Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 33:11 - អាល់គីតាប

11 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ទល់​មុខ​គ្នា ហាក់​ដូច​ជា​មនុស្ស​ម្នាក់​សន្ទនា​ជា​មួយ​មិត្ត​សម្លាញ់​របស់​ខ្លួន។ បន្ទាប់​មក ម៉ូសា​វិល​ត្រឡប់​មក​ជំរំ​វិញ។ រីឯ​យុវ‌ជន ជា​អ្នក​បម្រើ​របស់​គាត់ គឺ​យ៉ូស្វេ ជា​កូន​របស់​លោក​នូន មិន​ចាក​ចេញ​ពី​ជំរំ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូលមក​កាន់​លោក​ម៉ូសេ​ទល់​មុខគ្នា ដូច​មនុស្ស​និយាយ​ជា‌មួយ​មិត្ត​សម្លាញ់។ បន្ទាប់​មក លោក​វិល​ត្រឡប់​មក​ឯ​ជំរំ​វិញ តែ​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ជា​ជំនួយ​ការ​របស់​លោក ដែល​នៅ​កំលោះ​នៅ​ឡើយ មិន​បាន​ចេញ​ពី​ត្រសាល​ជំនុំ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទល់​មុខ​គ្នា ហាក់​ដូច​ជា​មនុស្ស​ម្នាក់​សន្ទនា​ជា​មួយ​មិត្ត​សម្លាញ់​របស់​ខ្លួន។ បន្ទាប់​មក លោក​ម៉ូសេ​វិល​ត្រឡប់​មក​ជំរំ​វិញ។ រីឯ​យុវជន​ជា​អ្នក​បម្រើ​របស់​លោក គឺ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន មិន​ចាក​ចេញ​ពី​ពន្លា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រទល់​មុខ​នឹង​ម៉ូសេ ដូច​ជា​មនុស្ស​និយាយ​នឹង​សំឡាញ់​ខ្លួន រួច​លោក​ត្រឡប់​មក​ដល់​ទី​ដំឡើង​ត្រសាល​គេ​វិញ តែ​យ៉ូស្វេ​កូន​នុន ជា​ជំនួយ​ការ​របស់​លោក ដែល​នៅ​កំឡោះ​នៅ​ឡើយ មិន​បាន​ចេញ​ពី​ត្រសាល​ជំនុំ​មក​ទេ។

សូមមើលជំពូក ចម្លង




និក្ខមនំ 33:11
19 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្នីអែល» ដ្បិត​គាត់​ពោល​ថា «ខ្ញុំ​បាន​ឃើញ​អុលឡោះ​ផ្ទាល់​នឹង​ភ្នែក តែ​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ»។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​បាន​បណ្តេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រម​ទាំង​ប្រទាន​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​អ៊ីព្រហ៊ីម ជា​មិត្ត​របស់​ទ្រង់​រហូត​ត​ទៅ។


សូម​ឲ្យ​សាក្សី​របស់​ខ្ញុំ​បាន​ធ្វើ​ជា អាជ្ញា​កណ្ដាល​រវាង​អុលឡោះនិង​ខ្ញុំ ដូច​គេ​ធ្លាប់​ធ្វើ​ជា​អាជ្ញា​កណ្ដាល​រវាង មនុស្ស និង​មនុស្ស។


ម៉ូសា​ពោល​ទៅ​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ជ្រើស​រើស​មនុស្ស​មួយ​ចំនួន ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​អាម៉ា‌ឡេក​ចុះ។ ស្អែក​ខ្ញុំ​នឹង​ឡើង​ទៅ​ឈរ​លើ​កំពូល​ភ្នំ ទាំង​កាន់​ដំបង​របស់អុលឡោះ‌តាអាឡា»។


ម៉ូសា​ក៏​ឡើង​ទៅ​លើ​ភ្នំ​របស់​អុលឡោះជា​មួយ​យ៉ូស្វេ ជា​សហ‌ការី​របស់​គាត់។


ពេល​យ៉ូស្វេ​ឮ​សំឡេង​ប្រជា‌ជន​ហ៊ោ​កញ្ជ្រៀវ គាត់​ប្រាប់​ទៅ​កាន់​ម៉ូសា​ថា៖ «មាន​ឮ​សំឡេង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ជំរំ»។


ប្រជា‌ជន​ទាំង​អស់​ឃើញ​ដុំ​ពពក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ ជំរំ​នោះ​ពួក​គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ ពី​មាត់​ទ្វារ​តង់ត៍​របស់​គេ​រៀងៗ​ខ្លួន។


កាល​ម៉ូសា​ចូល​ផុត​ទៅ​ក្នុង​ជំរំ នោះ​ដុំ​ពពក​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ ហើយអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា។


យើង​មាន​នាម​ថា អុលឡោះ‌តាអាឡា យើង​មិន​ប្រគល់​សិរី‌រុង‌រឿង​របស់​យើង ទៅ​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ! យើង​ក៏​មិន​ឲ្យ​ព្រះ​ក្លែង‌ក្លាយ​ណា ទទួល​ការ​សរសើរ​តម្កើង​ជំនួស​យើង​ដែរ!


ពេល​នោះ យ៉ូស្វេ​ជា​កូន​របស់​លោក​នូន និង​ជា​សហការី​របស់​ម៉ូសា តាំង​ពី​យុវ​វ័យ​មក​និយាយ​ថា៖ «លោក​ម្ចាស់​សូម​ឃាត់​អ្នក​ទាំង​ពីរ​ទៅ!»។


ចំណែក​ឯ​ម៉ូសា ដែល​ជា​អ្នក​បម្រើ​របស់​យើង​វិញ មិន​ដូច្នោះ​ទេ ម៉ូសា​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ដំណាក់​របស់​យើង​ទាំង​មូល។


យើង​និយាយ​ទៅ​កាន់​ម៉ូសា​ដោយ​ផ្ទាល់ យើង​សំដែង​ឲ្យ​ម៉ូសា​ឃើញ ដោយ​ឥត​ប្រើ​ប្រស្នា ហើយ​ម៉ូសា​អាច​សម្លឹង​មើល​មក​យើង​បាន។ ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​មិន​កោត​ក្រែង និយាយ​ប្រឆាំង​នឹង​ម៉ូសា​ជា​អ្នក​បម្រើ​របស់​យើង​ដូច្នេះ?»។


ក្រោយ​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថែម​ទៀត​ថា៖ «ឡាសារ​ជា​មិត្ដ​សម្លាញ់​របស់​យើង​សម្រាន្ត​លក់​ទៅ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ»។


នៅ​ក្នុង​ពិធី​មង្គល​ការ កូន​ក្រមុំ​រៀប‌ការ​នឹង​អ្នក​ណា អ្នក​នោះ​ហើយ​ជា​ស្វាមី។ រីឯ​មិត្ដ​សម្លាញ់​របស់​ស្វាមី គេ​ឈរ​ស្ដាប់​នៅ​ក្បែរ​គាត់ និង​មាន​ចិត្ដ​ត្រេក‌អរ​ក្រៃ‌លែង​ដោយ​បាន​ឮ​សំឡេង​របស់​គាត់។ ខ្ញុំ​ក៏​ពោរ‌ពេញ​ដោយ​អំណរ​ដូច្នោះ​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ឥឡូវ​នេះ ជិត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ហើយ។ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ យើង​នឹង​ចេញ​បញ្ជា​ដល់​យ៉ូស្វេ»។ ម៉ូសា និង​លោក​យ៉ូស្វេ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


នៅ​ស្រុក​អ៊ីស្រ‌អែល​ពុំ​ដែល​មាន​ណាពី​ណា​ម្នាក់ ដូច​ម៉ូសា​ទេ គឺអុលឡោះ‌តាអាឡា​មាន​បន្ទូល​ជា​មួយ​គាត់ មុខ​ទល់​នឹង​មុខ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​ផ្ទាល់ លើ​ភ្នំ ពី​ក្នុង​ភ្លើង។


ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ថា «អ៊ីព្រហ៊ីម​ជឿ​លើ​អុលឡោះ ហើយ​ទ្រង់​រាប់​គាត់​ឲ្យ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ» អ៊ីព្រហ៊ីម​ក៏​មាន​ឈ្មោះ​ថា ជា​មិត្ដ​សម្លាញ់​របស់​អុលឡោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម