Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 3:29 - អាល់គីតាប

29 អំបូរ​នានា​របស់​កូន​ចៅ​កេហាត់​បោះ​ជំរំ​នៅ​ខាង​ត្បូង​ជំរំ‌សក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ពូជ​អំបូរ​កេហាត់​ត្រូវ​បោះ​ជំរំ​នៅ​ខាង​ត្បូង​រោង​ឧបោសថ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 អំបូរ​នានា​របស់​កូន​ចៅ​កេហាត់​បោះ​ជំរំ​នៅ​ខាង​ត្បូង​ព្រះ‌ពន្លា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ចំណែក​អស់​ទាំង​គ្រួសារ​របស់​ពួក​កេហាត់ គេ​ត្រូវ​ដំឡើង​ត្រសាល​ខាង​ត្បូង ជា​ចំហៀង​ក្បែរ​រោង​ឧបោសថ

សូមមើលជំពូក ចម្លង




ជន‌គណនា 3:29
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ​ដែល​បោះ​ជំរំ​នៅ​ជុំវិញ​ជំរំ‌សក្ការៈ​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ សហគមន៍​អ៊ីស្រ‌អែល​មិន​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស​ឡើយ។ ពួក​លេវី​មាន​ភារកិច្ច​បម្រើ​ការ​ងារ នៅ​ក្នុង​ជំរំ‌សក្ការៈ​នៃ​សន្ធិ‌សញ្ញា»។


នៅ​ខាង​ត្បូង ជា​កង​ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ។


អំបូរ​គើសូន បោះ​ជំរំ​នៅ​ខាង​ក្រោយ​ជំរំ‌សក្ការៈ​គឺ​នៅ​ទិស​ខាង​លិច។


ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៨ ៦០០ នាក់។ ពួក​គេ​មាន​ភារកិច្ច​ថែ​រក្សា​ទី​សក្ការៈ។


មេ​ដឹក​នាំ​ក្រុម​គ្រួសារ​កេហាត់ គឺ​លោក​អេលី‌សាផាន ជា​កូន​របស់​លោក​អ៊ូស៊ាល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម