ថ្ងៃនេះ អ្នកទាំងអស់គ្នាចូលមកជិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺមានទាំងមេដឹកនាំ មានទាំងកុលសម្ព័ន្ធ ក្រុមអះលីជំអះ ពួកមេទ័ពប្រុសៗទាំងអស់
ដូច្នេះ ចូរកាន់ ហើយប្រព្រឹត្តតាមអស់ទាំងពាក្យនៃសេចក្ដីសញ្ញានេះ ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើង ក្នុងគ្រប់ទាំងការដែលអ្នកធ្វើ។
ថ្ងៃនេះ អ្នកទាំងអស់គ្នាចូលមកជិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមានទាំងមេដឹកនាំ មានទាំងកុលសម្ព័ន្ធ ក្រុមព្រឹទ្ធាចារ្យ ពួកមេទ័ព ប្រុសៗទាំងអស់
នៅថ្ងៃនេះ ឯងទាំងអស់គ្នាកំពុងឈរ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង គឺទាំងពួកមេ ទាំងពូជអំបូរឯងទាំងប៉ុន្មាន នឹងពួកចាស់ទុំ ហើយនឹងពួកនាយករបស់ឯងរាល់គ្នា ជាបណ្តាសាសន៍អ៊ីស្រាអែលទាំងអស់គ្នា
ចូរស្តាប់តាមបង្គាប់របស់អុលឡោះតាអាឡាជាម្ចាស់របស់កូន។ ចូរដើរក្នុងមាគ៌ារបស់ទ្រង់ជានិច្ច ហើយកាន់តាមហ៊ូកុំ តាមបញ្ជា តាមវិន័យ និងតាមដំបូន្មាន ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា ដើម្បីឲ្យកូនមានជោគជ័យ ក្នុងគ្រប់កិច្ចការដែលកូនធ្វើ និងគ្រប់ទីកន្លែងដែលកូនទៅ។
អ្នកស្រុកយូដាទាំងមូលឈរនៅចំពោះអុលឡោះតាអាឡា ដោយមានប្រពន្ធកូន និងទារកនៅជាមួយដែរ។
គ្រប់កិច្ចការដែលស្តេចធ្វើ គឺការចាត់ចែងឲ្យមានពិធីគោរពបម្រើអុលឡោះក្នុងដំណាក់ក្តី ការគោរពហ៊ូកុំ និងបទបញ្ជារបស់អុលឡោះក្តី ស្តេចធ្វើដោយចិត្តស្វែងរកទ្រង់ ហើយស្តេចក៏ធ្វើយ៉ាងអស់ពីចិត្ត រហូតដល់សម្រេចបានជោគជ័យ។
អុលឡោះតាអាឡាមានចិត្តមេត្តាករុណា និងស្មោះត្រង់ទាំងស្រុង ចំពោះអស់អ្នកដែលគោរពសម្ពន្ធមេត្រី និងគោរពដំបូន្មានរបស់ទ្រង់។
ពួកគេនឹងស៊ើបសួររកផ្លូវទៅក្រុងស៊ីយ៉ូន ហើយនាំគ្នាបែរមុខតម្រង់ទៅរកក្រុងនោះ។ ពួកគេរួមរស់ជាមួយអុលឡោះតាអាឡា ដោយចងសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលពួកគេមិនបំភ្លេចឡើយ។
ប៉ុន្តែ អ៊ីសាឆ្លើយថា៖ «អ្នកណាស្ដាប់បន្ទូលរបស់អុលឡោះ ហើយអនុវត្ដតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។
ម៉ូសាកោះហៅជនជាតិអ៊ីស្រអែលទាំងមូល ហើយនិយាយថា៖ «អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក នូវហេតុការណ៍ទាំងប៉ុន្មានដែលអុលឡោះតាអាឡាធ្វើចំពោះស្តេចហ្វៀរ៉អ៊ូន និងមន្ត្រី ព្រមទាំងប្រជារាស្ត្រទាំងអស់នៅស្រុកអេស៊ីប។
រួមទាំងកូនចៅរបស់អ្នករាល់គ្នា និងស្ត្រីៗ ព្រមទាំងជនបរទេសដែលរស់នៅក្នុងជំរំជាមួយអ្នករាល់គ្នា គឺចាប់ពីអ្នកពុះអុស រហូតដល់អ្នករែកទឹក។
ត្រូវប្រមូលប្រជាជន ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងជនបរទេសដែលរស់នៅជាមួយអ្នក ដើម្បីឲ្យពួកគេឮហ៊ូកុំនេះ ហើយរៀនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ព្រមទាំងកាន់ និងអនុវត្តតាមអ្វីៗទាំងប៉ុន្មានដែលមានចែងទុកក្នុងហ៊ូកុំនេះ។
អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមហ៊ូកុំទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃ នៅចំពោះមុខជាតិសាសន៍នានា។ ពេលឮអំពីហ៊ូកុំទាំងប៉ុន្មាន ពួកគេនឹងពោលថាប្រជាជាតិដ៏ធំនេះ ពិតជាមានប្រាជ្ញាដ៏ឈ្លាសវៃមែន!។
អុលឡោះតាអាឡាពុំគ្រាន់តែចងសម្ពន្ធមេត្រីនេះជាមួយដូនតារបស់យើងប៉ុណ្ណោះទេ ទ្រង់ក៏បានចងជាមួយយើងទាំងអស់គ្នា ដែលនៅទីនេះ ហើយមានជីវិតនៅថ្ងៃនេះដែរ។
ដូច្នេះ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមហ៊ូកុំទាំងប៉ុន្មានដែលម៉ូសា ជាអ្នកបម្រើរបស់យើងបានបង្គាប់។ មិនត្រូវប្រាសចាកពីហ៊ូកុំនេះ ដោយងាកទៅស្តាំ ឬទៅឆ្វេងឡើយ ធ្វើដូច្នេះ អ្នកនឹងទទួលជ័យជំនះគ្រប់ទីកន្លែងដែលអ្នកទៅ។
ត្រូវទន្ទេញគីតាបនៃហ៊ូកុំនេះជានិច្ច ត្រូវរិះគិតទាំងថ្ងៃទាំងយប់ ហើយប្រតិបត្តិតាមសេចក្តីដែលមានចែងទុកទាំងប៉ុន្មាន ដើម្បីឲ្យការអ្វីដែលអ្នកធ្វើ បានចំរុងចំរើន និងទទួលជោគជ័យ។
យ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយគាត់ក៏បានកោះហៅក្រុមអះលីជំអះ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះអុលឡោះ។
យ៉ូស្វេអានគ្រប់សេចក្តីទាំងអស់ដែលម៉ូសាបានចែងទុក ឥតខ្វះត្រង់ណាឡើយ គាត់អាននៅមុខអង្គប្រជុំនៃជនជាតិអ៊ីស្រអែលទាំងមូល គឺរួមទាំងស្ត្រី ទាំងក្មេង និងជនបរទេសដែលស្នាក់នៅជាមួយពួកគេផង។