ដែលប្រកបដោយសិរីរុងរឿង។