ពួកគេត្រូវមើលថែរក្សាជំរំជួបអុលឡោះតាអាឡា និងទីសក្ការៈ ហើយបំពេញមុខងារនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក្រោមបញ្ជាកូនចៅណាពីហារូន ដែលជាបងប្អូនរបស់ពួកគេ។
ជនគណនា 1:53 - អាល់គីតាប មានតែពួកលេវីប៉ុណ្ណោះដែលបោះជំរំនៅជុំវិញជំរំសក្ការៈនៃសន្ធិសញ្ញា។ ធ្វើដូច្នេះ សហគមន៍អ៊ីស្រអែលមិនបណ្តាលឲ្យខ្លួនមានទោសឡើយ។ ពួកលេវីមានភារកិច្ចបម្រើការងារ នៅក្នុងជំរំសក្ការៈនៃសន្ធិសញ្ញា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពួកលេវីត្រូវបោះជំរំនៅជុំវិញរោងឧបោសថនៃសេចក្ដីសញ្ញា ដើម្បីកុំឲ្យមានសេចក្ដីក្រោធធ្លាក់មកលើក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល ហើយពួកលេវីត្រូវរក្សារោងឧបោសថនៃសេចក្ដីសញ្ញានោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែពួកលេវីប៉ុណ្ណោះ ដែលបោះជំរំនៅជុំវិញព្រះពន្លានៃសន្ធិសញ្ញា។ ធ្វើដូច្នេះ សហគមន៍អ៊ីស្រាអែលមិនបណ្ដាលឲ្យខ្លួនមានទោសឡើយ។ ពួកលេវីមានភារកិច្ចបម្រើការងារ នៅក្នុងព្រះពន្លានៃសន្ធិសញ្ញា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯពួកលេវី ត្រូវដំឡើងត្រសាលរបស់ខ្លួន នៅព័ទ្ធជុំវិញរោងឧបោសថផងសេចក្ដីបន្ទាល់វិញ ដើម្បីកុំឲ្យមានសេចក្ដីខ្ញាល់មកលើពួកជំនុំនៃកូនចៅអ៊ីស្រាអែលឡើយ ហើយត្រូវឲ្យគេរក្សារោងឧបោសថផងសេចក្ដីបន្ទាល់នោះ |
ពួកគេត្រូវមើលថែរក្សាជំរំជួបអុលឡោះតាអាឡា និងទីសក្ការៈ ហើយបំពេញមុខងារនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក្រោមបញ្ជាកូនចៅណាពីហារូន ដែលជាបងប្អូនរបស់ពួកគេ។
រីឯពួកយើងវិញ អុលឡោះតាអាឡាជាម្ចាស់របស់យើង ហើយយើងមិនបោះបង់ចោលទ្រង់ឡើយ។ ពួកអ៊ីមុាំដែលបំពេញមុខងារបម្រើអុលឡោះតាអាឡា សុទ្ធតែជាកូនចៅរបស់ណាពីហារូន ហើយក៏មានពួកលេវីបំពេញមុខងាររបស់ខ្លួនដែរ។
ពួកធ្វើគូរបានដុត និងគ្រឿងក្រអូបចំពោះអុលឡោះតាអាឡា រាល់ព្រឹក រាល់ល្ងាច។ ពួកគេក៏តម្កល់នំបុ័ងនៅលើតុដ៏វិសុទ្ធ ព្រមទាំងអុជចង្កៀងដែលស្ថិតនៅលើជើងចង្កៀងមាសជារៀងរាល់ល្ងាច។ ពួកយើងប្រណិប័តន៍តាមសេចក្តីដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើងបានបង្គាប់។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាបោះបង់ចោលទ្រង់។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលស្ដីអំពីពួកណាពីថា៖ «យើងនឹងឲ្យពួកគេបរិភោគផ្លែស្លែង និងឲ្យពួកគេផឹកទឹកដែលមានជាតិពុល ដ្បិតអំពើទុច្ចរិតបានរាលដាលពាសពេញ ស្រុកទាំងមូល ព្រោះតែពួកណាពី នៅក្រុងយេរូសាឡឹមនេះឯង»។
គឺពួកណាពីនាំគ្នាថ្លែងពាក្យក្លែងក្លាយ ក្នុងនាមអុលឡោះ ក្រុមអ៊ីមុាំគិតតែរកប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រជារាស្ត្ររបស់យើងពេញចិត្តនឹង អំពើទាំងនោះណាស់! ទៅអនាគត តើអ្នករាល់គ្នានឹងធ្វើ យ៉ាងណាទៀត?»។
បន្ទាប់មកម៉ូសាមានប្រសាសន៍ទៅកាន់ហារូនព្រមទាំងលោកអេឡាសារ និងលោកអ៊ីថាម៉ារជាកូនរបស់ហារូនថា៖ «មិនត្រូវកោរសក់ ឬហែកសម្លៀកបំពាក់ ដើម្បីកាន់ទុក្ខឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដោយអុលឡោះតាអាឡាខឹងជាមួយសហគមន៍ទាំងមូល។ ចូរទុកឲ្យកូនចៅអ៊ីស្រអែលទាំងអស់ ជាបងប្អូនរបស់អ្នករាល់គ្នាកាន់ទុក្ខអ្នកដែលស្លាប់ ដោយសារភ្លើងរបស់អុលឡោះតាអាឡាចុះ។
ចូរប្រគល់ភារកិច្ចឲ្យពួកគេមើលខុសត្រូវក្នុងជំរំសក្ការៈនៃសន្ធិសញ្ញា និងថែរក្សាគ្រឿងបរិក្ខារទាំងប៉ុន្មានដែលមាននៅទីនោះ។ ពួកគេសែងជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងប៉ុន្មាននៅក្នុងជំរំសក្ការៈ ពួកគេបម្រើការងារនៅក្នុងជំរំសក្ការៈ ហើយបោះជំរំនៅជុំវិញជំរំសក្ការៈនោះ។
ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា ឥតមានចន្លោះត្រង់ណាឡើយ។
ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «សូមបងយកភ្លើងពីអាសនៈដាក់ក្នុងពាន ព្រមទាំងដាក់គ្រឿងក្រអូបផង រួចប្រញាប់ទៅជួបសហគមន៍ធ្វើពិធីរំដោះបាបឲ្យពួកគេទៅ ដ្បិតអុលឡោះតាអាឡាខឹងហើយ គ្រោះកាចក៏ចាប់ផ្តើមកើតមានដែរ»។
អុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែលបានញែកអ្នករាល់គ្នាដាច់ឡែកពីសហគមន៍អ៊ីស្រអែល អុលឡោះឲ្យអ្នករាល់គ្នានៅជិតទ្រង់ ឲ្យអ្នករាល់គ្នាបម្រើទ្រង់ នៅក្នុងជំរំសក្ការៈរបស់អុលឡោះតាអាឡា និងឲ្យអ្នករាល់គ្នាបំពេញកិច្ចការក្នុងឈ្មោះសហគមន៍ទាំងមូល ប៉ុណ្ណឹងហើយនៅតែមិនល្មមទេឬ?
បន្ទាប់មក ជំរំជួបអុលឡោះតាអាឡាចេញទៅជាមួយជំរំរបស់កុលសម្ព័ន្ធលេវី ដែលស្ថិតនៅកណ្តាលជំរំឯទៀតៗ។ ពួកលេវីក៏ចេញទៅតាមលំដាប់លំដោយដែរ គឺតាមកន្លែងដែលគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន។
មេដឹកនាំក្រុមគ្រួសារនៃអំបូរម៉្រារី គឺលោកស៊ូរីអែល ជាកូនរបស់លោកអប៊ីហែល។ ពួកគេបោះជំរំនៅខាងជើងជំរំសក្ការៈ។
ម៉ូសា ព្រមទាំងហារូន និងកូនចៅរបស់គាត់បោះជំរំនៅទិសខាងកើត គឺខាងមុខជំរំសក្ការៈ និងជំរំជួបអុលឡោះតាអាឡា។ ពួកគាត់ទទួលខុសត្រូវចំពោះការងារក្នុងទីសក្ការៈ តាងឈ្មោះប្រជាជនអ៊ីស្រអែលទាំងមូលអ្នកឯទៀតៗ ចូលមកជិតទីសក្ការៈនឹងត្រូវទទួលទោសដល់ស្លាប់។
រីឯជ័យភ័ណ្ឌដែលត្រូវបានជាចំណែករបស់កូនចៅអ៊ីស្រអែល ត្រូវយកមួយភាគហាសិប ពីចំនួនមនុស្ស មួយភាគហាសិបពីហ្វូងគោ ហ្វូងលា ហ្វូងចៀម និងសត្វទាំងអស់ រួចប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារនៅក្នុងជំរំសក្ការៈរបស់អុលឡោះតាអាឡា»។
ក្នុងចំនួនពាក់កណ្តាលនៃជ័យភ័ណ្ឌដែលត្រូវបានទៅប្រជាជនអ៊ីស្រអែលនេះ ម៉ូសាយកមនុស្សម្នាក់ ឬសត្វមួយក្បាលពីចំណោមមនុស្ស ឬសត្វហាសិប ប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារជំរំសក្ការៈរបស់អុលឡោះតាអាឡា ស្របតាមពាក្យដែលទ្រង់បង្គាប់មកគាត់។
យើងបានយកពួកលេវីពីក្នុងចំណោមជនជាតិអ៊ីស្រអែលប្រគល់ទៅឲ្យហារូន និងកូនចៅរបស់គាត់ ដើម្បីឲ្យពួកគេបំពេញការងារបម្រើជនជាតិអ៊ីស្រអែល នៅក្នុងជំរំជួបអុលឡោះតាអាឡាឲ្យពួកគេធ្វើពិធីរំដោះបាបរបស់ជនជាតិអ៊ីស្រអែល។ ធ្វើដូច្នេះ អ៊ីស្រអែលនឹងមិនជួបគ្រោះកាចណាមួយ ព្រោះតែចូលមកជិតទីសក្ការៈឡើយ»។
ចូរប្រកាសបន្ទូលរបស់អុលឡោះ ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវពន្យល់គេឲ្យដឹងខុសត្រូវ ស្ដីបន្ទោស ដាស់តឿន និងបង្រៀនគេ ដោយចិត្ដអត់ធ្មត់គ្រប់ជំពូក
អុលឡោះតាអាឡាបានដាក់ទោសប្រជាជននៅបេតសេម៉េស ពីព្រោះពួកគេសម្លឹងមើលហិបរបស់ទ្រង់។ ទ្រង់បានប្រហារមនុស្សចិតសិបនាក់ ក្នុងចំណោមពួកគេ។ ប្រជាជននាំគ្នាកាន់ទុក្ខដោយអុលឡោះតាអាឡាដាក់ទោសគេយ៉ាងធ្ងន់ធ្ងរ។